Sunday, January 3, 2016

បារមីព្រះនាង ទេវី នៅប្រាសាទព្រះខ័ន


ប្រាសាទព្រះខ័នកសាងឡើងនៅក្នុងសតវត្សទី១២ ឆ្នាំ១១៩១ ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ ដើម្បី​ឧទ្ទិសថ្វាយ​​ដល់​ព្រះបិតា​របស់ ទ្រង់ ដោយ​មាន​រូប​សំណាក​ព្រះពោធិសត្វ​លោកេស្វរ ឈ្មោះជ័យ ​វរេប៌សូរ​ជា​តំណាង​ ។ រូប​សំណាក​ព្រះពោធិសត្វលោកេស្វរៈ​ក្នុង ​​​ព្រះពុទ្ធសាសនា​មហាយាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​សម័យ​ នោះ​​គោរព​បូជា​យ៉ាងខ្លាំង។ ប្រាសាទព្រះខ័ន​ឋិត​លើ​ផ្ទៃដី​ប្រមាណ​ជាង៥៦ហិចតា ហើយបើតាមសិលាចារឹកបង្ហាញថា ត្រូវបាន​កសាង​ឡើង​នៅ​សមរភូមិ​ ចុងក្រោយ ដែល​ព្រះបាទជ័យវរ្ម័នទី៧ (ទ្រង់​មាន​មរណនាម​ថា​មហាបរមសៅគត) ផ្ដួល​រំលំ​ពួក​ចាម ​ដោយ​មាន​ឈ្មោះ​ថា​ជា នគរជ័យ (ឯកសារ​ខ្លះ​ថា​ឈ្មោះជ័យស្រី)។ ប្រាសាទ​នេះ​ឋិត​នៅ២គីឡូម៉ែត្រ ខាង​ឥសាន​នៃ​ទីក្រុង​អង្គរធំ មានកំពែង៤ជាន់ ដែល​នៅ​កំពែង​ខាង​ក្រៅ​បច្ចុប្បន្ន​នេះ ព័ទ្ធ​ជុំវិញ​ដោយ​ព្រៃ គឺជា​កន្លែង​ដែល​ព្រះសង្ឃ និង​សិស្សស្នាក់​នៅ​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់ទី២ ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្ដាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​គឺ​ព្រះវិស្ណុ និង​ព្រះឥសូរ​នៅ​ផ្នែក​ខាងជើង និង​នៅ​ផ្នែក​ខាងត្បូង​ជា​កន្លែង​សម្រាប់​បូជា​ចំពោះ​បុព្វការីជន។ នៅ​ពី​ខាង​កើត​ជិត​ប្រាសាទ​នេះ​មាន​វាល​មួយ​ហៅ​ថា​វាលរាជា ឬ​ព្រះ​រាជា​ដាក។ វាល​នេះ​មាន​បណ្តោយ​១៥០ម៉ែត និង​ទទឹង​១២០០ម៉ែត នៅ​ចម្ងាយ​ប្រហែល​៧០០ម៉ែត ខាង​ជើង​ប្រាសាទ នៅ​តាម​ផ្លូវ​ទៅ​ស្រុក​អង្គរធំ ដែល​មាន​ប្រាសាទ​សង់​ពី​ថ្ម​បាយក្រៀម​មាន​ឈ្មោះ​ថា​ប្រាសាទផ្ទុរ។

ភ្ញៀវចូលទស្សនាប្រាសាទព្រះខ័ននៅខេត្តសៀមរាបភាគច្រើនគេបានត្រឹម មើលទិដ្ឋភាព ក្បូរក្បាច់ ការបាក់រលំរាត់ រាយនៃថ្មប្រាសាទ…ដោយពុំដឹងថានៅក្នុង ប្រាសាទព្រះខ័នមានទីកន្លែងសំខាន់មួយសម្រាប់ភ្ញៀវទស្សនា និងគោរព សក្ការៈ ។
ឆ្មាំប្រាសាទមួយរូបបានប្រាប់ឲដឹងថា សូម្បីអ្នករស់នៅខេត្តសៀមរាបមួយ ចំនួនធំក៏ពុំទាំង ដឹងថា នៅក្នុងប្រាសាទព្រះ ខ័នមានរូបចម្លាក់ព្រះនាងទេវីដ៏ល្អស្អាត និងត្រូវបានមនុស្ស មួយចំនួនមាន ជំនឿថាមានបារមីខ្លាំងពូកែនោះទេ ប៉ុន្តែ ដោយ មានការនិយាយថាប្រាប់តៗគ្នា ទើបរហូតមកដល់ បច្ចុប្បន្នគេឃើញភ្ញៀវដែលទៅ ទស្សនាប្រាសាទព្រះខ័ន ពិសេសភ្ញៀវខ្មែរគឺតែង សង្វាតស្វែងរកទីកន្លែងដែលគេ និយាយថាមានរូបចម្លាក់ព្រះនាងទេវី ដើម្បីគោរពសក្ការៈ រហូតមានទាំងភ្ញៀវបរ ទេសខ្លះក៏មានជំនឿដែរ ដោយបានចូលទៅអង្អែលថ្មរូបចម្លាក់ម្នាក់បន្តិចៗ ធ្វើឲ ចម្លាក់កាន់ តែមានៅភាពភ្លឺរលោង ។
អាជ្ញាធរអប្សរាបានរៀបរាប់ឲដឹងថាប្រាសាទព្រះខ័នដែលទទួលរងការខូចខាតសំខាន់គឺអាស្រ័យ ដោយធម្មជាតិ ក្នុង នោះ គឺដោយសារដើមឈើធំ ៗរលំបាក់សង្កត់ លើតាំងពី រាប់សតវត្សរ៍មុនៗមក និងមួយ ចំណែកតូចការបាត់បង់ ខូចខាតរូប ចម្លាក់បុរាណនៅក្នុងទីប្រាសាទព្រះខ័ន អាស្រ័យ ដោយមានការលួច ឆក់ប្លន់ជា បន្តបន្ទាប់ពីសំណាក់ ជនខិលខូច ។ ប៉ុន្តែទោះយ៉ាងណា ក៏ចាត់ទុកថា ចម្លាក់ព្រះ នាងទេវីនៅក្នុងប្រាសាទព្រះខ័នមានបារមីខ្លាំងពូកែដែរ ព្រោះ ពួកចោរមិនអាច រកឃើញ ឬក៏ចាប់អារម្មណ៍ក្នុងការលូចដាប់យក ឬបំផ្លិចបំផ្លាញ ចោលបាន ។
ព្រោះតែឃើញ «ព្រះនាងទេវី» មានសភាពល្អនិងជឿថា មានបារមី ទើបតែងមាន ភ្ញៀវទាំងខ្មែរ និងបរទេសបាននាំ គ្នាស្ទាបអង្អែល ព្រមទាំងអុជធូបបន់ ស្រន់បួងសួង សូមឲបានសេចក្តីសុខ ឲមានសម្រស់ស្អាត ឲមានកូនឆាប់ … ជាដើម ។
រូបចម្លាក់ព្រះនាងទេវីនៅក្នុងប្រាសាទព្រះខ័នមានចំនួនពីរ ដោយរូបចម្លាក់ មួយមានសភាពពេញ ជំហរល្អ ហើយ ងាយចូលទៅ គឺគ្រាន់តែដើរហួសចម្លាក់កោដ្ឋ ដ៏ធំដែលនៅកណ្តាលប្រាសាទ រួចបត់ឆ្វេងដៃប្រមាណ១០ម៉ែត្រ ត្រង់ កន្លែងងងឹត និង ចង្អៀតបនិ្តច គេនឹងឃើញរូប ចម្លាក់ព្រះនាងទេវីនៅល្អស្អាត ឆ្លាក់ជាប់ជញ្ជាំងប្រាសាទ ព្រមទាំង មាន ស្លាធម៌ និងជើងធូប យ៉ាង ច្រើននៅក្បែរជញ្ជាំងបា្រសាទដែលសុទ្ធ សឹងជាការបង្ហាញនូវការ គោរពសក្ការៈដល់ រូបចម្លាក់នោះ ។
ចំណែករូបចម្លាក់មួយទៀតគឺត្រូវដំបូលប្រាសាទរលំសង្កត់គ្របពីលើ ទាល់តែ លូនចូលទៅក្នុង បន្តិចទើបអាច មើលឃើញ ហើយរូបចម្លាក់ព្រះនាងទេវីនោះ ក៏មាន សភាពនិងលក្ខណៈ ប្រហាក់ ប្រហែលគ្នា ព្រមទាំង មាន ជើងធូបដ៏ច្រើនដែលភ្ញៀវ ចូលទៅគោរពសក្ការៈ ដោតនៅក្បែរនោះ ។
បើតាមចាស់ៗដំណាលប្រាប់ថា រូបចម្លាក់ព្រះនាងទេវីដែលមានចំនួនពីរនៅ ក្នុងប្រាសាទ ព្រះខ័នគឺជា ព្រះមហេសី របស់ព្រះបាទជយវរ័្មនទី៧ បានរៀបអភិសេក ជាមួយព្រះនាង ជយរាជទេវី ដែលត្រូវជាព្រះអនុជពៅ របស់ព្រះ នាងឥន្រ្ទទេវី ។ ក្រោយពីការសោយព្រះទិវង្គតរបស់ព្រះនាង ជយរាជទេវី ព្រះអង្គបានរៀបអភិសេក ជាមួយព្រះនាង ឥន្រ្ទទេវី ។ ហេតុនេះទើបព្រះបានជយវរ្ម័នទី៧ ទ្រង់បានឲឆ្លាក់រូប មហេសីរបស់ព្រះអង្គទាំងពីរនៅលើប្រាសាទ ព្រះខ័ន ។
យោងឯកសារស្រាវជ្រាវបង្ហាញថា ព្រះនាងទេវីជានិមិត្តរូបព្រះមហេសីនៃ ព្រះមហាក្សក្រ ហើយព្រះនាងទេវីក៏ បាន ឆ្លុះបញ្ចាំងឲឃើញផងដែរនូវទេពកោសល្យ របស់សិល្បករខ្មែរនិង សីលធម៌ ក្នុងសង្គមនាសម័យនោះ ។ ជាឧទាហរណ៍ការពុំ បង្ហាញភាពអាក្រាត និងការធ្វើឲបានយល់ អំពីទំនៀមទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈ ការតុបតែងសក់ សម្លៀកបំពាក់ និងគ្រឿង អលង្ការជាដើម ។
បើតាមសិលាចារិកបានបញ្ជាក់ថា ព្រះនាងជយរាជទេវី បានសោយទិវង្គត នៅមុនពេលដែល ព្រះបាទជយវរ្ម័នទី៧ ឡើងគ្រងរាជ ។ ក្រោយពីការសោយទិវង្គត របស់ព្រះមហេសីទី១ ព្រះបាទ ជយវរ្ម័នទី៧ ទ្រង់បានរៀបអភិ សេកជា មួយ និងព្រះនាង ឥន្រ្ទទេវី ដែលត្រូវជាព្រះរៀមរបស់ព្រះ នាងជយរាជទេវី ជាព្រះមហេសី ។
ព្រះនាង ឥន្រ្ទទេវី ប្រកបទៅដោយព្រះទ័យដ៏សប្បុរស និងព្រះបញ្ញាញាណ ខាងបរមត្ថវិជ្ជា ព្រះនាងជាប្រធានសាស្ត្រា ចារ្យ និងជាគ្រូបង្រៀនស្ត្រីជាច្រើនតាម អាវាសដូនជីជាច្រើនកន្លែង ។ ព្រះនាងមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះ ពុទ្ធសាសនា និង បានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើន លើសលប់ ដល់ប្រជារាស្ត្រ និងក្នុងផ្លូវសាសនាដូច ព្រះនាង ជយរាជទេវី ផងដែរ ។
ព្រះនាង ឥន្រ្ទទេវី បានបញ្ជាឲមានការឆ្លាក់បដិមាជាច្រើនតំណាងឲព្រះនាង ជយរាជទេវី និងព្រះបាទជយវរ្ម័នទី៧ ដើម្បីជាព្រះកិត្តិយស និងដើម្បីតម្កល់ទុកនៅ គ្រប់ខេត្តទាំងអស់ ។ ព្រោះតែហេតុនេះហើយ ទើបគេសង្កេត ឃើញ មានរូបចម្លាក់ ព្រះនាងទេវី និងព្រះបាទជយវរ្ម័នទី៧ បន្សល់ទុកដល់សព្វថ្ងៃនេះ ។

No comments:

Post a Comment