Monday, November 23, 2015

អាហារ​ល្បីៗ​ទាំង​១០​នៅ​ជុំវិញ​ពិភពលោក​

អាហារ​ល្បីៗ​ទាំង​១០​នៅ​ជុំវិញ​ពិភពលោក​

អាហារ៣ ក្នុង​ចំណោមអាហារ​ល្បីៗ​ទាំង​១០​នៅ​ជុំវិញ​ពិភពលោក​     Business Insider 
១. អូស្ត្រាលី​៖ Pie Floater
Pie Floater គឺជា​សាច់ ផាយ បែប​អូស្ត្រាលី ត្រូវបាន​រៀប​ដាក់​ក្នុង​កូនចាន​ពណ៌​បៃតង​យ៉ាង​ស្រស់ស្អាត​។ ជារឿយៗ គេ​អាច​បន្ថែម​ទឹកជ្រលក់​ប៉េងប៉ោះ ទឹកខ្មេះ អំបិល​និង​ម្រេច​បន្តិច​តាម​ចំនូលចិត្ត​របស់​អ្នក​ញ៉ាំ​។ នំ Pie Floater ជា​មុខម្ហូប​ដ៏​អស្ចារ្យ​សំរាប់​ញ៉ាំ​នា​រដូវរងារ និង​អាច​បន្ធូរបន្ថយ​អា​ការៈមិន​ស្រួលខ្លួន​ក្រោយពេល​ស្រវឹង​។​


២. ប៊ែ​ល​ហ្សិ​ក​៖ Moules-Frites 
Moules-Frites ប្រហែលជា​អាច​រកបាន​នៅក្នុង​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក ប៉ុន្តែ​រសជាតិ​ដើម​និង​ការ​ផ្សំ​គ្រឿង​ដ៏​ឈ្ងុយឆ្ងាញ់​ត្រូវតែមាន​ប្រភព​ មកពី​ប៊ែ​ល​ហ្សិ​ក​។  សាច់​គ្រំ ត្រូវបាន​ចំអិន​ជាមួយនឹង ស្រាក្រហម ប៊័រ និង​ជីរអង្កាម ឬក៏​អាច​បន្ថែម​ជាមួយ​ទឹក​ប៉េងប៉ោះ​។ វា​សាក​សម​បំផុត​ក្នុងការ​ញ៉ាំ​ជាមួយ​ស្រា​បៀរ ប៊ែ​ល​ហ្សិ​ក​។​


៣. ប្រេ​ស៊ី​ល​៖ Feijoada
​ប្រេ​ស៊ី​ល ជា​ប្រទេស​ដ៏​ធំ​មួយ​ដែលមាន​មុខម្ហូប​ប្លែកៗ​និង ឈ្ងុយឆ្ងាញ់ ប៉ុន្តែ​មាន​មួយ​មុខ​ដែល​គេ​ទទួលស្គាល់ថា​ឆ្ងាញ់ និង​តំណាងអោយ​ជនជាតិ​ប្រេ​ស៊ី​ល គឺ Feijoada។ Feijoada ត្រូវបាន​ផ្សំ​ឡើង​ដោយ សណ្តែកខ្មៅ សាច់គោ​ក្រៀម និង​សាច់ជ្រូក​។ ប្រជាជន​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ជាមួយ បាយ ស្ពៃក្តោប ដំឡូង​ដុត ទឹកជ្រលក់​ហិ​រៗ ហើយ​អាច​បន្ថែម​ជាមួយ​ក្រូច​ចំនិត ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ​។​



៤. ចិន​៖ Xiaolongbao
​វា​ជាការ​ពិបាក​ណាស់​ដើម្បី​រើសយក​ម្ហូប​តែមួយ​មុខ​តំណាងអោយ​ប្រទេស​ដ៏​ធំ និង​សម្បូរបែប​សម្រាប់​ប្រទេស​ចិន ប៉ុន្តែ ស៊ា​វ​ឡុង​ប៉ាវ គឺជា​មុខម្ហូប​ដែល​មិនអាច​បំភ្លេចបាន​របស់​ប្រជាជន​ចិន​។ មាន​ប្រភព​ដើមពី សៀង​ហៃ មុខម្ហូប​នេះ​ត្រូវបាន​ផ្សំ​ដោយ សាច់ លាយ​ជាមួយ​ទឹកជ្រលក់​ពិសេស និង​ត្រូវបាន​ចំហុយ​ក្នុង​កន្ត្រក​ឫស្សី​។​



៥. កូ​ឡុំ​ប៊ី​៖ នំ​បុ័ង Arepas
​នំ​បុ័ង Arepas ជា​នំ​បុ័ង​សំប៉ែត​ផលិត​ចេញពី​ម្សៅ​ស្រូវ​សាលី ដែល​អាច​យកទៅ​អាំង ដុត ឬ​ចៀន ធ្វើជា​អាហារសម្រន់​ដ៏​ឆ្ងាញ់​។ ប្រជាជន កូ​ឡុំ​ប៊ី ចូលចិត្ត​ញ៉ាំ​វា ជា​អាហារ​ពេលព្រឹក ឬ​សម្រន់​សំរាប់​ពេល​រសៀល​។ វា​ត្រូវបាន​ផ្សំ​ឡើង​ពី បឺ​រ ឈី​ស ពង​ទា ទឹកដោះគោ​ខាប់ លាយ​ជាមួយ​ទឹកជ្រលក់​ខ្ទឹមបារាំង​។​



៦. ដា​ណឺ​ម៉ាក​៖ Øllebrød
Øllebrød ជា​បបរ​ផ្សំ​ពី នំ​បុ័ង និង​ស្រា​បៀរ ដែលជា​មុខម្ហូប​ប្រពៃណី​របស់​ដា​ណឺ​ម៉ាក​។ គេ​ចូលចិត្ត​លាយ​វា​ជាមួយនឹង​ក្រែ​ម​ម្យ៉ាង ដើម្បីអោយ​វា​ខាប់ និង​ផ្អែម​មាន​លក្ខណៈ​ដូច​បង្អែម​។​



៧. អេ​ហ្ស៊ី​ប​៖ Molokhia
Molokhia ត្រូវបាន​គេ​ចូលចិត្ត​ញ៉ាំ​ពាសពេញ អាហ្វ្រិក​ខាងជើង ជាពិសេស អេ​ហ្ស៊ី​ប ដែល​គេ​ជឿថា​ជា​ប្រភព​របស់​មុខម្ហូប​មួយ​នេះ​។ ជនជាតិ​អេ​ហ្ស៊ី​ប បាន​យក​ស្លឹក Molokhia មក​ហាន់​ជា​សរសៃ​ស្តើងៗ និង​ចំអិន​ជាមួយ ជីរវ៉ាន់ស៊ុយ ខ្ទឹមស សាច់មាន់ សាច់​ទា សាច់​ចៀម ឬ​សាច់​ត្រី​។​


៨. អង់គ្លេស​៖ Roast Beef & Yorkshire Pudding
Roast Beef & Yorkshire Puddingត្រូវបាន​គេ​ចាត់ទុកជា​អាហារ​តំណាង​ចក្រភព អង់គ្លេស ហើយ​វា​ត្រូវបាន​ផ្សំ​ពី សាច់គោ​អាំង និង​នំ​បុ័ង​លាយ​ជាមួយ​ទឹកជ្រលក់​ហិ​រៗ​។​


៩. បារាំង Pot-au-Feu
Pot-au-Feu ជា​អាហារ​ប្រពៃណី​របស់​ប្រទេស​បារាំង គេ​ចូលចិត្ត​ញ៉ាំ​វា​នា​រដូវ រងារ ហើយ​វា​ផ្សំ​ដោយ សាច់គោ​បន្ទះ ដើម​ស្ពៃ និង​គ្រឿងទេស​ផ្សេងៗ​ទៀត​។​


១០. អ៊ីតាលី Pizza
Pizza មាន​ប្រភពពី​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី​។ នំ Pizza ជា​នំ​បុ័ង​សំប៉ែត​ដែល​ដាក់​ពីលើ​ដោយ​គ្រឿងផ្សំ​មានគុណ​ភាព ដូចជា ប៉េងប៉ោះ​ស្រស់ ឈី​ស ហើយ​និង​សាច់​ផ្សេងៗ (​សាច់មាន់ ឬ​គ្រឿង​សមុទ្រ​…)​។​


No comments:

Post a Comment