ខេត្តទឹកខៅ្ម
មានទីតាំងព្រំប្រទល់ទិសខាងជើង ជាប់នឹង ខេត្តក្រមួនស ( Kiên Giang )
ខាងកើតជាប់ នឹងខេត្ត ពលលាវ ( Bạc Liêu ) និងឈូងសមុទ្រចិន
ខាងត្បូងជាប់ នឹងឈូងសមុទ្រចិន និង ខាង លិចជាប់ឈូងសមុទ្រថៃ ។
ខេត្តទឹកខៅ្ម មានផី្ទដី ៥.២១១ គីឡូម៉ែត្រការ៉េ ។
រដា្ធបាលភូមិសាស្ត្រ៖
ខេត្តទឹកខៅ្មសព្វថៃ្ង ត្រូវបានរបបកុម្មុយនិស្តវៀតណាម បែងចែកចេញជា៖
- ១ ទីក្រុង
- ៨ ស្រុក
៩៧ ខ័ណ្ឌ សងា្កត់ ឃុំ ក្នុងនោះចែកជា ៨ សងា្កត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។
ប្រជាជន៖
ខេត្តទឹកខៅ្ម មានប្រជាជនសរុប ១.១៦៥. ៨៧៦ នាក់ ។
ប្រជាជនរស់នៅតំបន់ទីប្រជុំជនមាន ២២០. ៦៥០ នាក់ នៅតាមជនបទមាន ៩៤៥ .២ ២២៦ នាក់ ។
ប្រវតិ្តសងេ្ខប ៖
សិលាចារឹកនៅប្រាសាទប្រាំលែ្វង (Năm
Căn) នៅខេត្តទឹកខៅ្ម ដែលបានចារឡើង ដោយព្រះរាជកុមារគុណវរ្ម័ន
ក្នុងសតវត្សន៍ទី ៦ នៃគ្រឹស្តសករាជរៀប
រាប់អំពីប្រវតិ្តរបស់ទ្រង់ផា្ទល់ ។ ព្រះរាជ កុមារ ឬ ផាន់ តាង ចេង
បើសរសេរ ជាភាសាចិនជាព្រះរាជបុត្តរបស់ ព្រះនាងកុលប្រភាវតី
និងកោណិ្ឌន្យជ័យវរ្ម័ន ដែលបានសោយទីវង្គត នៅឆាំ្ន ៥១៤
នៃគ្រឹស្តសក្ករាជ ។
ព្រះអង្គជាព្រះរាជបុត្ត
នៃព្រះមហាក្សត្រដែលជាព្រះច័ន្ទ នៃរាជវង្សកោណិ្ឌន្យ
ព្រះអង្គបានត្រួតត្រាកាន់កាប់តំបន់មួយ ដែលបីតា របស់ទ្រង់
បានកសាងនៅលើទីទឹកភក់ នៅស្រុកទឹកខៅ្ម ខេត្ត ព្រែកឫស្សី
កម្ពុជាក្រោម ។
ស្រុកទឹកខៅ្ម សព្វថៃ្ងបានកា្លយជា
ខេត្តមួយមានឈ្មោះទឹកខៅ្ម យួនហៅ កាម៉ាវ ( Cà Mau ) ។ ឈ្មោះថា
ទឹកខៅ្ម ព្រោះជ្រោយ ទឹកខៅ្មប្រជុំដោយដងសឹ្ទង
និងព្រែកជាច្រើនដែលទឹកនៃដង សឹ្ទង ព្រែក ទាំងនេះ គឺទឹកនៅជ្រោយ
ដែលសិ្ថតចន្លោះសឹ្ទងបាយហាប់ និង ដាំកិន មានពណ៌ខៅ្ម ។
មួយវិញទៀតពាក្យថា ជ្រោយទឹកខ្មៅ
មានដើមកំណើតក្នុងសម័យព្រះបាទសូរិយាវរ្ម័នទី ២ ហើយតំបន់នេះ
បើតាមសៀវភៅ សរសេរដោយដៃ របស់ព្រះតេជព្រះគុណ ថាច់ ប៉ាង បានពន្យល់ថា
ព្រះមហាក្សត្រសូរិយាវរ្ម័នទី ២ បានចាត់តាំង ឲ្យពញ្ញាតេជោទៅស្រុក
បាសាក់ ដើម្បីបំពេញបេសកកម្មត្រួត ត្រាឆេ្នរសមុទ្រខាងត្បូង ។
ពញ្ញាតេជោ បានប្រមូលអ្នកស្រុកនៅ ជ្រោយទឹកខ្មៅ នៅកនែ្លងដែល
ព្រះអង្គមា្ចស់ខែ្មរមួយអង្គ
និងព្រះអង្គមា្ចស់ក្សត្រីលាវបានបងើ្កត
នៅរាជធានីមួយរបស់ព្រះអង្គ ។ ព្រះអង្គបានប្រទានឈ្មោះថាជ្រោយខែ្មរ។
ពាក្យ ថាជ្រោយខែ្មរ បានកា្លយទៅ ជាជ្រុងខែ្មរ។
ជ្រុងខែ្មរ សព្វថៃ្ង
ជាភូមិសា្ថនប្រមូលផ្ដុំនៃជនជាតិដើមខ្មែរនៅដែនកម្ពុជា ក្រោម
និងមានវត្តមួយឈ្មោះថា វត្ត ជ្រុងខែ្មរ ។
លោកតា តាំង ហើស
ដែលគាត់ទើបតែអនិច្ចធម្មក្នុងជនា្មយុ ៩២ ឆ្នាំ កាលពីឆ្នាំ ២០០៥ និង
លោកយាយ តាំង តូយ លិន បានអនិច្ចធម្មកាល ពីឆ្នាំ ២០០៩ ក្នុងជនា្មយុ
៧៩ ឆ្នាំ ព្រឹទា្ធចារ្យទាំងពីរនេះ
មានស្រុកកំណើតនៅស្រុកភូមិរាជគុយ (រាជត្រកូល) ឃុំវាលស្រីស្រណោះ
ស្រុកព្រះបាទជាន់ទុក ( Trần Văn Thời )
នៃខេត្តទឹកខ្មៅនិងចាស់ទុំជាច្រើនទៀតបានឲ្យដឹងថា មុនសង្គ្រាម
លោកទី ១ ( សង្រា្គមលោក លើកទី ២ ឆ្នាំ ១៩៤៥ ) គឺមុនការកាប់
សមា្លប់ខែ្មរដោយរបបយួនយៀកមិញ ។ តំបន់ជ្រោយខែ្មរ ឬ ជ្រោយទឹកខៅ្ម )
គឺមានសុទ្ធតែជនជាតិដើមខែ្មរក្រោម រស់នៅ ។ ខែ្មរ
ក្រោមទាំងនេះភាគច្រើនបានចំណាកស្រុក មានពីស្រុក ព្រះត្រពាំង (Trà
Vinh) មករស់នៅ ។ ខែ្មរក្រោមទាំងនេះមានជីវភាពធូរធារណាស់ ក្នុង
មួយគ្រួសារៗមានដីស្រែរាប់រយហិតតា មានផ្ទះ ក្បឿង ជញ្ជាំងកា្ដរ
សសរផ្ចិតសា្មច់ធំៗ សត្វក្រ បីរាប់សិបនឹម ។
ឯជនជាតិយួននិងចិនមានមករស់ នៅលាយឡំតិចតួច ជនយួនទាំងនេះមួយចំនួន
មកស៊ីឈ្នួលខែ្មរក្រោមនិងបានសុំទិញ សុំចែក
ស្រែចំការរបស់ខែ្មរក្រោមតាំងជាលំនៅជាបណើ្ដរៗ ។
ក្រោយការកាប់សមា្លប់ខែ្មរនៅឆាំ្ន
១៩៤៥ ជនជាតិយួនបានមករស់នៅច្រើនឡើងៗ ជាលំដាប់នៅខេត្តទឹកខ្មៅ ។
ពួកជនជាតិយួនមក តាំងទីលំនៅក្រោយឆាំ្ន ១៩៤៥ សុទ្ធតែជាខ្សែ
ស្រឡាយនឹង ក្រុម យួនយៀកមិញ (Việt Minh) ពួកគេចូលមកទន្រា្ទន
កាន់កាប់ដី ស្រែចំការខែ្មរក្រោម ដោយស្រស់ៗ ។
ឯជនជាតិដើមខែ្មរក្រោម
ដែលបានរួចខ្លួន ពីការកាប់សមា្លប់របស់យួនយៀកមិញនោះ
គឺភាគច្រើនបានរួចខ្លួនដោយការរត់គេចទៅប្រ
មូលផ្ដុំគ្នាត្រង់ម្ដុំស្រុកយ៉ារ៉ាយ ស្រុកហូផុងនៃខេត្តពលលាវ
និងហួសទៅនៅតំបន់ដែលមានខែ្មរក្រោមរស់នៅច្រើនឯខេត្តឃាំ្លង
ជាច្រើនទៀតផង។
បនា្ទប់ពីការកាប់សមា្លម់បាន
ផុតរលត់ទៅខែ្មរក្រោម បានវិលមករស់នៅក្នុងភូមិសា្ថនរបស់ខ្លួនវិញ
មានតិចតួចណាស់ ព្រោះពួកគាត់ នៅតែដក់ជាប់ ការភ័យខា្លចរអាអំពើកាប់
សមា្លប់ពីរបប យួន យៀកមិញ ។
ការកែប្រែឈ្មោះខេត្ត ៖
ក្នុងសម័យស្តេចយួនឈ្មោះ យ៉ាឡុង (Gia
Long ) មិញ ម៉ាង (Minh Mạng ) ១៨០៨ ទឹកខៅ្មត្រូវបានរបបនេះ
ចាត់ជាស្រុកមួយ ហៅថា ស្រុកឡុង សៀង (Long Xuyên ) សិ្ថតក្នុងខេត្តពាម
( Hà Tiên ) ។
ឆាំ្ន ១៨៨២ តំបន់ទឹកខៅ្ម និងតំ បន់ពលលាវ ត្រូវបានចាត់ជាខេត្តមួយមានឈ្មោះថាខេត្តពលលាវ (Bạc Liêu ) ។
ឆាំ្ន ១៩៥៦ – ១៩៧៥ របបសា
ធារណរដ្ឋវៀតណាម តំបន់ទឹកខៅ្មត្រូវបានចាត់ជាខេត្តមួយឈ្មោះថា
អាងស្វៀង (An Xuyên ) រីឯប្រជុំជនទឹកខ្មៅ ត្រូវបានដាក់ឈ្មោះថា
កា្វងឡុង ។
ពីខែកុម្ភៈ ឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៦
ក្នុងរបបយួនកុម្មុយនិស្ដ ខេត្តអាងស្វៀង ( An Xuyên )
និងផ្នែកមួយទៀតរបស់ខេត្តពលលាវ ត្រូវបានរួមបញ្ចូលជាខេត្តមួយ
ដែលមានឈ្មោះជា ភាសាយួន ថាមិញហាយ ។
ឆាំ្ន ១៩៩៧ ខេត្តមិញហាយ (Minh Hải) ត្រូវ បានចែកជា ២ ខេត្តវិញដដែលគឺ៖
- ខេត្តពលលាវ ( Bạc Liêu )
- ខេត្តទឹកខ្មៅ ( Cà Mau )
តាមសេចកី្ដសម្រេចរបស់សមាជលើកទី IX
នាសម័យប្រជុំទី ១០ កាលពីថៃ្ងទី ០៦ ខែវិច្ឆិកា ឆាំ្ន ១៩៩៦
នៃរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម ដែលក្នុងពេលនោះ
ខេត្តទឹកខ្មៅមានស្រុកទាំងអស់ចំនួន ៦ ។
វត្តនៅខេត្តទឹកខៅ្មមាន ៧ គឺ៖
- ១.វត្តសិរីមង្គល
- ២.វត្តជ្រុងខែ្មរ
- ៣.វង្សស្រង់ក្របីឃ្លៀច
- ៤.សិរីវង្សាបុបា្ផរាម
- ៥.មុនីវង្សាបុបា្ផរាម (ទឹកខៅ្ម )
- ៦.រាជគូយ (រាជត្រកូល )
- ៧.សតា្ថបូជនីយារាម(ញ៉ាមៃថី្ម) ៕
ឯកសារយោង៖
http://www.wikipedia.org
No comments:
Post a Comment