ផ្សារដែក
គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោមមុនសម័យស្តេចយួនចូល
ឈ្លានពានកម្ពុជាក្រោមខេត្តមួយនេះឋិតនៅ ក្នុងទឹកដីកំពង់ហ្លួង
(ខេត្ត មាត់ជ្រូកបច្ចុប្បន្ន) នៃអាណាចក្រចេន ឡាទឹកលិច ។
សម័យអាណានិគមនិយមបារាំង ផ្សារដែកគឺជានិគមមួយក្នុងចំណោមនិគមទាំងបី
នៃខេត្តមាត់ ជ្រូក (An Giang) និងក្រោយមកបានក្លាយជាខេត្ត
តាមកិច្ចព្រមព្រៀងរបស់សហព័ន្ធឥណ្ឌូចិន
ដើម្បីសម្រេចធ្វើការផ្លាស់ប្តូររដ្ឋបាល ភូមិសាស្ត្រពីនិគមទៅជាខេត្ត
។ បច្ចុប្បន្ន ផ្សារដែក គឺជាទីរួមខេត្តនៃ ខេត្តដុងថាប (Đồng Tháp)
។
ជនជាតិយួន ហៅឈ្មោះ ខេត្តផ្សារដែក ទៅតាមភាសាខ្មែរមិនច្បាស់ថា ខេត្តសាដែក ដែលអក្សរ យួនសរសេរថា «Sa Đéc» ។ទីតាំងភូមិសាស្ត្រ៖
ខេត្តផ្សារដែក ខាងជើងមានព្រំប្រ ទល់ជាប់ នឹងប្រទេសកម្ពុជា
។ខាងកើតជាប់នឹងខេត្កកំពង់គោ (Long An) និងខេត្ត មេ-ស
(បច្ចុប្បន្ន Tiền Giang) ។ ខាងត្បូងជាប់ខាងខេត្តលង់ហោរ (Vĩnh Long)
និងទីក្រុងព្រែកឬស្សី (Cần Thơ) និងខាងលិចជាប់នឹង មាត់ជ្រូក (An
Giang) ។ ពីទីរួមខេត្តផ្សារដែកទៅទីក្រុងព្រៃនគរមានចម្ងាយ ១៤០
គីឡូ ម៉ែត្រឆ្ពោះ ទៅទិសខាងត្បូង ។
ផ្ទៃដី៖
ខេត្តផ្សារដែក (Đồng Tháp) មានផ្ទៃដីចំនួន ៣.២៨៣ គីឡូម៉ែត្រការ៉េ
ក្នុងនោះរួមមានផ្ទៃដីសំរាប់ធ្វើស្រែ 408. 294 ha
ផ្ទៃដីសំរាប់ឧស្សាហកម្ម 245.044 ha ផ្ទៃដីសម្រាប់ឈើឧស្សាហកម្ម រៀង
រាល់ឆ្នាំ 7.062ha ផ្ទៃដីចម្ការ 17.521ha ផ្ទៃដីសម្រាប់ដាំដុះ និង
ជលផល 2.330ha ។
ប្រជាជន៖
ខេត្តផ្សារដែក មានប្រជាជនសរុប1.604.822 នាក់ ក្នុងនោះប្រុសមាន
779.896 នាក់ ស្រីមាន 824.926 នាក់ អ្នកដែករស់នៅទីប្រជុំជន មានចំនួន
237.044 នាក់ តំបន់ជនបទមាន 1.367.778 នាក់ ។
រដ្ឋបាលភូមិសាស្ត្រ៖
ខេត្តផ្សារដែក បច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បែងចែកចេញជាភូមិ ឃុំ/សង្កាត់ ស្រុក/ទីរួម ស្រុក ជាច្រើនក្នុងនោះរួមមាន ទីក្រុង ១ ទីរួមខេត្ត ១ និងស្រុកទាំង ៩ ។
ប្រវត្តិ៖រដ្ឋបាលភូមិសាស្ត្រ៖
ខេត្តផ្សារដែក បច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បែងចែកចេញជាភូមិ ឃុំ/សង្កាត់ ស្រុក/ទីរួម ស្រុក ជាច្រើនក្នុងនោះរួមមាន ទីក្រុង ១ ទីរួមខេត្ត ១ និងស្រុកទាំង ៩ ។
ផ្សារដែក គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជា ក្រោម
មុនសម័យស្តេចយួនចូលឈ្លានពានកម្ពុជា ក្រោម
ខេត្តមួយនេះឋិតនៅក្នុងទឹកដីកំពង់ហ្លួង (ខេត្ត
មាត់ជ្រូកបច្ចុប្បន្ន) នៃអាណាចក្រចេន ឡា ទឹក លិច ។
សម័យអាណានិគមនិយមបារាំង ផ្សារដែកគឺជានិគម មួយក្នុងចំណោមនិគមទាំងបី
នៃខេត្តមាត់ជ្រូក (An Giang)
និងក្រោយមកបានក្លាយជាខេត្តតាមកិច្ចព្រម ព្រៀងរបស់សហព័ន្ធ ឥណ្ឌូ
ចិន ដើម្បីសម្រេចធ្វើការ
ផ្លាស់ប្តូររដ្ឋបាលភូមិសាស្ត្រពីនិគមទៅជាខេត្ត ។
សម័យអាណានិគមនិយមបារាំងឬ សម័យកូស័ងស៊ីន (Cochin China)៖
ក្រោយពេលបារាំងបានចូលធ្វើអាណានិគមបាន ៣ ខេត្តនៅដែនដី
កម្ពុជាក្រោមឆ្នាំ ១៨៦៧ គឺ នៅឆ្នាំ ១៨៦៨
ទឹកដីខេត្តផ្សារដែកគឺជានិគមមួយ
ក្នុងចំណោមនិគមទាំងបីនៃខេត្តមាត់ជ្រូក (An Giang) ។
និគមទាំងបីនៃខេត្តមាត់ជ្រូកមុនសម័យបារាំងចូល ត្រួតត្រារួមមាន ៖- និគមមាត់ជ្រូក (Châu Đốc)
- និគមផ្សារដែក (Sa Đéc)
- និគមឃ្លាំង (Ba Xuyên)
ឆ្នាំ ១៨៧៦ ផ្សារដែក បានក្លាយទៅជានិគម(arrondissement )
ឋិតនៅក្នុងចំណោះខេត្តលង់ ហោរ (Vĩnh Long)
ដែលត្រូវបានបង្កើតឡើងដោយបារាំង ។
ក្នុងអំឡុងឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារដែកមានប្រជាជនសរុប 102.421 នាក់ ។
យោងតាមកិច្ចព្រមព្រៀងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩
របស់សហភាពឥណ្ឌូចិន ដើម្បីធ្វើការប្តូររដ្ឋបាលភូមិសាស្ត្រ គឺថ្ងៃទី
០១ ខែមករា ឆ្នាំ ១៩០០ និគមផ្សារដែក ត្រូវបានក្លាយទៅជាខេត្តផ្សារដែក
ដោយមានទីរួមខេត្តមួយឈ្មោះថារួមខេត្តផ្សារដែក ។ក្នុងអំឡុងឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារដែកមានប្រជាជនសរុប 102.421 នាក់ ។
ចំនួនប្រជាជនខេត្តផ្សារដែក កាលពីឆ្នាំ ១៩០១ មាន 182.924 នាក់ និង ឆ្នាំ ១៩២០ មាន 203.588 នាក់ ។
No comments:
Post a Comment