Sunday, January 3, 2016

គន្លឹះ​កែ​ប្រែ​ភាព​ខ្ជិល​ច្រអូស​

សភាពខ្ជិល​គឺ​ជា​ធម្មជាតិ​ម្យ៉ាង​ដែល​តែង​ ដក់​ជប់​ក្នុង​សន្តាន​ចិត្ត​មនុស្ស​ទូទៅ​។ បើ​ទោះ​បី​ជាមនុស្ស​គ្រប់​រូប​ទទួល​ស្គាល់​ថា​ ភាព​ខ្ជិល​គឺ​ជា​សត្រូវ​លេខ​មួយ​របស់​ភាព​ជោគជ័យ​ក៏​ដោយ​ ក៏​ជួន​កាល ​​គេ​គ្មាន​វិធានការ​ចំពោះ​វា​ទាល់​តែ​សោះ​។ វិធីសាស្រ្ត​ខាង​ក្រោម​ប្រហែល​ជា​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ភាព​ខ្ជិល​ ច្រអូស​បាន ឬ​យ៉ាង​ហោច​ណាស់​ជួយ​បំលែង​ភាព​ខ្ជិល​ឲ្យ​ទៅ​ជាប្រយោជន៍​៖



១.មនុស្ស​ទូទៅ​ច្រើន​ខ្ជិល​មិន​ចង់​ទទួល​កិច្ចការ​ដែល​ថ្នាក់​លើ​ដាក់​ឲ្យ​ ទេ​។ ការ​ប្រកែក​មិន​ព្រម​ទទួល​ធ្វើការ​ណាមួយ​ ពុំ​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​បើ​គេ​ពិត​ជា​ចង់​ប្រកែក​មិន​ព្រម​ទទួល​គេ​ត្រូវ​ថ្លឹង​ថ្លែង​ ការងារ​ជាមុន​សិន​ គឺ​ប្រកែក​តែ​​កិច្ចការ​ណា​ដែល​មើល​ទៅ​​អាច​ប្រកែកតែ​ប៉ុណ្ណោះ​(​មិ​ន​មែន​ ជាការ​ងារ​ស្នូល)។ ប៉ុន្តែ​ចំពោះ​កិច្ចការ​ណា​ដែល​មិន​អាច​ប្រកែក​បាន​(​កិច្ចការ​ស្នូល)​ គេ​គួរ​​ស្ទុះ​ស្ទា​ទទួល​យក​ភ្លាម ធ្វើហាក់​ដូច​ជា​ពេញ​ចិត្ត​ចង់​ទទួល​យក​ណាស់​ (ព្រោះ​អ្នក​ដឹង​រួច​ជា​ស្រេច​ទោះ​បី​ចង់​ឬ​មិន​ចង់​អ្នក​គង់​តែ​ត្រូវ​ធ្វើ ​ដដែល)​។ ធ្វើ​បែប​នេះ​ ចៅហ្វាយ​នាយ​ពិត​ជា​ពេញចិត្ត​​​ជាក់​ជា​ពុំ​ខាន​។​ នៅ​ពេល​ដែល​ចៅហ្វាយ​ពេញ​ចិត្ត​ហើយ​ គាត់​នឹង​មាន​ចិត្ត​អនុគ្រោះ​ច្រើន​។​

២. គ្រប់​កិច្ច​ការ​ដែល​អ្នក​ទទួល​ថា​ធ្វើ​ហើយ​ ចូរ​ចំណាយ​ពេល​ធ្វើ​ឲ្យ​ចប់​ចុង​ចប់​ដើម​ បើ​ទោះ​បី​ជា​អ្នក​ខ្ជិល​មិន​ចង់​ធ្វើ​ក៏​ដោយ​។ ចូរ​គិត​ថា​ បំណាច់​នឹង​ទទួល​ធ្វើ​កិច្ចការ​នេះ​ទៅ​ហើយ​ គួរ​ធ្វើ​ឲ្យ​ល្អ​បំផុត​តាម​ដែល​អាច​ទៅ​បាន​ ព្រោះ​ចង់​មិន​ចង់​ក៏​ចំណាយ​ពេល​វេលា​ដើម្បីវា​ទៅ​ហើយ​ បើ​មិន​ខំ​ធ្វើ​ឲ្យ​ល្អ​ នាំ​ឲ្យ​ខាត​ទាំង​ពេល ខាត​ទាំង​កេរ្តិ៍​ឈ្មោះ​។

៣. រៀងរាល់​ថ្ងៃ​ចូរ​ដាស់​តឿន​ខ្លួន​ឯងថា ខ្ជិល​ក៏​ខ្ជិល​ចោះ+ តែ​ការងារ​ត្រូវ​តែ​ឈាន​មុខ​គេ​ជានិច្ច។

No comments:

Post a Comment