Li Ching Yuen ខ្លួនឯងផ្ទាល់បានលើកឡើងថាខ្លួនបានកើតនៅឆ្នាំ ១៧៣៤ តែមានរឿងចម្រូងចម្រាស់ដោយសារកំណត់ត្រាកំណើតរបស់គាត់គឺ កើតក្នុងឆ្នាំ ១៦៧៧ ក្នុង Qi Jiag Xian ក្នុងខេត្ត Szechun ហើយក៏មានការស៊ើបអង្កេតពីលោក Wu Chung Chien ដែលបានរកឃើញសំបុត្រអបអរបុណ្យកំណើតជូនលោកគម្រប់ខួបទី ១៥០ឆ្នាំ និង ខួបទី ២០០ឆ្នាំ ។
ដូចនេះបើយោងទៅតាមការកត់ត្រា គឺ លោក Ching Yuen បានកើតក្នុងឆ្នាំ ១៦៧៧ និង ស្លាប់វិញក្នុងឆ្នាំ ១៩៣៣ សរុបមានអាយុ ២៥៦ឆ្នាំ ពោល គឺ មិនមែនកើតក្នុងឆ្នាំ ១៧៣៤ដូចលោកបានលើកឡើងនោះទេ ។
លោក Yuen ជាអ្នកជំនាញខាង ឱសថបុរាណ
ដូចជា វល្លិស្មៅជាដើម លើសពីនេះ គាត់ក៏ជាអ្នកពូកែខាង
ជីកុងផងដែរ ,
ហើយកត្តាទាំងពីរនេះដែលអាចអោយគាត់រស់រានមានអាយុយឺនយូរដូចនេះ
។
គាត់បានប្រាប់ពីរូបមន្តសំងាត់ដើម្បី
អោយមានអាយុវែងនេះទៅកាន់ស្ដេចត្រាញ់ Wu Pei Fu សម័យសាធារណរដ្ឋចិន
១៩១៦ – ១៩២៧ មាន៤ចំណុចគឺ ៖ ធ្វើចិត្តអោយស្ងប់ , អង្គុយអោយដូចអណ្ដើក ដើរលឿនដូចព្រាបហើរ ដេកដូចឆ្កែ ។
No comments:
Post a Comment