ប្រាសាទចេកក្បូរដែលកសាងឡើង ៣
ទន្ទឹមគ្នាគឺជាប្រាសាទមួយស្ថិតនៅក្នុង ខេត្តឧត្តរមានជ័យ
ដែលពុំមានអ្នកទេសចរ ពីចម្ងាយទៅដល់ ។ ប្រាសាទនេះបានទទួល
រងនូវការខូចខាតអស់ជាច្រើនដោយសារ សង្គ្រាម និង
ជនខិលខូចមួយចំនួន
បានធ្វើការគាស់កកាយដើម្បីស្វែងរកវត្ថុបុរាណមានតម្លៃ ។
ប្រាសាទចេកក្បូរស្ថិតនៅក្នុងភូមិឈូក ឃុំក្រសាំងស្រុកចុងកាល់ ខេត្តព្រះវិហារ ។
ប្រាសាទ ចេកក្បូរសាងនៅលើទីទួលដែលមានទំហំ ៣០ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ ប្រាសាទនេះខូចខាតយ៉ាងដំណំ ដោយរងគ្រោះដោយសារសង្គ្រាម ហើយនៅក្នុងអំឡុងទសវត្សរ៍ទី ៩០ មានជនខិលខូចមួយចំនួនបានបំផ្លិចបំផ្លាញដោយ ធ្វើការជីកគាស់កកាយវត្ថុមានតម្លៃនៅក្នុងប្រាសាទនេះ ។ ប្រាសាទចេកក្បូរបច្ចុប្បន្នមានការខូចខាតច្រើនដែលប្រាសាទ កណ្តាលបានរលុះឥដ្ឋ និង ក្បាច់អស់ជាច្រើន ហើយថែមទាំងមានស្នាមប្រេះនៅចំកណ្តាលប្រាសាទស្ទើរតែរហែកជាពីរ ។ រីឯប្រាសាទអមសងខាងគឺមួយបានខូចខាតដួលរាបដល់ដី ចំណែកមួយទៀតបានរលុះឥដ្ឋអស់ពាក់កណ្តាល ។

លោក ចាន់ បច្ឆិរ៉ា ប្រធានមន្ទីរវប្បធម៌ និង
វិចិត្រសិល្បៈខេត្តឧត្តរមានជ័យ មានប្រសាសន៍ឱ្យដឹងថា
ប្រាសាទចេកក្បូរ
មាន៣ដែលសាងទន្ទឹមគ្នាសព្វថ្ងៃនេះនៅសល់តែពីរប៉ុណ្ណោះ ។
ប្រាសាទកណ្តាលមានទំហំ ៥ ម៉ែត្រគុណ នឹង ៥ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ
ដែលប្រាសាទកណ្តាលនេះត្រូវបានបុព្វបុរសខ្មែរសាងឡើងតំណាងឱ្យ
អំណាចកំពូល (ដូចជាថ្នាក់មជ្ឈិម ឬ ប្រមុខរដ្ឋ) ។
ចំពោះប្រាសាទពីរទៀតដែលនៅអមសងខាងគឺតំណាងឱ្យអំណាចតំបន់ឬថ្នាក់
ខេត្តក្រុង ។
លោកប្រធានមន្ទីរវប្បធម៌បានឱ្យដឹងទៀតថាប្រាសាទចេកក្បូរត្រូវបាន
កសាងឡើងអំឡុងឆ្នាំ (៦១៦-៦៣៥) ដើម
សតវត្សរ៍ទី៧រជ្ជកាលព្រះបាទឥសាន្តវរ្ម័នទី ១ ។
ប្រាសាទនេះសាងឡើងពីឥដ្ឋតាន់ហើយខ្លោងទ្វារធ្វើពីថ្មភក់រចនាបថ
សម្បូរព្រៃគុហ៍មាន៥ថ្នាក់ ។
ជាទូទៅប្រាសាទដែលស្ថិតនៅក្នុងព្រៃឆ្ងាយៗហើយគ្មានផ្លូវ និង
គ្មានទេសចរទៅដល់ វាហាក់ដូចជាត្រមង់ត្រមោចណាស់
តួយ៉ាងដូចជាប្រាសាទចេកក្បូរនេះជាដើម
ហើយបើពុំមានការអភិរក្សទេនោះគឺមុខជានឹងត្រូវខូចខាតអស់
។ប្រាសាទចេកក្បូរមានចម្ងាយប្រមាណ ២០
គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ ។
ប្រាសាទនេះមិនដែលមានអ្នកទេសចរពីចម្ងាយទៅដល់ទេ
ក្រៅតែពីអ្នកស្រុកដែលរស់នៅក្បែរនោះ ពីព្រោះផ្លូវទៅកាន់
ទីនោះមានការលំបាក ។
សព្វថ្ងៃប្រាសាទចេកក្បូរត្រូវបានមន្ទីរវប្បធម៌ និង
វិចិត្រសិល្បៈខេត្ត បានធ្វើការកាប់ផ្កាព្រៃដែល
ដុះនៅជុំវិញប្រាសាទ
ព្រមទាំងធ្វើស្លាកសញ្ញាអប់រំដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះឱ្យ
ជួយថែរក្សាសម្បត្តិវប្បធម៌ដ៏ មានតម្លៃកុំឱ្យបំផ្លិចបំផ្លាញ ៕
No comments:
Post a Comment