
នៅពេលមនុស្សយើងអស់កម្លាំងឬធុញទ្រាន់ ឈាមរត់ចូលទៅក្នុងខួរក្បាលក៏យឺតទៅតាមនោះដែរ ធ្វើឲ្យបរិមាណអុកស៊ីសែនថយចុះ ចំណែកឯកាបូនឌីអុកស៊ីតកើនឡើង ដែលជាមូលហេតុធ្វើឲ្យយើងងងុយដេក។ ប្រព័ន្ធសសៃប្រសាទខួរក្បាលបញ្ជូនសារឲ្យសាច់ដុំមាត់ស្ងាប និងលេបយកខ្យល់ចូល។ ធ្វើដូច្នេះ គឺទាញយកអុកស៊ីសែនបន្ថែម និងធ្វើឲ្យខួរក្បាលដំណើរការសារជាថ្មី និងបំបាត់ភាពងងុលដេក។
No comments:
Post a Comment