ប្រាសាទព្រះគោកសាងឡើងនៅក្នុងទឹកដីនៃក្រុងរលួស ឬហរិហរាល័យ
ខាងជើងប្រាសាទបាគង ប្រាសាទព្រះគោ
ជាស្នាដៃមួយទៀតរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ នៅឆ្នាំ៨៧៩
មុនប្រាសាទបាគង ២ឆ្នាំ ដើម្បីថ្វាយដល់ព្រះសិវៈ និង
រំលឹកគុណដល់បុព្វបុរសរបស់ទ្រង់។ ប្រាសាទនេះសាងសង់ពីឥដ្ឋ
បែរមុខទៅទិសខាងកើត ឋិតនៅភាគអាគ្នេយ៍ ១៥គីឡូម៉ែត្រ
ពីតំបន់ប្រាសាទអង្គរ។ ប្រាសាទនេះមានកំពែង៣ជាន់ ដែលមានគោបុរៈ
កំពែងខាងក្រៅមានទំហំ៥០០ម៉ែត្រ×៤០០ម៉ែត្រ និងមានគោបុរៈ នៅខាងលិច
និងខាងកើត។ នៅផ្នែកកណ្ដាលខាងកើតមានរូបគោនិន្ទ៣ បែរទៅរកប្រាសាទ
តែសល់តែបំណែកខ្លះៗប៉ុណ្ណោះ។ មានតួប៉មប្រាសាទទាំងអស់៦
សង់លើខឿនតែមួយ ចែកជាពីរជួរ ដោយជួរមុខមានប្រាសាទចំនួន៣
និងជួរក្រោយមានប្រាសាទចំនួន៣ ដូចគ្នា។ ប្រាសាទទាំង៦
នេះគឺព្រះបាទឥន្ទ្រវរ្ម័នទ្រង់សាងឡើង
ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរផង
និងដល់បុព្វការីរបស់ទ្រង់ផងដូចជា ប្រាង្គមួយឈ្មោះស្រីប
ឬថិវីទ្រ្ទេស្វរៈ សម្រាប់ថ្វាយដល់ព្រះបិតារបស់ទ្រង់។ ប្រាង្គស្រីប
ឬទ្រ្ទេទេវី សម្រាប់ថ្វាយដល់ព្រះមាតារបស់ទ្រង់។ ប្រាង្គស្រីបរមេស្វរៈ
សម្រាប់ថ្វាយដល់ព្រះបិតុលារបស់ទ្រង់ គឺព្រះបាទជ័យវរ្ម័នទី២
ក្សត្រដំបូងនៃសម័យអង្គរ។ ប្រាង្គស្រីធរណិន្ទ្រទេវី
សម្រាប់ថ្វាយដល់ព្រះមហេសីរបស់ជ័យវរ្ម័នទី២។ ប្រាង្គស្រីរុទ្រេស្វរៈ
សម្រាប់ថ្វាយដល់ជីតាខាងព្រះមាតា។ ហើយប្រាង្គចុងក្រោយមិនស្គាល់ឈ្មោះ
សម្រាប់ថ្វាយដល់ជីដូនខាង ព្រះមាតា។ សូមបញ្ជាក់ថា
គេគ្រាន់តែស្គាល់ឈ្មោះប្រាង្គដូចបានរៀបរាប់ប៉ុណ្ណោះ
ប៉ុន្តែចំពោះឈ្មោះទាំងនេះត្រូវនឹងប្រាង្គណាមួយឱ្យពិតប្រាកដនោះ
ពុំទាន់មានឯកសារណាមួយកត់ត្រានៅឡើយទេ។ ហើយឈ្មោះនេះ
ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកត្រឹងា។
ហើយម្យ៉ាងទៀតគោនិន្ទ គឺជាជំនិះរបស់ទ្រង់ព្រះឥសូរ
ដែលតែងតែទៅណាមកណាជាមួយទ្រង់ជាប់រហូត
ដូចនេះប្រាសាទនេះក៏ជាតង្វាយចំពោះព្រះសូរ ផងដែរ
ដូចដែលមានរូបសំណាកគោនិន្ទ ទាំង៣
បែរមុខទៅប្រាសាទជាសក្ខីភាពស្រាប់។
បច្ចុប្បន្ននេះនៅខាងមុខប្រាសាទមានឆ្លាក់ជារូបតូចៗ
តំណាងឱ្យប្រាសាទមួយចំនួននៅក្នុងខេត្តសៀមរាបដូចជាប្រាសាទបាគង
ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រីជាដើម។
នៅជុំវិញប្រាសាទមានម្លប់ឈើធំៗដែលមនោរម្យក្រៃលែងដល់អ្នកទេសចរ
ទាំងអស់។
តើប្រាសាទព្រះគោមានអ្វីអោយទស្សនា?
នោះ គឺផ្តែរស្អាតជាងសម័យណាៗទាំងអស់ប្រាសាទមានរចនាផ្កាភ្ញីប្រកប ដោយចំលាក់ផ្តែរថ្មភក់ ផុស។ផ្តែរសម័យព្រះគោនោះត្រូវបានបុរាណវិទូ លើកដំកើងថាមានសម្រស់ជាងសម័យណាទាំង អស់។សម័យនោះចាប់មានសិល្បះរបស់ជនជាតិជ្វា ហូរចូលមក ដូចជាផ្តែរមួយមានរូបចំលាក់មុខកាល(មុខដូចយក្សមានភ្នែកលានចេញ )មានទេព្តាជឹះសេះតម្រៀបគ្នាជាជួរមើលទៅគួរអោយជក់ចិត្ត។
ឆ្មាំ ទ្វារឬទ្វារបាលនៅជញ្ជាំងប្រាសាទព្រះគោ មិនថាជាទ្វរបាលប្រុសឬស្រីទេច្រើនតែឈរនៅក្នុង ស៊ុមផ្ទះកញ្ចក់។ទ្វារបាល ប្រុសច្រើន តែស្លៀកពាក់តុបតែងក្បាល ដៃកាន់លំពែង ដៃឆ្វេងចករត់ចង្កេះ ស្លៀកសំពត់ភ្លីមុខ ក្រវាត់ខ្សែក្រវ៉ាត យ៉ាងស្អាត ដៃដែលកាន់លំពែងមិនសូវណែនទេមើលទៅដូចកេន្នរ។
រូបចំលាក់គោនន្ទិ
រូបគោនន្ទិនេះគេហៅថាប្រាសាទព្រះគោ គឺដោយសារតែមានគោនន្ទិ៣តាំងនៅមុខប្រាសាទ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមានគឺ៖ ប្រាសាទបាគង និងប្រាសាទលលៃ

No comments:
Post a Comment