ប្រាសាទព្រហ្មកិល ឬ ប្រាសាទតាព្រហ្មកិល គឺជាប្រាសាទតូចមួយ
ស្ថិតនៅក្បែរប្រាសាទ អង្គរវត្ត ដែលអ្នកទេសចរ តែងតែ ដើរហួស ។
ប្រាសាទនេះសាងឡើងពីថ្មភក់ដើម្បីឧទ្ទិស ដល់ព្រះពុទ្ធសាសនា
មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។
បច្ចុប្បន្នប្រាសាទដ៏តូចនេះបានរងនូវការទ្រុឌទ្រោមអស់ជាច្រើន
រហូតជាង ពាក់កណ្តាលទៅហើយ
ហើយខាងអាជ្ញាធរអប្សរាមិនទាន់មានគម្រោងដើម្បីធ្វើការជួសជុលនៅ
ឡើយ ដោយសារតែ ប្រាសាទនេះមិនស្ថិតនៅ
ក្នុងអាទិភាពនៃការជួសជុលដូចបណ្តាប្រាសាទធំៗផ្សេងទៀត ។
ប្រាសាទព្រហ្មកិល ឬ ប្រាសាទតាព្រហ្មកិល
ជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ
អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ
ប៉ុន្តែមិនត្រូវបានធ្វើឱ្យមានការចាប់អារម្មណ៍ឱ្យឆៀងចូលទៅ
ទស្សនាពីអ្នកទេសចរជាតិ-អន្តរជាតិទេ ។
អ្នក ទេសចរស្ទើរតែទាំងអស់តែងតែដើររំលង ពោលគឺទៅហួសមកហួស។ ពេលបានដើរចូល ទៅជិតប្រាសាទនេះអ្នកទស្សនានឹងឃើញថា ប្រាសាទព្រហ្មកិល ថ្វីដ្បិតតែមានទំហំតូច និង ទ្រុឌទ្រោមអស់ច្រើនក៏ដោយ ប៉ុន្តែអ្វី ដែលនៅសេសសល់គឺមានលក្ខណៈស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និង កោតសរសើរពីស្នាដៃបុព្វបុរសខ្មែរ ។ ប្រាសាទ ព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត ប៉ុន្តែគួរឱ្យសោកស្តាយនូវអ្វីដែល បានខូចខាតទ្រុឌទ្រោម ហើយអាចនឹងទ្រុឌទ្រោមតទៅទៀត ប្រសិនបើមិនអភិរក្សឱ្យបានឆាប់រហ័សទេនោះ ។ គេសង្កេតឃើញថាប្រាសាទព្រហ្មកិលបានរងនូវការខូចខាតទ្រុឌទ្រោម អស់ជាងពាក់កណ្តាលទៅហើយ ដោយតួប្រាសាទ មួយចំហៀងត្រូវបានរលុះជ្រុះថ្មប្រាសាទនៅរាយប៉ាយក្បែរនោះ ហើយតួប្រាសាទដែលនៅសល់មួយចំហៀងគឺថ្ម ប្រាសាទបានប្រេះហើបឃ្លាតចេញពីគ្នា ស្ទើរតែរំលំទៀតទៅហើយ ។ គេបានយកឈើទៅដាក់ទល់ប្រាសាទនេះកុំឱ្យ ដួលរលំចំនួនពីរកន្លែង ។

អ្នកមើលថែរក្សាប្រាសាទនេះបានប្រាប់ថា
ប្រាសាទព្រហ្មកិលជាប្រាសាទតូចមួយដែលស្ទើរតែគ្មានអ្នកទេសចរ
ចូលទៅទស្សនា
បើទោះបីជាប្រាសាទនេះនៅក្បែរចន្លោះផ្លូវពីអង្គរវត្តទៅអង្គរធំ
ក៏ដោយ គឺម្តងម្កាលមានតែអ្នកទេសចរម្នាក់ ឬ
ពីរនាក់ប៉ុណ្ណោះដែលឆៀងចូលទៅទស្សនា ។
លោក សឹង គង់ អគ្គនាយករងអាជ្ញាធរអប្សរាមានរៀបរាបថា ប្រាសាទព្រហ្មកិលមានការទ្រុឌទ្រោមដោយសារ ភាពចំណាស់របស់ប្រាសាទ ហើយនេះជាបញ្ហាទ្រុឌទ្រោមជាទូទៅដែលប្រាសាទខ្លះផ្អៀង ខ្លះជ្រុះថ្ម ជាដើម ។ ប្រាសាទ នេះជាប្រាសាទតូចតាច បើប្រៀបធៀបនឹងប្រាសាទដទៃ ហើយប្រាសាទដទៃទៀតក៏មានការទ្រុឌទ្រោមខ្លាំងដែរ ។ ការជួសជុលប្រាសាទគឺធ្វើទៅតាមអាទិភាពជាបន្តបន្ទាប់ ហើយជាទូទៅឱ្យតែប្រាសាទ បុរាណជាកេរដំណែលគឺគេមានគម្រោងធ្វើការជួសជុលឡើងវិញ ប៉ុន្តែទៅតាមលំដាប់លំដោយ ។ ប្រាសាទនេះតូច ហេតុដូច្នេះហើយមិនសូវមានការចាប់អារម្មណ៍ពីអ្នកទេសចរប៉ុន្មាន ទេ ។ ហើយម៉្យាងទៀតប្រាសាទ នេះនៅក្បែរប្រាសាទអង្គរវត្តលេខ ១ ហេតុដូច្នេះហើយបានជាធ្វើឱ្យភ្ញៀវទេសចរមើលរំលង ។

យោងតាមសៀវភៅដើមកំណើតអង្គរបានសរសេរថា
ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី ១២ ដោយស្នាម
ព្រះហស្តព្រះបាទជ័យវរ្ម័នទី ៧ បច្ឆមរណៈព្រះនាម មហាបរមសំគតតបតៈ
ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា ប្រាសាទនេះ
បានទទួលការថែរក្សាដោយក្រសួងអភិរក្សអង្គរតាំងពីឆ្នាំ ១៩១៩ ។
ដោយសារការរុករកកាលពីឆ្នាំ ១៩២៨ គេបានរកឃើញ
សិលាចារឹកមួយដែលមានចុះព្រះរាជបញ្ជាផ្សេងៗនៃព្រះបាទជ័យវរ្ម័ន
ទី ៧ ដែលឆ្លាក់ជាប់នឹងមន្ទីរព្យាបាលរោគ ។
តាមសិលាចារឹកនៅប្រាសាទតាព្រហ្មប្រាប់ថា ប្រាសាទនេះជាធម្មមន្ទីរ
សម្រាប់ស្វាធ្យាយន៍ធម៌ប៉ែកខាងព្រះពុទ្ធសាសនា ។
បើតាមរឿងព្រេងវិញ លោក សេដែស បាននិទានថា
ប្រាសាទតាព្រហ្មកិលនេះមានការទាក់ទងនឹងរឿងពញ្ញាក្រែក
ដែលជាជនពិការអវយវៈ ធ្វើដំណើរចេញទៅណាមកណាពុំបាន
លុះត្រាតែព្រះឥន្ទ្រប្រទានសេះមួយ ព្រមទាំងគ្រឿង អម្ពរណ៍ ។
លុះដល់ក្រោយមក ទើប ពញ្ញាក្រែក
យកគ្រឿងអម្ពរណ៍មកស្លៀកពាក់ហើយឡើងជិះសេះហោះចេញបាត់ទៅ ។ ប្រាសាទ
នេះគេប្រទះឃើញរូបព្រះពោធិសាត់ អវណេកេស្វរៈ
ដែលជាអ្នកជួយព្យាបាលរោគសត្វលោក ។ ការធ្វើដំណើរចូល ទៅត្រូវ
ដើរតាមគោបុរៈមួយតូចសាងពីថ្មភក់
ទើបចូលដល់តួប្រាសាទដែលប្រកបដោយថ្នាក់តូចៗ ៣ ទៀត
រួចជាប់គ្នាតាម អំពូលមុខខាងជើងនិង ខាងកើត ។
តួគុហាបែរមុខទៅខាងកើតប្រកបដោយទ្វារបញ្ឆោតបី និង
បល្ល័ង្កមួយដែលមានក្បាច់ ជាច្រើន ។
ការរចនាប្រាសាទនេះមិនសូវមានការផ្ចិតផ្ចង់ប៉ុន្មានទេ
ប៉ុន្តែមានទ្រង់ទ្រាយដូចប្រាសាទបាយ័នដែរ
ព្រោះក្បាច់ចម្លាក់មានភាពកោងៗនិង
មានឆ្លាក់រូបទេវតានៅតាមសសរជ្រុងប្រាសាទ ។ នៅសសរមាត់ទ្វារចូល
មានក្បាច់រចនាយ៉ាងល្អឆើតហាក់ដូចជាកម្រាលព្រំចៀម
ដោយក្បាច់ចម្លាក់នីមួយៗមានឆ្លាក់ជារូបមនុស្ស
ម្នាក់តាមទម្រង់ធម្មតា ហាក់ដូចជាមានជីវិតរស់រវើកនៅឡើយ ៕
No comments:
Post a Comment