Monday, December 14, 2015

សញ្ញា​គ្រោះថ្នាក់ ​ក្នុង​អំឡុង​ពេលមាន​ផ្ទៃពោះ​​




គ្មាន​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ណា​ម្នាក់​ ចង់​គិត​ពី​សញ្ញា​គ្រោះថ្នាក់​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​នោះ​ទេ​ ប៉ុន្ដែ​ជា​អកុសល​សញ្ញា​គ្រោះថ្នាក់​ ក៏​អាច​កើត​មាន​ចំពោះ​ស្រ្ដី​ដែរ​ ។ ការ​ដឹង​អំពី​សញ្ញា​គ្រោះថ្នាក់​ទាំងអស់នេះ ​គឺ​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ទេ ​ប៉ុន្ដែ​គឺ​​ចង់​​ឱ្យ​អ្នក​បាន​ជ្រាប​ច្បាស់​ជា​មុន ​។ អ្នក​មិន​គួរ​ភ័យ​ស្លន់​ស្លោ​ទេ​ ប្រសិនបើអ្នកមានសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោមនេះ ប៉ុន្ដែអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជៈបណ្ឌិតជាបន្ទាន់ ។



​ ការ​ហូរ​ឈាម​ថ្លាៗ ​តាម​ទ្វារមាស ​គឺជា​អាការៈ​ធម្មតា​សម្រាប់​ស្រ្ដី​មាន​ផ្ទៃ​ពោះ​គ្រា​ដំបូង​ ប៉ុន្ដែ​ការ​ហូរ​ឈាម​មិន​ឈប់​ឈ​រ​អាច​មាន​ន័យ​ថា​ ប្រាកដ​ជា​មាន​អ្វី​មិន​ប្រក្រតី​ចំពោះ​គភ៌​ហើយ​ ។ ប្រសិន​បើ​អ្នក​ជួប​អាការៈ​ដូច​នេះ ​សូម​អ្នក​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​បន្ទាន់​ ។ការ​ហូរ​ឈាម​​

ទារកធាក់
នៅពេលអ្នកចាប់ផ្ដើមមានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកធាក់ និងមានចលនា(នៅសប្ដាហ៍ទី ១៦ និង សប្ដាហ៍ទី២០) ពេលនោះអ្នកគួរតែមានអារម្មណ៍ថា ទារកធាក់ ឬមានចលនាយ៉ាងតិច ៤ដងក្នុងមួយម៉ោង ។ ប្រសិនបើអ្នក មានអារម្មណ៍ថា ទារកក្នុងផ្ទៃមានចលនាតិច ឬមិនមានចលនាតែម្ដង ទារកប្រហែលជាជួបប្រទះបញ្ហាពិបាកអ្វីមួយហើយ។

មានការឈឺចាប់
ការឈឺចាប់នៅបរិវេណពោះខាងក្រោម  អាចជាការឈឺចាប់មួយចំហៀងពោះ នៅ ១៦សប្ដាហ៍ដំបូង  អាចបង្ហាញថាស្រ្ដីមានកូនក្រៅស្បូន ។ ការមានកូនក្រៅស្បូនអាចធ្វើអោយរហែក ឬខូចខាតសរីរាង្គក្នុងត្រង់ត្រគាក ។ បញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ ។ អាការៈកូនក្រៅស្បូននេះ អាចព្យាបាលបាន និងធ្វើពិនិត្យឃើញតាមរយៈឧករណ៍អេកូ ប៉ុន្ដែការធ្វើរោគវិនិច្ឆ័យនេះ ត្រូវប្រព្រឹត្ដទៅឱ្យបានលឿនបំផុត ។

 ក្អួតចង្អោរ
 ស្រ្ដីជាច្រើនប្រឈមហ្នឹងអាការៈចាញ់កូន ប៉ុន្ដែជួនកាល អាការៈនេះកាន់តែធ្ងន់ធ្ងរ ហើយស្រ្ដីអាចបាត់បង់ជាតិទឹកនិងស្រកទម្ងន់ ។ បញ្ហានេះអាចបង្កជាគ្រោះថ្នាក់ ដល់ម្ដាយ និងទារកមិនទាន់កើត។

ការកន្រ្ដាក់
ការកន្រ្ដាក់ គឺជាគ្រោះថ្នាក់ម្យ៉ាង ក្នុងកំឡុងពេលមានផ្ទៃពោះ គឺបញ្ជាក់ពីអាការៈសម្រាលកូនមុនកំណត់ ។ សញ្ញានៃការសម្រាលកូនមុនកំណត់នេះ ត្រូវបានកំណត់សញ្ញា នៅមុន ៣៧សប្ដាហ៍នៃរយៈពេលមានកូន។

សម្ពាធឈាម
សម្ពាធឈាមខ្ពស់អាចបង្ហាញ ពីភាពស្មុគស្មាញធ្ងន់ធ្ងរ ចំពោះគភ៌ ដែលត្រូវបានមនុស្សស្គាល់ថាជា Eclampsia។ អាការៈនេះអាចបណ្ដាលឱ្យ ហើមកដៃធ្ងន់ធ្ងរ ឬហើមកជើង ៕

No comments:

Post a Comment