Tuesday, November 17, 2015

សារ របស់ជីវិតក្រៅភព (Alien or Extraterrestrial’s Message)




al1

នៅឆ្នាំ 1974 អង្គការ ណាសា (NASA) បានបញ្ជូន សារ ជាទំរង់ បៃណារី (Binary)មួយ ដែលមានទំរង់ 0 ហើយ និង 1 ទៅទីលំហ អវកាស ដើម្បីស្វែងរកជីវិតរស់នៅដែលអាចមាននាពិភពដទៃ។ បើក្នុងទីអវកាសមានពិភពដែលមានជីវិតរស់នៅដូចយើង យើងគួតែអាចទទួលបាននូវការឆ្លើយតប។ ក្នុង ទំរង់ បៃណារី (Binary) ដែល អង្គការ ណាសា (NASA) បានបញ្ជូនចេញទៅទីលំហ អវកាស នោះជាសាមួយបង្ហាញជារូបភាព និងពន្យល់អំពី ទំរង់ ឌីអិនអេ (DNA) កំពស់ និង ចំនួនសរុបរបស់មនុស្សនៅលើពិភពលោកយើង ហើយព្រមទាំបញ្ជាក់ថា ភពផែនដីស្ថិតនៅទីណា នៃប្រព័ន្ធសុរិយគតិរបស់យើង និងអ្វីៗជាច្រើនទៀត។
ទំរង់ បៃណារី (Binary)
binary_code
ទំរង់សារដែលបញ្ជូនទៅក្រៅភព
contact04_02
អ្នកដែលបង្កើតសារ បញ្ជូនទៅកាន់ក្រៅភព ដើម្បីរុករកជីវិតក្រៅភពនោះឈ្មោះ Carl Sagan ជាទីប្រឹក្សារបស់អង្គការ ណាសា (NASA)។
Carl_Sagan_Planetary_Society
នៅថ្ងៃទី 13 ខែ សីហា ឆ្នាំ 2001 នាឯ Chilbolton ប្រទេសអងគ្លេស ស្ថិតនៅទីតាំជិត Chilbolton Radio Telescope ដែលជាទីតាំងតាមដាន និង សិក្សាស្តីអំពីលំហអវកាសរបស់ រដ្ឋាភិបាលអងគ្លេស បានទទួលសារចំឡែកមួយដែលបានបោះពុម្ភ ឬដានលើវាលចំការដ៍ធំ មួយជារាងមុខមនុស្ស។ បួនប្រាំថ្ងៃក្រោយមក នៅទីតាំដដែលនោះ ទទួលបានសារចំឡែកមួយទៀត ដែលធ្វើអោយអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះរូបរាងសារដែលបោះពុម្ភនៅលើចំការនោះ ​ មើលទៅស្រដៀងទៅនឹងសារដែល Carl Sagan បានបញ្ជូនទៅកាន់ទីលំហអវកាស់។ អ្នកវិទ្យាសាស្រ្តបានអះអាងថានេះពិតជា ការឆ្លើយតប់របស់ជិវិតក្រៅភពមកកាន់ផែនដី​ ដែលអត្ថន័យក្នុងសារនោះពន្យល់ថា ពួកគេមាន ក្បាល់ធំខ្លួនតូច ទំរង់ ឌីអិនអេ (DNA)  កំពស់ មានប្រជាជនសរុបទាំងស់ 21300 លាននាក់ (21.3 billions) និងទីតាំងភព។
contact04_03
ទំរង់សាររបស់ជីវិតក្រៅភព
contact04_10
ប្រៀបធៀបសាររបស់ជីវិតក្រៅភព និង សារបស់ Carl Sagan
contact04_09
មួយឆ្នាំក្រោយមក (2002) នៅទីតាំងដដែលពួកអ្នកវិទ្យាសាស្រ្តបានទទួលសារមួយទៀត ដែលរិតតែធ្វើអោយពួកគេជឿថាជីវិតនៅក្រៅភពពិជាមាន។ មួយឆ្នាំក្រោយមកទៀត (2003) នៅទីតាំងដដែល ជីវិតក្រៅភពបានបញ្ជូនសារមកមួយទៀត ដែលលើកនេះ វាបង្ហាញពីទំរង់មុខមាត់ពិតប្រាកដរបស់ពួគេ និងទំរង់សាំញាំ ដែលអ្នកវិទ្យាសាស្រ្តជឿជាក់។
55

No comments:

Post a Comment