រូបសំណាកដើម ត្រូវបានសម្ពោធឆ្លងកាលពីឆ្នាំ១៩០៩ តម្កល់នៅត្រង់ចង្កេះវត្តភ្នំដូនពេញ ភាគខាងត្បូង ។
រូបសំណាកព្រះបាទស៊ីសុវត្ថិ ជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃ ខេត្តសៀមរាប បាត់ដំបង និងព្រះវិហារឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ ។
នៅឆ្នាំ ១៩០២ និង ១៩០៤ បារាំងចង់ពង្រីកទឹកដីអាណានិគមរបស់ខ្លួន តាមរយៈសន្ធិសញ្ញាមួយចំនួនជាមួយសៀម ។ ទំនាស់ទឹកដីរវាងបារាំង និងសៀមមកលើខេត្តបាត់ដំបង និង សៀមរាប បានឈានទៅដល់ការកាន់កាប់ខេត្តត្រាច (ត្រាត) ដោយបារាំងរហូតដល់សៀមប្រគល់មកវិញដោយសារការគាបសង្កត់របស់បារាំង ។ ដូច្នេះហើយសៀមក៏បានប្រគល់ខេត្តទាំងប៉ុន្មាននោះមកវិញ តាមរយៈការចុះហត្ថលេខារបស់ស្ដេចសៀម ព្រះបាទចុល្លាង្ករណ៍ លើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ ១៩០៧ ដែលនាំត្រឡប់មកវិញ នូវខេត្តភាគពាយព្យ ឋិតក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។ ក្នុងន័យនេះ ខ្សែរាជវង្សខាងព្រះបាទស៊ីសុវត្ថិត្រូវបានគេមើលឃើញថាបាននាំយកទឹកដីមកឱ្យប្រទេសខ្មែរវិញ ត្បិត កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងនៃអាណានិគមបារាំងយ៉ាងសង្កត់សង្កិតយ៉ាងណាក៏ដោយ។
ដោយសារស្នាព្រះហស្តរបស់ ព្រះបាទស៊ីសុវត្ថិទាំងអស់នេះហើយ
ដែលនាំឲ្យមានការស្ថាបនារូបសំណាកព្រះអង្គខាងលើនេះឡើងដើម្បីទុក្ខជានិមិត្តរូប
តម្កល់នៅត្រង់ចង្កេះវត្តភ្នំដូនពេញ ភាគខាងត្បូងតាំង ពីពេលនោះមក។
រូបសំណាក់ ដូចដែលបានឃើញសព្វថ្ងៃនេះ ពុំមែនជារូបសំណាកដើមទេ គឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើម កាលពីពាក់កណ្តាលខែមករា១៩៩៨ ។ រូបសំណាកចម្លងនេះសាងសង់ឡើងពីស៊ីម៉ងត៍។
ចំណែកឯរូបសំណាកដើមធ្វើអំពីល្បាយលោហធាតុមានស្ពាន់ភាគច្រើនដែលត្រូវបានកសាងឡើង
ក្នុងឆ្នាំ១៩០៩ ។ បច្ចុប្បន្ន រូបដើមត្រូវបានយកទៅរក្សាទុកនៅឯសារមន្ទីរជាតិ ដោយអ្នកគ្រប់គ្រង មន្ទីរអភិរក្សបុរាណវត្ថុ តាំងពីក្រោយព្រឹត្តិការណ៍ថៃ្ង១៨ មីនា ១៩៧០ម្ល៉េះ...៕៚
.............................
Préparé par : ជេន្ទ្រ ឌី
រូបសំណាក់ហ្លូងស៊ីសុវត្ថិបច្ចុប្បន្ន

No comments:
Post a Comment