Wednesday, December 2, 2015

អរិយធម៌ជនជាតិដើមបំផុត៖ អរិយធម៌ ឡឺម៊ូរាន (Lemurian Culture or MU)



1
ដោយលោក ថុង ម៉េងដាវិត
តាមរយៈការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា កាលពី ១៥០,០០០ឆ្នាំមុន នៅភាគខាងត្បូងប្រទេសឥណ្ឌា និង ភាគខាងលិចនៃកោះស៊ូមាត្រា មានគំរូនៃសសរធំៗជាច្រើន និងបានរកឃើញនូវប្រាសាទធំៗ ផ្លូវថ្នល់ ជាច្រើននៅ ក្រោមបាតសមុទ្រ។ តាមពិតទៅដែនដី
និងទីក្រុងដែលបានលិចចូលទៅក្នុងបាតសមុទ្រនោះមានឈ្មោះថា Lemuria រឺក៏ MU គេអាចហៅអរិយធម៌ដ៏ចំនាស់នេះថាជា អាត្លង់ទីសនៅអាស៊ីផងដែរ ដែលប្រជាជនទាំងអស់នៅក្នុងប្រទេស
2
នេះមានចំនេះដឹងជ្រៅជ្រះខាងកំលាំងផ្លូវចិត្ត និងមានជំនាញជាច្រើនដូចទៅនឹង អាត្លង់ទីសដែរ។ តាមព្រាហ្មណ៏ម្នាក់ ជនជាតិឥណ្ឌា Rig Veda ដែលបានសរសេរអំពីទ្វីបីដែលកោះទី៣ នេះថាជាដែនដីរបស់ជនជាតិ Davanas ដែល បានលិចលង់នៅភាគខាងកើតនៃប្រទេសឥណ្ឌាហៅថា Rutas ជារបស់ពូកអ្នកគោរពព្រះអាទិត្យ។ កោះ Rutas ត្រូវ បានបំផ្លាញខ្ទេចខ្ទីដោយសារការផ្ទុះភ្នំភ្លើងដែលបំនែករបស់កោះនោះស្ថិតនៅប្រទេសឥណ្ឌូណេស៊ី និង បណ្តាកោះ នៅមហាសមុទ្រ ប៉ាស៊ីហ្វីក ហើយអ្នកដែររស់រានមានជីវិតបានភៀសខ្លួនមកដល់ប្រទេស ឥណ្ឌា ដែលជាទីកនែ្លង ដែលក្លាយជាវណ្ណៈ ព្រាហ្មណ៏។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកធ្វើដំនើរ និងជាអ្នកនិពន្ធសៀវភៅ លោក Augustus Le Plongeon (1825-1908) ដែលបាននិយាយថា អរិយធម៌ចំនាស់ជាច្រើនសុទ្ធសឹងតែជាមែកធាងរបស់ អរិយធម៌ Lemuria ដែលរួមមានដូចជា អេស៊ីបដែលបង្កើតឡើងដោយម្ចាស់ក្សត្រី Moo ជាជនភៀសខ្លួនពីទឹកដីបែក បាក់ និងជនភៀសខ្លួនដទៃទៀតបានទៅដល់អាមេរិចកណ្តាលរូចបង្កើតជាអាណាចក្រ Mayan។ តាមការស៊ីបអង្កេត របស់លោកនៅក្នុងសិលាចារឹករបស់ពួក Mayans បានរៀបរាប់អំពីដំនើររបស់បុព្វបុរសរបស់គេថា ពួកគេមានដើម កំនើតពីអាណាចក្រដ៏អស្ចារ្យមួយ ដែលបានរស់នៅជាមួយអទិទេពរបស់គេជាច្រើនពាន់ឆ្នាំ ក៏ប៉ុន្តែក៏បានបំផ្លាញ ដោយ Homen ជាអទិទេពនៃភ្នំភ្លើងដែលបានជះកំហឹងទៅលើពួកគេ ដែលបានធ្វើឲ្យមានរញ្ជួយដី និងទីក្រុងរបស់ ពួកត្រូវបានលិចចូលទៅក្នុងបាតសមុទ្រ។ អ្នកដែលរស់រានមានជីវិតក៏បានធ្វើដំណើរទៅលិចរហូតមកដល់ដែលដីថ្មី របស់ពួកគេគឺ អាមេរិចកណ្តាលនេះឯង។ គោលគំនិតរបស់លោក Augustus Le Plongeon ប្រហែលជាច្រឡំនឹងដែន ដី Atlantis។
download (1)
រូបខាងលើនេះ បង្ហាញពីការ លិចលង់របស់ដែនដីកោះ Lemuria ដែលបានគូរតាមសិលា ចារឹករបស់បុព្វបុរាណពួក Mayan ដែលត្រូវបានរកឃើញដោយ លោក James Churchward។ គោលគំនិតរបស់ Plongeon ត្រូវ បានសិក្សាបន្តដោយលោក James Churchward (1851-1936) ដែលជាអ្នកស្រាវជ្រាវរុករក និងជាមិត្តភក្តិរបស់លោក Plongeon ដែលបានកំនត់ បានថា MU ស្ថិតនៅក្នុងមហាសមុទ្រ Pacific ដែលរួមមានទាំងកោះ Hawaii និង Easter Island ផងដែរ។ ក្នុងកាល ដែល Churchward នៅជាទាហាននៅប្រទេស ឥណ្ឌា បានស្គាល់អាចារ្យថ្នាក់ខ្ពស់ម្នាក់ដែលបានបង្ហាញសិលាចារឹក ដែលបានបាត់បង់សរសេរជាភាសារ Maya-Naga ដែលមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលអាចបកប្រែបាន។ គាត់ បានដឹងថា វាគីមានដើមកំនើតពីកន្លែងដែលមនុស្សដំបូងបានកកើត។ បន្ទាប់ពីបានធ្វើការបកប្រែ និងសិក្សាពីសិលា ចារឹកទាំងអស់នោះមកលោក Churchward បានផ្តល់ការរៀបរាប់ដ៏ពិស្តារថា ទីក្រុង MU គឺជាទឹកដីដែលមាន អរិយ ធម៌ជឿនលឿននៃពូក Naccal ដែលបានរីកលូតលាស់ពីឆ្នាំ ៥០,០០០ ដល់ ១២០,០០០ មុន។ លោកបានបន្តទៀត ថា ទីក្រុងនោះមានប្រជាជនចំនួន ៦៤លាននាក់ នៅក្នុងទីក្រងធំៗ និងអាណានិគមនៅក្នុងប្រទេសផ្សេងៗមុននឹង ការបំផ្លាញរបស់វា។ លោកបានប្រាប់ថា ទីក្រុង MU ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក និងលាតសន្ធឹងពីលិចទៅ កើតគឺពី Marianas រហូតដល់ Easter Island និងពីជើងទៅត្បូងចាប់ពីកោះ Hawaii ដល់ Mangaia។ ទឹកដីរបស់ Lemuria ស្ថិតនៅក្រវ៉ាត់ភ្នំភ្លើងដែលតែងតែមានសកម្មភាពបន្ទុះភ្នំភ្លើងជាញឹកញាប់ដូចទៅនឹងប្រទេសជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងកោះហាវ៉ៃផងដែរ។ ដើម្បីការពារនូវចំនេះដឹងដ៏វិសេសរបស់គេ បុព្វជិតរបស់ Lemuria បានបញ្ជូលចំនេះដឹងទាំងអស់នោះទៅក្នុងបន្ទះក្រឹស្តាលមួយដែលបានរកឃើញនៅរដ្ឋ California របស់សហរដ្ឋអាមេ រិច ដែលទីតាំងដែលមានជនជាតិដើមរស់នៅយូរបំផុតដែលមានដើមកំនើតពី អរិយធម៌ Lemuria ដែលបានគេចផុត ពីគ្រោះថ្នាក់ និងខ្លះទៀតបានបន្តទៅទិសខាងលិចបង្កើតបានជា អរិយធម៌អេស៊ីបបុរាណ សាម៉ារ៊ាន ក្រិក ប៊េប៊ីឡូន និងឥណ្ឌាបុរាណ។
Book_map1
ទាក់ទងទៅនឹងប្រទេសឥណ្ឌាក៏មានទីក្រុង ហិណ្ឌូមួយត្រូវបានលិចលង់នៅភាគខាងលិចប្រទេសដែលជា ឈូងសមុទ្រ ខាមបាត (Gulf of Khambhat) ដែលមានចំងាយ ២ ទៅ​ ៣ ម៉ៃយ៏ពីឆ្នេរសមុទ្រ។ អ្នកបុរាណវិទូឥណ្ឌា បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌាក្នុងការចុះរុករកតាមបណ្តោយឈូងសមុទ្រ និងបានប្រើប្រាស់ឧបករណ៏ ស្កេនទីតាំង​ដើម្បីរុករកទីក្រុងនោះ។ នៅទីបំផុតពួកគេបានរកឃើញនូវប្រព័ន្ធផ្លូវថ្មល់ និង សំណង់់ធំៗដ៏អស្ចារ្យដែល ស្ថិតនៅក្នុងភក់ និងដីខ្សាច់របស់បាតសមុទ្រដែលមានផ្ទៃក្រលា ៥ ម៉ៃយការ៉េ។ តាមការរៀបរាប់របស់លោក Graham Hancock ជាអ្នកនិពន្ធសៀវភៅ “អាថ៌កំបាំងនៃដើមកំនើតអរិយធ៌” ដែលបានបង្ហាញថា តំបន់នោះមានទីក្រុងពីរនៅ ឈូងសមុទ្រ Khambhat ដែលមានទីតាំងនៅម្ខាងនៃទន្លេបុរាណ ដែលមើលទៅវាបានលិចបាត់ចូលទៅក្នុងសមុទ្រ កាលពីរាប់ពាន់ឆ្នាំមុន​ ហើយក៏មានដែនដីមួយទៀតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា គឺ Kumari Kandam ដែលជា ដែនដីរបស់ពួកបុព្វជិតដែលមានចំនេះដឹងខ្ពស់ និងមនុស្សភពផ្សេងរស់នៅជាមួយគ្នាតាមការកត់ត្រារបស់ពួកបុព្វជិត សាសនាហិណ្ឌូ។ កាលពី ១៥,០០០ឆ្នាំមុនគឺពិតជាមានទីក្រុង និងដែនដីច្រើនជាងពេលបច្ចុប្បន្នដែលអ្នកបុរាណវិទូ បានប្រាប់យើងថាគ្មានទីក្រុងនៅលើពិភពលោកនេះ។ វាមានជំរៅរហូតដល់ ១៧០ហ្វីត និងមានការពិបាកក្នុងមុជ ទឹកទៅណាស់។ ព្រមជាមួយគ្នានោះដែរ លោក Hancock ក៏បានធ្វើការជាមួយនឹងអ្នកបុរាណវិទូឥណ្ឌា និងបានរក ឃើញនូវវត្ថុបុរាណជាច្រើនដែលរួមបញ្ជូលកំណាត់ឈើ និងក្អមឆ្នាំង។ តាមការវិនិច្ឆ័យរបស់អ្នកបុរាណវិទួគឺ វត្ថុទាំង អស់នោះមានអាយុកាលដល់ទៅ ៣២,០០០ ដែលនៅតំបន់នោះបានលិចលង់ទៅក្នុងទឹកកាលពី ៩,០០០ ឆ្នាំមុន។
img52
ដែលអាចឲ្យយើងធ្វើការកំនត់អាយុកាលរបស់ទីក្រុងបានគឺ ២៣,០០០ឆ្នាំ ពោលគឺជាទីក្រុងដ៏ចំនាស់ ខ្លាំងណាស់ ដែលអាចបញ្ជក់បានថាទីក្រុងនេះជាទីក្រុងរបស់ពួកហិណ្ឌូដែលបាននិយាយថាសាសនារបស់គេ ​ មានអាយុកាលរាប់ ពាន់ឆ្នាំមកម្លោះ។ មានការស្រាវជ្រាវនាពេលបច្ចុប្បន្ននេះបានគាំទ្រទៅនឹងការអះអាងនេះ ដែលនៅភាគខាងជើង ចំងាយ ២០០ម៉ៃយពីឈូងសមុទ្រ Khambhat គឺជាទីក្រុង Dwaraka ដែលធ្លាប់បានលិចចូលទៅក្នុងសមុទ្រកាលពី មុន។ ដោយសារហេតុនេះហើយទើបបានជា អ្នកបុរាណវិទូក៏ធ្វើការរុករកបន្ថែមនៅជិតៗសមុទ្រក្បែរនោះ។ គ្រាន់តែ ជំរៅប៉ុន្មានហ្វីតប៉ុណ្ណោះពួកគេក៏បានរកឃើញកំនាត់ជញ្ជាំងទីក្រុង ផ្លូវថ្នល់ ដែលជាភស្តុតាងនៃទីក្រុងកំពង់ផែដ៏រុង រឿងមួយ។ អ្នកបុរាណវិទូបានអះអាងថាទីក្រុងនេះ គឺជាទីក្រុងបុរាណ Dwaraka ដែលយោងទៅតាមអត្ថបទបុរាណ របស់សាសនាហិណ្ឌូបានរៀបរាប់អំពីទីក្រុង Dwaraka ដែលជាទីក្រុងគ្រប់គ្រងដោយព្រះ គ្រឹស្នា គឺជាអទិទេពដែល ត្រូវបានសាសនិកហិណ្ឌូគោរពបូជាតាំងពីបុរាណកាលមក។ នៅក្នុងសាច់រឿង Mahabaratta នោះក៏បានបង្ហាញទៀត ថាទីក្រុងនោះត្រូវបានគ្រប់គ្រងដោយព្រះ គ្រឹស្នា ដែលជាអទិទេពថ្នាក់ខ្ពស់មួយក្នុងចំណោមអទិទេពក្នុងសាសនា ហិណ្ឌូ។ នៅក្នុងអត្ថបទបុរាណនោះទឿតសោតក៏បានប្រាប់ថាទីក្រុងនោះត្រូវបានវាយប្រហារដោយ
ស្តេចព្រះនាម Salwa ដោយតាមការសន្និដ្ឋានរបស់អ្នកសិក្សាពីមនុស្សក្រៅភពបានបញ្ជក់ថា ពួកគេបានប្រើប្រាស់សព្វាវុធទំនើប ​រហូតដល់យាន្តអវកាសទៀតផង។ ដោយយោងទៅតាមអត្ថបទបុរាណដែលសរសេរជាអក្សរ សំស្ក្រឹត បានប្រាប់ យើងថា ស្តេច Salwa ​បានវាយប្រហារទីក្រុងដោយប្រើបា្រស់យាន្តចំបាំងពីអាកាសដោយបាញ់រះដោយ គ្រាប់រន្ទះជា ច្រើនទៅលើទីក្រុង Dwaraka របស់ព្រះ គ្រឹស្នា ដែលបានបំផ្លាញផ្នែកជាច្រើននៅក្នុងទីក្រុង។ នៅពេលនោះដែរ ព្រះ គ្រឹស្នា ក៏បានបាញ់គ្រាប់ព្រួញទៅលើយាន្តនោះវិញ ក៏ប៉ុន្តែមិនមែនជាគ្រាប់ព្រួញធម្មតានោះទេ តែវាមានសំលេងខ្លាំង ដូចរន្ទះ និងមានរូបរាងជារន្ទះ រឺក៏កាំរស្មីរបស់ព្រះអាទិត្យ។ ជាមួយនឹងការវាយបកនោះដែរ មានយាន្តជាច្រើនដែល អាចសំគាល់បានថាជា UFO នៅពេលបច្ចុប្បន្នបានកំពុងធ្វើសង្រ្គាមជាមួយនឹងស្តេច Salwa។ បន្ទាប់មកព្រះ គ្រឹស្នា ក៏បានចាកចេញទៅ ហើយទឹកសមុទ្រក៏បំផ្លាញទីក្រុងរបស់ទ្រង់ទៅ។ យាន្តដែលបាញ់ចេញនូវគ្រាប់រន្ទះ​ ព្រួញដែល មានសំលេងខ្លាំងនៅពេលបាញ់ និងមានរូបរាងជារន្ទះរីក៏កាំរស្មីព្រះអាទិត្យ? តើនៅក្នុងរឿងព្រេងបុរាណរបស់ពួក ហិណ្ឌូចង់ពិពណ៏នាពីអ្វី? តើមានពិតដែររឺទេ ដែលថាមានយាន្តអវកាសដែលជាបច្ចេកវិទ្យារបស់មនុស្សក្រៅភព កាលពី ១២០,០០០ឆ្នាំមុន? ចំពោះចំលើយគឺទុកឲ្យមិត្តអ្នកអានជាអ្នកសំរេចចិត្តថាជឿ រឺមិនជឿទៅចុះ ក៏ប៉ុន្តែអ្វីដែល ត្រូវតែជឿនោះគឺ អត្ថបទបុរាណដែលសរសេរជាអក្សរសំស្រ្កឹត របស់សាសនាហិណ្ឌូគឺពិតជាមានមែន ដែលពីមុន អត្ថបទបុរាណនេះគឺគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសាររកឃើញនូវទីក្រុង Dwaraka ពិតប្រាកដមែន នោះបានធ្វើឲ្យពិភពលោកជឿថា វាមិនមែនជារឿងព្រេងនិទានសាសនានោះទេ តែគឺជាកំនត់ត្រាប្រវត្តិសាស្រ្តដែល បុព្វបុរសឥណ្ឌាកំពុងជួបប្រទះនៅក្នុងព្រឹត្តការណ៏សង្រ្គាមរវាងមនុស្សក្រៅភពទាំងពីរបក្សពួក ៕

No comments:

Post a Comment