ដោយលោក ទិត វណ្ណារ៉ុង
អាចហ៍ផ្កាយដែល មានឈ្មោះថា 2009 FD ជាដុំអាចហ៍ផ្កាយខ្មៅ នឹងមកគៀកផែនដីនៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ ខាងមុខនេះ។ អាចហ៍ផ្កាយទី២ មានឈ្មោះថា 2015 TB145 នឹងហោះមកគៀកផែនដី នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៥។ ព័តមាននេះត្រូវបានផ្សព្វផ្សាយដោយ អង្គការ ណាសា (NASA)។
អាចហ៍ផ្កាយ 2009 FD ហោះនៅរយះចម្ងាយពីផែនដី 6194000 km ពីផែនដី ដែលឆ្ងាយជាង ពីភពព្រះច័ន្ទមកផែនដី ១៦.៣ ដង។ អាចហ៍ផ្កាយមួយនេះត្រូវបានរកឃើញ នៅខែ កុម្ភះ ឆ្នាំ ២០០៩។ ចំណែកឯ អាចហ៍ផ្កាយ 2015 TB145 ហោះនៅរយះចម្ងាយពីផែនដី 500,000 km ប៉ុណ្ណោះ។
អាចហ៍ផ្កាយ 2009 FD មានប្រវែងប្រហែល 130 m ដែរទំហំនេះវាស់ដោយ Nasa’s Near Earth Program ប៉ុន្តែមានក្រុម NASA មួយក្រុមទៀតឈ្មោះថា NASA’s NEOWISE បានបញ្ជាក់អំពីទំហំច្បាស់លាស់ថា អាចហ៍ផ្កាយ 2009 FD មានប្រវែង 470 m។
អាចហ៍ផ្កាយ 2015 TB145 ត្រូវបានរកឃើញ មួយសប្តាហ៍ថ្មីៗនេះ ដោយ Pan-STARRS I telescope នៅរដ្ឋហាវ៉ៃ ហើយវាមានប្រវែង 320 m។
No comments:
Post a Comment