Tuesday, November 17, 2015

ហេតុអ្វីបានជា ពពួកសត្វដាយណូស័រ ផុតពូជពីលើលោកនេះ?



d1

ដាយណូស័រជាពពួកសត្វដែលស្ថិតនៅក្នុងអំបូរសត្វ ដាយណូស័ររៀ​ន (Dinosaurian) ។ ពពួកសត្វនេះចាប់ផ្តើមមានវត្តមាននៅលើផែនដី នាសម័យកាល Triassic (កាលពី 230 លានឆ្នាំមុន) ។ ដាយណូស័រ ចែកចេញជាច្រើនក្រុម នេះបើយោងទៅតាមការសា្រវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត អ្នករូបសាស្រ្ត និងជីវសាស្រ្ត។
ដាយណូស័រ មានជីវិតរស់នៅគ្រប់ទ្វីបទាំងអស់ ហើយជាប្រភេទសត្វស៊ីរុក្ខជាតិ  និង សាច់ជាអាហារ ភាគច្រើនជាសត្វដែរដើរដោយជើងពីរ និង អាចមានប្រវែងរហូតទៅដល់ 60 ម៉ែត្រ ហើយ ខ្លះក៍បានវិវឌ្ឍន៍មកជាសត្វបក្សីនាពេលបច្ចុប្បន្ន នេះបើតាមរបកគំហើញផូស៊ីលឆ្អឹងពួកវា។
តាមការបង្ហាញ របស់អ្នកវិទ្យាសាស្រ្តអំពីភិនភាគ និងការរស់នៅរបស់ដាយណូស័រ ភាគច្រើន បានសនិដ្ឋានថា ជា សត្វ  ដ៍កាចសាហាវ ប៉ុន្តែ មិនមែនជាសត្វកាចសាហាវទាំអស់នោះទេ បើប្រៀបធៀបទៅនឹងសត្វនាបច្ចុប្បន្ន ។
ចាប់តាំងពីបានរកឃើញនូវគ្រោងឆ្អឹងរបស់ពពួកសត្វនេះនៅ សតវត្ស ទី 19 មក ពួកអ្នកស្រាវជ្រាវបានចាប់ផ្តើមបន្តររុករកគ្រោងឆ្ឆឹង និង ដាក់ បង្ហាញនៅកន្លែងពិព័ណ និង សារមន្ទី ហើយដាយណូស័រក៍បានក្លាយជាផ្នែកមួយនៃវប្បធម៌ពិភពលោក។
ហេតុអ្វីបានជា ពពួកដាយណូស័រ ផុតពូជពីលើលោកនេះ?
នេះជាសំនួរមួយដែលធ្វើអោយអ្នកវិទ្យាសាស្រ្តជាច្រើន បញ្ចេញទស្សនះ និង ទ្រឹស្តីផេ្សងៗគ្នា ដែលយោងទៅតាម និង​របកគំហើញគ្រោងឆ្អឹង   និង​កត្តាផេ្សងៗ ។
បច្ចុប្បន្ន  ទ្រឹស្តីបង្ហាញថា ដាយណូស័របានផុតពូជ ហើយដែលគេអាចជឿជាក់ជាងគេ នោះគឺ ដោយសារ ដុំអាចម៍ផ្កាយ ដែលមានមាត្រដ្ឋានប្រហែល​   10 គីឡូម៉ែត្រ មកបុកប៉ះនឹងផ្ទៃផែនដី នៅទីតាំមួយ  ដែលសព្វថ្ងៃ ស្ថិតនៅឈូងសមុទ្រ ម៉ិចស៊ីកូ កាល់ពី 65 លានឆ្នាំមុន។ ការបុករបស់ដុំអាចម៍ផ្កាយនោះ បង្ករអោយមានកាផ្ទុះមួយដ៍ខ្លាំក្លា ស្មើទៅនឹង ម្សៅគ្រាប់បែក (TNT) 100 លានតោន ដែលធ្វើអោយរញ្ជួយស្ទើ ពាសពេញពិភពផែនដី ហើយ បំណែកថ្មដែលផ្ទុះបែក ធ្លាក់យ៉ាងសន្ធឹកសន្ធាប់ដែលនាំមកជាមួយដុំភ្លើងធ្លាក់រាយប៉ាយ ដែលធ្វើអោយសត្វដាយណូស័រងាប់យ៉ាងសន្ធឹកសន្ធាប់។
ក្នុងគ្រានោះពពួកសត្វដាយណូស័រ  មិនមែនងាប់អស់ទាំងស្រុងនោះទេ ពួកវានៅរស់រានមានជីវិត ប៉ុន្តែដោយសាតែកាផ្ទុះនោះ  ធ្វើអោយធូលីផេះហោះហើររាយប៉ាយពាសពេញស្រទាប់បរិយាកាស បង្ករអោយមានជា ជាតិពុល និងបាំងកាំរស្មីព្រះអាទិត្យ មិនអាចជះចូលមកលើផ្ទៃផែនដី បាន ដែលបណ្តាលឲ្យ  ស៊ីតុណ្ហភាពចុះ ត្រជាក់ខ្លាំងរហូតក្រោមសូន្យ   ធ្វើអោយពពួកដាយណូស័រ និង រុក្ខជាតិ ដែលនៅសស់មិនអាចរស់រានបាន។
d2
ទ្រឹស្តីខ្លះទៀត បង្ហាញថា ដាយណូស័រផុតពូជ ដោយសាសកម្មភាពភ្នំភ្លើងដ៍ធំមួយ ដែលកាផ្ទុះរបស់វាបង្ករអោយមានផែ្សងផេះ គ្របដណ្តប់ស្ទើតែទាំងស្រុងពេញក្នុងស្រទាប់បរិយាកាស ផែនដី ដែលធ្វើអោយដាយណូរស័រផុតពូជ។
អ្នកវិទ្យាសាស្រ្តខ្លះអះអាងថា ការផុតពូជរបស់ ដាយណូស័រ គឺដោយសាតែ យុកសម័យទឹកកក ដែលវាមានច្រើនសម័យ ដែលយុគសម័យចុងក្រោយរបស់វាបានបញ្ចប់កាលពី 10000​ ឆ្នាំមុន។ ដោយសាតែយុគសម័យទាំងនោះបានធ្វើអោយស៊ីតុណ្ហភាពចុះកកក ស្ទើគ្រប់ទីកន្លែងនៅលើផែនដី ដែលធ្វើអោយ ដាយណូស័រ មិនអាចរស់រាននៅក្នុងលក្ខ័ណ្ឌបែបនោះបាន បណ្តាលអោយពផុតពូជ។
តាមទ្រឹស្តីខ្លះទៀតក៍បានបញ្ជាក់ថា​ ដាយណូស័រ ផុតពូជដោយសា ជំងឺរាតត្បាត។
បើតាម History 2 Channel  ដាក់បង្ហាញ នូវការ ស្រាវជ្រាវ មួយទៀតវិញបានអោយដឹងថា
ក្តីមហន្ធរាយ និងកាវិនាសសាបសូន្យរបស់ពពួកសត្វដាយណូស័រគឺអាចមានជាប់ពាក់ព័ន្ធទៅនឹង មនុស្សក្រៅភព បើយោងទៅតាម ទ្រឹស្តីរបស់អ្នជុំនាញ អរិយធម៌ក្រៅភពនាបុរាណកាល។  លោក ចាសុន ម៉ាថេល (Jasson Martell) ដែលជាអ្នកនិពន្ធ និង​ជាអ្នកជុំនាញ ផែ្នកគ្រោះមហន្តរាយ បានមានប្រសាសន៍ថា “បើយើងក្រឡេកមើលទៅពពួកសត្វដាយណូស័រយើងប្រាកដជា  មានសំនួរសូរខ្លួនឯងថាតើពពួកសត្វទាំនេះមានប្រភពមកពីណា?”​  នេះគ្រាន់តែជាសំនួរដែបាន ចោទសួរប៉ុណ្ណោះ។ មានកាបុកផ្ទុះដ៍ខ្លាំងក្លាមួយរបស់អាចម៍ផ្កាយមកលើផែនដី កាលពី 65 លាន ឆ្នាំមុន ដែលធ្វើអោយ ដាយណូស័រងាប់ 50% ហើយ 50% ទៀតរស់រានមានជីវិត ដូច្នេះហើយលោក សៅកាឡុស ​(GiorGio A. Tsoukalos) ជាអ្នកបោះពុម្ភ របស់ Legendary Time Magazine បានមានប្រសាសន៍ថា “ វាអាទៅរួច ការផុតពូជរបស់ដាយណូស័រជាកផ្លាស់ប្តូរ ឬបង្កើតអំបូរពូជសាសន៍ថ្មី​ (ដោយតាមប្រមាញ់ដាយណូស័រ 50% ដែលនៅសេសសល់អោយផុតពូជ) របស់មនុស្សក្រៅភព ពីព្រោះភពផែនដីជាពិភពដែលអស្ចចារ្យមួយ ដែលអាចអោយពួគេបង្កើតនូវជីវិត និងអរិយធម៌ថ្មី” ។
នៅប្រទេស ម៉ិចស៊ិចកូ ឧបទ្វីប យ៊ូកាថេន (Yucatan) ស្ថិតនៅចំងាយប្រមាណ 144 គីឡូម៉ែត្រ ពីកន្លែងធ្លាក់អាចម៍ផ្កាយខ្នាតយក្សកាលពី 65 លាន ឆ្នាំមុន មានប្រាសាទមួយឈ្មោះ ឈីឈិនអាយសា (Chicchen Itza) ដែលក្នុងប្រាសាទនោះមាន គូរូបស្តីអំពីជនជាតិម៉ាយា ហើយអ្វីដែលពិសេស បំផុតនោះគឺ រូបដាយណូស័រ។
វាពិតជាមានភាពចែដន្យខ្លាំងណាស់ ដែលរូបភាពរបស់ ដាយណូស័រត្រូវបានគូឡើងក្នុងប្រាសាទ​ ដែលស្ថិតនៅ ក្នុង ឧបទ្វី យ៊ូកាថេន (Yucatan) ជាទីកន្លែងធ្លាក់អាចម៍ផ្កាយដែលធ្វើអោយគ្រោះ មហន្តរាយដល់ពពួកសត្វដាយណូស័រ។
តើជនជាតិម៉យាដឹងអំពីភិនភាគរបស់ដាយណូស័រ ដោយរបៀបណា ? បើដាយណូស័រ ផុតពូជតាំងពី 65 លានឆ្នាំមុន មុន មនុស្សជាតិករកើតនោះ?  នេះបើយោងតាមប្រាសាសន៍របស់លោក ដេវិត ឆាលដ្រេស (David Childress) ជាអ្នកនិពន្ធផ្នែក Technology of Gods ។
Pyramid Chichen Itza

ភាគខាងជើងប្រទេសកម្ពុជា ស្ថិតនៅ ខេត្តសៀមរាប គេបានប្រទះឃើញរូចម្លាក់ ដាយណូស័រ មួយ ឆ្លាក់ជាប់នៅ នឹងប្រាសាទតាព្រហ្ម តំបន់ អង្គរ (អង្គរជាប្រាសាទមួយដែលជាសំណងដ៍សាំញាំ បំផុតក្នុងលោក)​ ។
Ta Prohm Temple, Angkor, Cambodia.
19206_1091965820830450_1356239212656848178_n
ប្រទេស អាមេរិក តំបន់ ឃ្លេន រុស (Glen Rose) នាឆ្នាំ 1930 លោក  រ៉ូលលេន (Roland T. Bird,​ American Museum of Natural History) គាត់បានរកឃើញនិងបញ្ជាក់អំពីដាមជើង មនុស្ស បណ្តើរជាមួយដាយណូស័រ ។









foot
នៅអាមេរិកខាងត្បូង ប្រទេស ប៉េរ៊ូ តំបន់ អ៊ីកា នាឆ្នាំ 1961 គេបានប្រទះ និងប្រមូលនៅថ្មបុរាណ(ដែលមានអាយុកាលពី 1500​ ទៅ 12000 ឆ្នាំ) ជាច្រើនប្រហែលជាង 5 ម៉ឺនដុំ ភាគច្រើនជា ថ្មដែលឆ្លាក់រូបដាយណូស័រ។ លោក អេរិច (Eric Von diken) ជាអ្នកនិពន្ធ សៀវភៅ “Chariots of Gods”  មានប្រសាសថា “ វាគួអោយផ្ញាក់ផ្ញើលខ្លាំងណាសដែលមានរូបដាណូស័រ ឆ្លាក់លើថ្មទាំងនោះ ពីព្រោះពពួកសត្វដាយណូស័រ បានផុតពូជតាំងពី 65 លានមុន មុនដែលមនុស្សករកើតទៅទៀត។ ពួក គេអាចឆ្លាក់ពពួកសត្វនេះបាន ហាក់បីដូចជាពួកគេបានឃើញរូបរាងពិតរបស់ ពពួកសត្វនេះ អញ្ជឹង”។
Ancient Aliens - 04x10 - Aliens and Dinosaurs[(037524)13-50-20]
peru-tomb-rock-art-man-fighting-allosaurus
តាមរបកគំហើញថ្មីៗ​ថា គ្រោឆ្អឹងដាយណូស័រខ្លះមានជាតិវិទ្យុសកម្ម ដែលត្រូវបានអ្នកវិទ្យាសាស្រ្ត មួយចំនួនជឿថា ត្រូវបានគេសម្លាប់​ (ស្លាប់ពីសំណាក់ មនុស្សក្រៅភព ក្នុងគោបំណង បង្កើតអរិយធម៌ថ្មី)
បើយោងតាមទ្រឹស្តីរបស់អ្នកវិទ្យាសាស្ត្រ និង អ្នកស្រាវជ្រាវ ដែលបានរ៉ាយរ៉ាប់ខាងលើ តើមួយណាជាភស្តុតាមដ៍សមស្របបំផុតសំរាប់មិត្តអ្នកអាន?
ឯកសាយោង
Life Studies Online: http://www.lifestudiesonline.com
Wikipedia: http://www.wikipedia.com
History 2 Channel (Ancient Aliens Season 4 Aliens and dinosaurs)

No comments:

Post a Comment