Friday, August 19, 2016

របៀបដាក់ផ្ទាំង Subscibe Youtube ក្នុង Blogger

សូមមើលការពន្យល់អមដោយរូបភាពខាងក្រោម ៖


១. សូមចូលទៅកាន់ ៖ YouTube Developer’s page.
២. ចុចទៅលើ ៖ Configure a button.


៣. បំពេញបែបបទ នៅខាងក្រោម ៖


៤. បន្ទាប់មក Copy Code ទាំងអស់
៥. ចូលទៅកាន់ Blogger Dashboard >> Layout>> Add a Gadget >> Add HTML/JavaScript រួចហើយ Past ចូលទៅរួចជាការស្រេច 
..........................
Prepared by: KCD KhmerKrom

Saturday, August 13, 2016

ប្រវត្តិកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន



កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។

លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។
លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។
នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។
លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​មួយ​ទៀត​មុន​នឹង​លោក​ចាក​ចេញ​ពី​កម្ពុជា ទៅ​រស់នៅ​ក្រៅ​ប្រទេស គឺ​លោក​បាន​សរសេរ​សៀវភៅ​ប្រលោម​លោក​មួយ​ដែល​មាន​ចំណង​ជើង​ថា "វាសនា​របស់​កញ្ញា តាត ម៉ារីណា"បន្ទាប់​ពី​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ភ្លាម សមត្ថកិច្ច​ខ្មែរ​បាន​តាម​ចាប់​រូប​លោក ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ​ជើង​ចាស់​រូប​នេះ ត្រូវ​ជម្លៀស​ចេញ​ទៅ​ប្រទេស​ថៃ មួយ​រំពេច មុន​នឹង​បាន​សិទ្ធិ​បន្ត​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍។
នៅរសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ លោកគង្គ ប៊ុនឈឿន បានទទួលអនិច្ចកម្ម ក្នុង​វ័យ ៧៧​ឆ្នាំ នៅ​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ន័រវេសន៍ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ ៣​ឆ្នាំ​ដោយសារ​ជំងឺ​មហា​រីក​តម្រង​នោម ។ ក្រោយ​ពី​ទទួល​ដំណឹង​មរណភាព​ភ្លាម ពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​អ្នក​រស់នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន និង​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​កវី​ជើង​ចាស់​ដែល​មាន​ថ្វី​ដៃ​រូប​នេះ។
ទន្ទឹម​គ្នា​នេះ​ដែរ បណ្ដាំ​ចុង​ក្រោយ​របស់​កវី​និពន្ធ​ម្ចាស់​បទ ស្ទឹង​សង្កែ​រូប​នេះ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook)នៅ​មុន​ពេល​លោក​ទទួល​មរណភាព​នោះ លោក​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​រួបរួម​សាមគ្គី​គ្នា ហើយ​ត្រូវ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស៖ «យើង​ត្រូវ​តែ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ប្រទេស​ជាតិ​របស់​យើង​រស់នៅ​រុងរឿង​បាន ហើយ​បើ​កាលណា​បែក​បាក់​គ្នា នឹង​វិនាស​ហិនហោច​អស់​គ្មាន​ថ្ងៃ​រីក​ចម្រើន​បាន​នោះ​ទេ»។
អដ្ឋិធាតុ​របស់​កវី​ជើង​ចាស់ គង្គ ប៊ុនឈឿន សាច់ញាតិ​នឹង​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុង​បាត់ដំបង នៅ​ខែ​ឧសភា ឆ្នាំ​២០១៦។ ទោះ​បី​ជា​យ៉ាង​ណា សាច់ញាតិ​មិន​ទាន់​បញ្ជាក់​ទីកន្លែង​សម្រាប់​បញ្ចុះ​អដ្ឋិធាតុ​នៅ​វត្ត​ណា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ...៕







ជីវប្រវត្តិអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត


 អធិរាជសំលេងមាសអធិរាជសម្លេងមាស
ពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើត២៣ សីហា ១៩៣២
ទីកន្លែងកំនើតស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សញ្ជាតិព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព១៨ ឧសភា ១៩៧៦
ប្រភេទតន្ត្រីមនោសញ្ចេតនា ប្រជាប្រិយ Rock និង roll
វិជ្ជាជីវៈអ្នកចំរៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន(Mandolin) និងផលិតករខ្សែភាពយន្ត
គ្រឿងភ្លេងម៉ង់ដូលីន (Mandolin)
ឆ្នាំប្រកបវិជ្ជាជីវៈ១៩៥០ –១៩៧៥
ដៃគូរស់ សេរីសុទ្ឋា និងប៉ែន រ៉ន
Influencesអេលវីស ផ្រេសលី (Elvis Presley) , សម យុទ្ធ
គេហទំព័រសមាគម ស៊ីន ស៊ីសាមុត http://www.sinsisamuth.com



លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុតទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ជីវប្រវត្តិ

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យនោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗដូចជាដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមានជីវិតដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវនិពន្ឋបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោកអ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោកសុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

កុមារភាព

លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡីដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។
លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។

អាជីពជាសិល្បករ

ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុតនិពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេនិងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញកិត្តិស័ព្ទលោកស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេងបទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែបបទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបងបានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបងនេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំងសំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុតកាន់តែធ្វើអោយផ្ទៃរឿងកាន់តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថនចេញទូកចាកចោលភរិយា(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ សារ៉េតអ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយនិងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។

ទសវត្សរ៍៧០

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់ច្រៀងបទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយអ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុតបានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

​នេះ​ជា​រូបថត​ចំណាស់​មួយ​សន្លឹក​ របស់​អធិរាជ​សំឡេង​មាស​ ស៊ិ​ន​ ស៊ី​សា​មុត​ ដែល​ថត​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០​ ៕​

ជីវិតផ្ទាល់ខ្លួន

ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ

លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារសំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោកមានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត

លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បានសន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន(អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថាលោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមានតំលៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹកនិងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំលេងគាត់។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួកខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។

កេរ្តិ៍ដំណែល

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អធិរាជសម្លេងមាស ស៊ីន​ ស៊ីសាមុត ថតនៅប្រទេសបារាំង

អ្នក​ម្នាង សៀង ឌី និង​លោក ស៊ិន ស៊ីសាមុត ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​នៅ​ក្នុង​ឈុតឆាក​មួយ​​ក្នុង​​​ខ្សែ​ភាពយន្តមាន​ចំណង​ជើង​ថា «នាង​អប្សរា» ​​ជា​ស្នាព្រះ​ហស្តរបស់​សម្តេច​ឪនរោត្តមសីហនុ​។
.................................

Thursday, August 11, 2016

សង្រ្គាម ឆត្រ ( ២០/០៧/១៩៤២ )


នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ សមណនិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង សាលាបាលីរងនៅ រាជធានីភ្នំពេញ ព្រមទំាងប្រជាជននៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីធ្វើបាតុកម្មយ៉ាងធំមួយ ដើម្បីប្រឆាំងរដ្ឋអំណាចបារាំង ដែលបានបង្ខំឱ្យខ្មែរប្រើប្រាស់ អក្សររ៉ូម៉ាំង ជំនួសអក្សរខ្មែរ ។

ព្រះសង្ឃ ប្រើចុងឆត្រជាអាវុធ ដេញចាក់បារាំង ព្រោះឃើញបារាំង ធ្វើទង្វើមិនគប្បី និងមើលងាយដល់សាស្រ្តាចារ្យរបស់ខ្លួន ហេតុដូច្នេះហើយ ទើបគេហៅព្រឹត្តិការណ៍នេះថា សង្រ្គាមឆត្រ។ ចំណែកឯបាតុករ ដែលជាគ្រហស្ថ បានប្រើដុំថ្ម ដំបង ដុំឥដ្ឋ និងកូនតឹង ជាអាវុធផងដែរ ។
ក្នុងពេលកំពុងវាយប្រយុទ្ធគ្នានោះ ពួកបារាំងបានថតបាតុករ និងអ្នកដឹកនាំ ដើម្បីងាយស្រួលដើរចាប់ខ្លួន ក្រោយពេល ដែលបាតុកម្មនេះត្រូវបានបញ្ចប់។
ក្រោយមកព្រះភិក្ខុប៉ាង ខាត់ និងព្រះអាចារ្យអ៊ុក ជា លោកប៊ុណ្ណ ច័ន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាលខៀវជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតយ៉ាវ ត្រូវបារាំងចាប់ បាន ហើយបញ្ជូនទៅដាក់គុកទំាងអស់។


អាចារ្យហែម ចៀវ, នួន ដួង, ប៉ាច ឈឺន, ប៉ាង ខាត់ ត្រូវបានតុលាការបារាំង កាត់ទោស ឱ្យជាប់គុក អស់មួយជីវិត ធ្វើទារុណកម្មនៅកោះត្រឡាច ។ លោក សឺង ង៉ុក ថាញ់ រត់ទៅជ្រកកោននូវប្រទេសជប៉ុន ។

បាតុកម្មនេះ មិនបានសម្រេចដូចបំណងទេ ប៉ុន្តែវា ជារបត់មួួយ ជួយដាស់ស្មារតី ឲ្យកូនខ្មែរ គ្រប់ស្រទាប់ វណ្ណៈ ភ្ញាក់ ដឹងខ្លួន...៕
ព្រះគ្រូអាចារ្យ ហែម ចៀវ ត្រូវបានរដ្ឋអំណាច បារាំងនិរទេសទៅកាន់កោះត្រឡាច (កម្ពុជាក្រោម០) ធ្វើទារុណកម្ម រហូតទទួលអនិច្ចធម្ម ។


ព្រះ វិរិយបណ្ឌិតោ ប៉ាង ខាត់ ក៏មានឈ្មោះជាអ្នកទោស ដែរ ក្នុងការដឹកនាំបាតុកម្មប្រឆាំង នឹងរដ្ឋការបារាំង ។

លោក សឺន ង៉ុក ថាញ់ (Son Ngoc Thanh) បានរត់ភាសខ្លួនទៅប្រទេសជប៉ុន ។


................................
ជេន្ទ្រ ឌី

Monday, May 30, 2016

ទិដ្ឋភាព​ស្រស់​ស្អាត​កម្រ​បាន​ឃើញ​ក្នុង​ប្រទេស លុចហ្សំបួរ


        លុចហ្សំបួរ ក៏​ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​សហគមន៍​អឺរ៉ុប​ដែរ។  លុចហ្សំបួរ មាន​ព្រំប្រទល់​ខាង​ខាងលិច​ជាប់​ជាមួយ​បែលហ្សិក​ ​ខាង​ជើង​ជាប់​ប្រទេស​អាល្លឺម៉ង់ និង​ភាគ​ភាគ​ខាងត្បូង​ជាប់​បារាំង។ បើ​និយាយ​ពី​សម្រស់ និង​រមណីយដ្ឋាន​ដែល​ជា​កន្លែង​ប្រទេស​នេះ​ក៏​មិន​ស្អាត​មិន​ធម្មតា​ដែរ តែ​កម្រ​មាន​អ្នក​យក​បង្ហាញ​ណាស់។ ថ្ងៃ​នេះ Sabay នឹង​នាំ​លោក​អ្នក​ទៅ​កម្សាន្ត​ប្រទេស​ជាប់​នេះ​ម្ដង។ ៩  សន្លឹក​ខាងក្រោម​ ​នឹង​ធ្វើឲ្យ​ប្រិយមិត្ត​យល់​ច្បាស់​ពី​​សម្រស់​ស្រស់​ស្អាត​របស់​ប្រទេស​​ នៅ​អឺរ៉ុប​មួយ​​នេះ៖

12042_cropped_840_530_90_505ac4293f0d5_lac-de-la-haute-sure-jpg

Berdorf-Kale-Kapp-Aeschbach_01

Vianden-Luxembourg-2012-07-16-at-14-17-14

istock_000009475985_large

luxembourg-bock-cliff

luxembourg-national-museum-of-history-and-art

Waihi-Beach-looking-out-to-Mayor-BJ-2013

411940439_5810bb9787

berdorf


ប្រភព៖ planetware

អ្នក​នឹង​​​ភ្ញាក់​ផ្អើល​នៅ​​ពេល​ដែល​​ឃើញ​​រូប​ថត​កាល​ពី​ក្មេង​របស់​បុរស​ដែល​ពិភព​លោក​ស្អប់​បំផុត​ទាំង​នេះ​



បុរស​ដែល​ពិភព​លោក​ស្អប់​បំផុត​​ដែល ខេមបូមេក លើក​យក​មក​និយាយ​ពេល​នេះ​គឺ​ជា​មេ​ដឹក​នាំ​ ដែល​បាន​ធ្វើ​​មនុស្ស​ស្លាប់​ច្រើន​បំផុត​ និង​អ្នក​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។
នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​រូបភាព​របស់​ពួក​គេ​នៅ​ពី​ក្មេង​ លោក​អ្នក​ប្រហែល​ជា​នឹង​លាន់​មាត់​ថា​ “ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​” ជាក់​ជា​មិន​ខាន ពី​ក្មេង​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ តែ​ពេល​ធំ​ឡើង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ ស្លាប់​ទៅ​វិញ។

8 Adolf Hitler

7 Osama bin Laden

6 Saddam Hussein

5 Joseph Stalin

4 Bashar al-Assad

​​​

3 Emperor Shōwa (Hirohito)

2 Heinrich Himmler

1 Charles Manson ឃាតករ​​ជន​ជាតិ​អាមេរិក​ដែល​សម្លាប់​មនុស្ស​សាហាវ​បំផុត



Sunday, May 29, 2016

រឿងពិតទាំង ២២ គួរឱ្យហួសចិត្តរបស់ មេដឹកនាំហ៊ីត្លែរ

adolf-hitler-in-colour
បុរសម្នាក់ដែលត្រូវបានគេចងក្រងជាឯកសារច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត, មានរឿងពិត និងហួសចិត្តមួយចំនួនអំពីគាត់ដែលមនុស្សមួយចំនួនមិនបានដឹងដោយរឿងត្រូវបានគេមើលរំលង។
1. មេដឹកនាំហ៊ីត្លែរ មិនដែលធ្លាប់ទៅមើលកងទាហាននៅជំរំុម្ដងណាសេាះឡើយ ។
2. នារីដែលហ៊ីត្លែរស្រឡាញ់ជាលើកដំបូងគេគឺជា ការក្មេងស្រីសាសន៍យូដាដោយពេលនេាះគាត់គ្មានភាពក្លាហានសូម្បីតែនិយាយរកនាង ។

desktop-1427483567
3. ឈ្មេាះពិតរបស់ហ៊ីត្លែរគឺ ‘Adolf Schicklgruber’ ប៉ុន្តែឪពុករបស់លោកបានផ្លាស់ប្តូរឈ្មោះចុងក្រោយរបស់លោកទៅជា ‘Hitler’ វិញនៅក្នុងឆ្នាំ 1877 ។
i97
4. ហ៊ីត្លែរមានជំងឺប្រចាំកាយគឺ ហើមពោះរ៉ាំរ៉ៃហើយនិងបានលេបថ្នាំញៀន ២៨ប្រភេទផ្សេងគ្នាជារៀងរាល់ថ្ងៃ ។
desktop-1427487753
5. ហ៊ីត្លែរត្រូវបានគេបដិសេធមិនឱ្យរៀននៅសាលាសិល្បៈ ។
6. ក្នុងអំឡុងសង្រ្គាមលោកលើកទី១ មានទាហានអង់គ្លេសម្នាក់បានជួយសង្គ្រេាះជីវិតរបស់ទាហានអាល្លឺម៉ង់ដែលរងរបួស ហើយ
ទាហានអាល្លឺម៉ង់ម្នាក់នោះគឺ ហ៊ីត្លែរ ។
7. ហ៊ីត្លែរមានពងស្វាសតែមួយចំហៀង(ទក) តាំងពីកំនើត ។
8. ហ៊ីត្លែរបានទម្លាក់គ្រាប់បែកទៅលើផ្ទះក្មួយរបស់គាត់ក្នុងទីក្រុង Liverpool ដូច្នេះក្មួយគាត់បានចូលរួមជាមួយកងទ័ពជើងទឹកអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងគាត់
i101
9. ហ៊ីត្លែរបរិភោគអាហារបួស ហើយនិងបានបង្កើតច្បាប់ប្រឆាំងនឹងការសម្លាប់សត្វ ។
desktop-1427485606
10. កាលនៅពីក្មេង ហ៊ីត្លែរមានក្ដីស្រមៃចង់ក្លាយជាអាចារ្យ ។
Hitler-Priest
11. ហ៊ីត្លែរបានសរសេរសំបុត្រទៅក្រុមហ៊ុនលក់រថយន្ត Mercedes ដើម្បីអង្វរសំុខ្ចីឡានជិះ ក្នុងអំឡុងពេលគាត់នៅក្នុងគុក ។
12. ក្នុងឆ្នាំ 1939 ហ៊ីត្លែរត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។
13. នៅឆ្នាំ 1938 ហ៊ីត្លែរបានជាប់ឈ្មេាះក្នុងទស្សនាវដ្តី TIME គឺ ‘Man of the year’ ។
timehit
14. ហ៊ីត្លែរមានជំងឺក្លាចសត្វឆ្មារ (ailurophobia) ។
desktop-1427488013
15. បន្ទាប់ពីសង្គ្រាមហ៊ីត្លែរបានគ្រោងប្រមូលវត្ថុបុរាណពីពួកសាសន៍យូដារាប់ពាន់នាក់ដើម្បីកសាង
សារមន្ទីរមួយឈ្មេាះថា ‘Museum of An Extinct Race’ ។
16. ហ៊ីត្លែរហើយនិង អូសាម៉ាប៊ីនឡាដិនបានស្លាប់ក្នុងថ្ងៃដូចគ្នាគឺថ្ងៃទី១ ខែឧសភា ។
17. ហ៊ីត្លែរមិនដែលធ្លាប់បានរៀនបើកបរឡើយប៉ុន្ដែគាត់បានដឹកនាំក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនរថយន្ត Volkswagen ។
hitler-car
18. ក្នុងអំឡុងឆ្នាំដែលហ៊ីត្លែរកាន់កាប់អំណាចគឺ សៀវភៅរបស់គាត់ “Mein Kampf” ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃចំពោះគូរស្វាមីភារិយាទើបតែរៀបការថ្មីថ្មោង ។
19. ដោយសារតែហ៊ីត្លែរជឿជាក់លើខ្លួនគាត់ច្បាស់ថាខ្លួនមានការទាក់ទាញខ្លាំងទៅលើនារីៗ ដូច្នេះគាត់នៅតែរក្សាភាពនៅលីវសម្រាប់ការចំណេញនយោបាយ ។
41-1024x768
20. នៅក្នុងថ្ងៃចេញច្បាំងហ៊ីត្លែរបានដេកលក់។ គ្មានឧត្តមសេនីយ៍ណាម្នាក់ហ៊ានធ្វើការអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាតរបស់គាត់ ហើយគ្មាននរណាម្នាក់ហ៊ានដាស់គាត់ឡើយ ។
Screen-Shot-2015-12-01-at-4.04.00-PM
21. ហ៊ីត្លែរត្រូវបានគេប៉ុនប៉ងធ្វើឃាត៤២ដងតែត្រូវបានរួចផុតជីវិតទាំងអស់ ។
desktop-1427486060
22. ហ៊ីត្លែរចូលចិត្តមើលខ្សែភាពយន្ដតុក្កតា Disney ។