Sunday, January 3, 2016

មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា​ភាសា​អង់​គ្លេ


ការ ​រៀន​ភាសា​មិន​ថា​ភាសា​អង់គ្លេស​ឬ​ភាសា​ណា​ទេ​ដើម្បី​ឲ្យ​រៀន​ចេះ​ទៅ​ បាន​លុះ​ត្រា​ណា​តែ​អ្នក​រៀន​មាន​ចិត្ត​ចង់​រៀន​ស្រឡាញ់​ចូល​ចិត្ត​ភាសា​នោះ ​សិន​។ បន្ទាប់​មក​ត្រូវ​មាន​វចនា​នុក្រម​ល្អ​មួយ​ឬ​ច្រើន​ ដែល​អាច​ប្រាប់​ពី​អត្ថន័យ​ និង​ការ​បញ្ចេញ​សំលេង​យ៉ាង​ត្រឹម​ត្រូវ​។ សម័យ​បច្ចុប្បន្ន​ មិន​លំបាក​រក​វចនានុក្រម​ទេ​។ កម្មវិធី​វចនា​នុក្រម​ជា​ច្រើន​ដែល​អ្នក​សិក្សា​ អាច​តំឡើង​ក្នុង​កុំ​ព្យទ័រ​បាន​ ទាំង​វចនានុក្រម​ខ្មែរ​អង់គ្លេស អង់គ្លេស​ខ្មែរ និង​អង់គ្លេស​ អង់គ្លេស។ គេ​គួរ​ជ្រើស​រើស​យក​វចនុនានុក្រម​ដែល​មាន​បញ្ចេញ​សំលេង​ របស់​ជនជាតិ​ដើម អាមេរិក ឬ​អង់គ្លេស។ រួច​ត្រូវ​មាន​ទម្លាប់​ឧស្សាហ៍​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​ឲ្យ​ត្រឹម​ត្រូវ ​តាម​សំនៀង​ដើម។ អ្នក​សិក្សា​ខ្លះ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ចំនុច​នេះ​ទេ ចេះ​តែ​ទម្លាប់​អាន​ឬ​និយាយ​ទៅ​តាម​ការ​ស្មាន​របស់​ខ្លួន​ លុះ​យូរ​ៗ​ទៅ​ក៏​ធ្លាប់​ពិបាក​កែ​ ហើយ​គិត​ថា​ការ​បញ្ចេញ​សំលេង​ដូច​សាសន៍​ដើម​ជា​រឿង​ពិបាក​ទៅរួច។ ចូរ​គិត​មើល​ថា​ក្មេង​តូច​ម្នាក់​ហេតុ​អ្វី​ពេល​ទៅ​រស់​នៅ​ស្រុក​គេ បែ​រ​បញ្ចេញ​សំលេង​ដូច​សាសន៍​គេ​ទៅ​វិញ​ នេះ​មក​ពី​ពួក​គេ​ឮ​ឬ​និយាយ​បាន​ត្រឹម​ត្រូវ​តាំង​ពី​ពេល​ឮ​សូរ​ដើម​ដំបូង​ មក​ម្ល៉េះ។ ការ​សរសេរ​ក៏​ដូច​គ្នា ចូរ​ទម្លាប់​សរសេរ​ឲ្យ​ត្រូវ​តាម​ក្បួន​វេយ្យាករណ៍ បើ​ពាក្យ​ណា​មាន s គួរ​ដាក់​ s ជា​ពិសេសស ការ​ផ្ញើរ​សារ​ជា​អក្សរ​ឬ​អ៊ីម៉ែល មនុស្ស​ទូទៅ​ច្រើន​ទម្លាប់​វាយ​លឿន​មិន​គិត​ពី​វេយ្យាករណ៍។ ក្រៅ​ពីនេះ​ ត្រូវ​សិក្សា​បន្ថែម​ឲ្យ​បាន​ច្រើន​តាមរយៈ​ការ​អាន​ ឬ​មើល​ភាព​យន្ត​ជា​ភាសា​អង់គ្លេស លៃ​យ៉ាង​ណា​ឲ្យ​នៅ​ជុំ​វិញ​ខ្លួន​យើង​សុទ្ធ​តែ​ភាសា​អង់គ្លេស។

No comments:

Post a Comment