Tuesday, November 17, 2015

ភាពមិនប្រក្រតីទាំង ៧ ដែលបង្ហាញថាព្រះច័ន្ទត្រូវបានគេកសាងឡើង


m1
ដោយលោក ថុង ម៉េងដាវិត
ទោះបីជាបេសកកម្មរបស់ អាប៉ូឡូ បាននាំមកនូវចំនួនទិន្នន័យយ៉ាងសន្ធឹកសន្ធាប់ពីព្រះច័ន្ទក៏ដោយ ក៏នៅតែជាបញ្ហាចោទធំចំពោះអ្នកវិទ្យាសាស្រ្ត និងតារាសាស្រ្តដូចជាលោកដុកទ័រ Robert Jastrow ដែលជានាយកនៃអង្គភាពដំណើរការរុករកឋានព្រះច័ន្ទរបស់អង្គការ ណាសា បានហៅឋានព្រះច័ន្ទថាជា “ជាភពសិលាដ៏មានតំលៃដែលមិនអាចកាត់ថ្លៃបាន”។ ក៏ប៉ុន្តែហេតុអ្វីបានជាឋានព្រះច័ន្ទធ្វើអោយមនុស្សមានការចាប់អារម្មណ៏គ្រប់គ្នាៗ? ជាការពិតណាស់មានមនុស្សជាច្រើនបានគិតថា (រួមទាំងខ្លួនខ្ញុំផងដែរ) ឋានព្រះច័ន្ទត្រូវបានធ្វើផ្លាស់ប្តូរបរិយាកាស និងត្រូវបានសាងសង់ឡើងដោយនិស្មានមិនដល់ ដែលមានកម្រាស់ 4.8 គីឡូម៉ែត្រនៃដីនិងថ្ម។ នៅខាងក្រោមស្រទាប់នេះ ឋានព្រះច័ន្ទត្រូវបានគេជឿថា មានស្រទាប់ក្រាស់ខ្លាំងមួយជាន់ទៀតដែលមានកម្រាស់ ៣២ គីឡូម៉ែត្រដែលសំបូរដោយជាតិ Titantium, Uranium 236, Mica, Neptunium 237 ដែលសារធាតុទាំងអស់នឹងមិនអាចមានឡើយនៅក្នុងស្រទាប់ឋានព្រះច័ន្ទ។
មានអ្នកសិក្សា UFO ជាច្រើនជុំវិញពិភពលោកដែលចាត់ទុកឋានព្រះច័ន្ទគឺជាមូលដ្នានដ៏ធំសម្បើមរបស់មនុស្សភពផ្សេងដើម្បីធ្វើការសិក្សាពីមនុស្ស។ វាមានភាពអាថ៌កំបាំងជាច្រើនដែលមនុស្សភាគច្រើនគិតថាឋានព្រះច័ន្ទគឺផ្ទុយស្រលះពីការគិតធម្មតា។ Robin Brett គឹជាអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសាបាននិយាយថា “វាពិតជាមានភាពងាយស្រួលជាងក្នុងការពន្យល់ពីភាពគ្មានឋានព្រះច័ន្ទជាជាងការមានឋានព្រះច័ន្ទ។” សូមចូលរួមអានអំពីភាពមិនប្រក្រតីរបស់ឋានព្រះច័ន្ទដែលបានកើតឡើងដោយមានភាព “ជាប្រហោង”

១. ឋានព្រះច័ន្ទដូចជាត្រូវមនុស្សភពផ្សេងជាអ្នករៀបចំ និងសាងសង់៖

នៅខែ វិច្ឆិកា​ ឆ្នាំ ១៩៦៩ អង្គការណាសា មានបំណងបំផ្ទុះផ្ទៃខាងលើនៃឋានព្រះច័ន្ទ ដោយមានកំលាំងស្មើនឹង គ្រាប់បែក TNT មួយតោន។ វាជារឿងចំលែកមួយដោយ ឋានព្រះច័ន្ទមានភាពរញ័រដូចជាកណ្តឹងទៅវិញ ហើយញ័ររហូតរយះពេល ៣០នាទី។ យោងទៅតាមលោក Ken Johnson នាយកផ្នែកក្រុមគ្រប់គ្រងទិន្នន័យ និងរូបភាពបាននិយាយថា “ឋានព្រះច័ន្ទមិនត្រឹមតែញ័រដូចកណ្តឹងប៉ុណ្ណោះទេ ក៏ប៉ុន្តែផ្ទៃខាងក្នុងឋានព្រះច័ន្ទមានសភាព រួមតូចរួមធំ​ចុះឡើង ប្រៀបដូចជាប៉ាល់កៅស៊ូយក្ស។”

២. ឋានព្រះច័ន្ទមានសារធាតុដែលមិនគួរអោយមាន៖

នៅក្នុងរយះកាលឆ្នាំ ១៩៧០​ លោក Mikhail Vasin និងលោក Alexander Shcerbakov ដែលមកពី សាលាជាន់ខ្ពស់វិទ្យាសាស្រ្តរបស់សហភាពសូវៀតបានសរសេរអត្ថបទហៅថា “តើឋានព្រះច័ន្ទត្រូវបានបង្កើតឡើងដោយភាវៈគតិផ្សេងឬ?” វាគឺជាអត្ថបទដែលគួរអោយចាប់អារម្មណ៏ដែលនាំមកនូវសួរសំណួរខ្លះៗ។ តើវាអាចទៅរួចទេដែលថាផ្ទៃខាងលើនៃឋានព្រះច័ន្ទដែលមានភាពរឹងខ្លាំ និង ហេតុអ្វីបានជាមានសារធាតុដូចជា Titanium? វាពិតជារឿងដល់ចំលែក ដែលថានៅលើផ្ទៃ និងដុំថ្មនៅឋានព្រះច័ន្ទមានផ្ទុកសារធាតុដែលចម្រាញ់រួចដូចជា Brass Mica Uranium 236 និង Neptunium 237 ដែលសារធាតុទាំងអស់នោះមិនដែលរកឃើញថាកកើតឡើងដោយធម្មជាតិឡើយ លុះត្រាតែយកទៅចម្រាញ់​ ក៏ប៉ុន្តែមានសារធាតុទាំងអស់នោះជាច្រើននៅលើឋានព្រះច័ន្ទ។ Uranium 236 ជាសារធាតុសំណល់នុយគ្លាអ៊ែរ ដែលបានប្រើប្រាស់ក្នុងការកម្មវិធីនុយគ្លា និងការចម្រាញ់ Uranium។ គួរអោយចាប់អារម្មណ៏ជាងនេះទៅទៀត សារធាតុ Neptunium 237 គឺជាសារធាតុវិទ្យុសកម្មរឹង ហើយកើតឡើងពីការសាង់សាងអាគារថាមពលនុយគ្លាអ៊ែរ និងការផលិត Plutonium។ អ្នកទាំងអស់គ្នាត្រូវតែសួរខ្លួនឯងថា “តើមានអ្វីកើតឡើងនៅឋានព្រះចន័្ទ? តើសារធាតុទាំងអស់នោះបានមកពីណា?”

៣. ស្នូលរបស់ឋានព្រះច័ន្ទគឺមិនរឹងនោះទេ៖

អ្នកស្រាវជ្រាវស្ទើរតែ ១០០ ភាគរយ ប្រាកដថាឋានព្រះច័ន្ទ ការពិតគឺ “ប្រហោង ឬមានភាពហាប់ណែនទាបនៅខាងក្នុង”។ គួរអោយចម្លែកដែលភាពហាប់ណែនរបស់ឋានព្រះច័ន្ទគឺស្ថិតនៅកន្លែងផ្សេងៗគ្នាជាច្រើននៅខាងក្រោមផ្ទៃឋានព្រះច័ន្ទ។

៤. អាយុឋានព្រះច័ន្ទគឺចាស់ជាងអាយុផែនដី៖

ឋានព្រះច័ន្ទគឺស្តាប់ទៅមិនដូចជាភពរណបរបស់ផែនដីសោះ។ អ្នកវិទ្យាសាស្រ្តបានដឹងថាឋានព្រះច័ន្ទមានអាយុ ៤.៦ពាន់លានឆ្នាំ ជាហេតុធ្វើអោយមានការចោទសួរសំនួរជាច្រើន។ វាមានន័យថា​ អាយុឋានព្រះច័ន្ទគឺចាស់ជាងអាយុផែនដីចំនួន ៨០០.០០០ ឆ្នាំ ដោយយោងទៅតាមអ្នកវិទ្យាសាស្រ្ត។

៥. គន្លងជុំវីញផែនដីដែលមិនគួរអោយជឿ៖

ភពរណបរបស់ផែនដី គឺឋានព្រះច័ន្ទ គឹជាភពរណបតែមួយគត់ក្នុងប្រព័ន្ឋសុរិយា ដែលមានគន្លង “ដែលស្ទើរតែល្អឥតខ្ជោះ”។ វាជារឿងពិតដែលថា ឋានព្រះច័ន្ទមិនវិលជាលក្ខណៈធម្មជាតិដូចភាវៈដទៃក្នុងលំហ។ អាចនិយាយបានថា សភាពរបស់ឋានព្រះច័ន្ទគឺមិនដូចភពរណបផ្សេងនៅក្នុងប្រព័ន្ឋសុរិយារបស់យើងទេ។ ប្រសិនបើវា មិនចំឡែកណាស់ពីចំនុចមួយនៃផ្ទៃព្រះច័ន្ទតែងតែបែរមកផែនដី។ តើឋានព្រះច័ន្ទកំពុងនឹងលាក់អ្វី?

៦.​  ថ្មព្រះច័ន្ទ និង Titanium៖

ថ្មនៅឋានព្រះច័ន្ទខ្លះដែលបានរកឃើញមានផ្ទុកសារធាតុ Titanium ១០​ដងច្រើនជាងសារធាតុសំបូរនៅក្នុងថ្ម​ Titanium របស់ផែនដី។ នៅលើផែនដីយើង ប្រើប្រាស់សារធាតុ Titanium ក្នុងការផលិតយន្តហោះលឿនជាងសំលេង កាប៉ាលមុជទឹក និងយាន្តអវកាស។ លោកដុកទ័រ Harold Urey បេកជនឈ្នះជ័យលាភី ណូប៊ែល   សំរាប់គីមីវិទ្យាបាននិយាយថា “ពិតជាធ្វើមានភាពស្មុគស្មាមែនទែន ដោយសារតែថ្មឋានព្រះច័ន្ទ​ ហើយនឹងធាតុ Titanium។” គំរូថ្មពិតជាអស្ចារ្យដែលមិនអាចស្រមៃបានចាប់តាំងតែពីអ្នកវិទ្យាសាស្រ្តមិនអាចបរិយាយអំពីការកកើតមានសារធាតុ Titanium នៅលើផ្ទៃឋានព្រះច័ន្ទ។

៧. ស្ថិតនៅទីតាំងដ៏ច្បាស់លាស់៖

ប្រសិនជាចំនួនខាងលើមិនមានភាពសមហេតុផល និងមិនធ្វើអោយអ្នកគិតផ្សេងអំពីឋានព្រះច័ន្ទ ចំនុចនេះគឺជាចំនុចដ៏គួរអោយចាប់អារម្មណ៏អំពីឋានព្រះច័ន្ទ។ តើអ្វើទៅដែលធ្វើអោយឋានព្រះច័ន្ទស្ថិតនៅចំនុចស្ទើរតែឥតខ្ជោះ? ឋានព្រះច័ន្ទមានរយៈកំពស់ច្បាស់ ការគោរចរ និងល្បឿនច្បាស់ ដែលអាចអោយដំណើរការរបស់ឋានព្រះច័ន្ទមានភាពល្អ ទាក់ទងនឹងភពផែនដី។
តើប្រិយមិត្តអ្នកអានមានគំនិត និងយោបល់បែបណាដែលចំពោះឋានព្រះច័ន្ទរបស់យើង? តើឋានព្រះច័ន្ទត្រូវបានគេសាងសង់ ឬក៏ជាធម្មជាតិ? សូមប្រិយមិត្តទាំងអស់គ្នាជាអ្នកបរិយាយទៅចុះ។
m2


No comments:

Post a Comment