ប្រាសាទបីបានកសាងឡើងអំពីឥដ្ឋ ដោយគេយកឥដ្ឋមកដាក់តម្រៀបគ្នា
នៅក្នុងជួរលើក្រោម ។ យកមកតម្រៀប នៅលើជើងគ្រឹះដែលមានទទឹង
១០ ម៉ែត្រ បណ្តោយ ២៤ ម៉ែត្រ ។ ប្រាសាទបី
ត្រូវបានគេធ្វើការសន្និដ្ឋាន ថា ជា
ប្រាសាទមួយដែលកសាងមិនទាន់រួចរាល់ រហូតមកដល់សម័យបារាំង
ក៏បានធ្វើការជួសជុលបន្ថែមនៅឆ្នាំ ១៩៦០ ។
តើប្រាសាទបីមានអ្វីទស្សនាខ្លះ ?
- នៅក្នុងប្រាង្គមេមានជើងទម្រលិង្គព្រះឥសូរតាំងនៅទីនោះ ។
- នៅត្រង់ផ្តែរនៃប្រាង្គមេ មានរូបចម្លាក់ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ។
- ការកសាងប្រាង្គក្នុងសម័យមុនយុគសម័យបាយ័ន គឺសម័យបាពួន ឃ្លាំង បន្ទាយស្រី និង អង្គរវត្ត គេនិយមយកឥដ្ឋមកកសាងជាប្រាសាទ ។
- បុរាណវិទូនៅមិនទាន់យល់បានថា តើការកសាងប្រាសាទដោយឥដ្ឋនេះ គេប្រើឥដ្ឋដែលមិនទាន់បានដុតមកតម្រៀបគ្នា ធ្វើជាប្រាសាទរួចហើយបានដុតជាក្រោយ ? ប៉ុន្តែភាគច្រើនគេមានជំនឿថា ប្រាសាទនេះត្រូវបានគេយកឥដ្ឋដែលដុត ហើយមកតម្រៀបគ្នា រួចហើយយកកាវជ័រដែលបានមកពីការផ្សំបញ្ចូលគ្នានៃវត្ថុធាតុដើម ធម្មជាតិជាច្រើនប្រភេទ ដូចជា ទឹកឃ្មុំ ស្ករត្នោត ដំបូក ៘ មកភ្ជាប់តគ្នា ព្រោះប្រសិនបើយកឥដ្ឋដែលនៅមិនទាន់ដុតមកកសាង វាអាចធ្វើឱ្យប្រាសាទ ស្រុត ឬ ធ្វើឱ្យផ្អៀងបាន ។

ប្រាសាទនេះមិនសូវជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរប៉ុន្មានឡើយ
ព្រោះជាប្រាសាទតូចៗនៅមាត់ថ្នល់ផ្លូវ
ឆ្លងកាត់ចូលទៅកាន់ទ្វារក្រុងព្រះនគរហ្លួងទិសខាងត្បូង
មុននឹងទៅដល់ប្រាសាទបាយ័ន ៕
No comments:
Post a Comment