គំនិតយោបល់ខ្លះស្តាប់ទៅហាក់ដូចជាល្អណាស់ និងសមហេតុផលណាស់ ប្រសិនបើគេអនុវត្តន៍តាមមុខតែនឹងទទួលបានជោគជ័យជាក់ជាពុំខាន។ ប៉ុន្តែការនិយាយនិងការធ្វើមិនដូចគ្នាទេ ដូចមានរឿងនិទានមួយដំណាលថា "កាលពីព្រេងនាយមានកណ្តុរមួយហ្វូងរស់នៅយ៉ាងសុខសាន្តនៅក្នុង ផ្ទះមួយ។ ចំណេរចេរកាលក្រោយមក ម្ចាស់ផ្ទះបានយកឆ្មាមួយក្បាលមកចិញ្ចឹម។ ចាប់តាំងពីពេលនោះមក សត្វកណ្តុរទាំងអស់ត្រូវរស់នៅក្នុងសេចក្តីភ័យខ្លាច ព្រោះឆ្មានោះកាចណាស់ហើយតែងចាប់កណ្តុរស៊ីជារឿយៗ។ ថ្ងៃមួយកណ្តុរទាំងអស់ បានជំនុំគ្នារកវិធីដោះស្រាយ។ ក្រោយពីប្រជុំអស់រយៈពេលដ៏យូរ កណ្តុរមួយក្បាលដែលមានប្រាជ្ញាជាងគេបានលើកយកគំនិតដ៏ល្អមួយមក បង្ហាញ គឺត្រូវយកកណ្តឹងទៅពាក់លើ ក ឆ្មា កាលណាឆ្មារដើរទៅទីណាកណ្តឹងនោះនឹងរោទិ៍ឡើង ហើយកណ្តុរទាំងអស់ត្រូវជៀសឲ្យឆ្លាយពីទីនោះ។ កណ្តុរទាំងអស់ត្រេកអរឥតឧបមាចំពោះគំនិតដ៏ប្រសើរនេះ និងជឿថាពិតជាអាចជួយសង្រ្គោះជីវិតពួកគេបាន។ កំពុងតែត្រេកអរ...ស្រាប់តែ...ភ្លាមនោះ គេឮសូរសំណួរមួយចោទឡើងថា នរណាជាអ្នកពាក់កណ្តឹងឲ្យឆ្មា? គ្មានកណ្តុរមួយណាហ៊ានទទួលធ្វើកិច្ចការនេះទាល់តែសោះ។...
ដកស្រង់ចេញពីរឿងនិទាន អ៊ីសប (Aesop)
No comments:
Post a Comment