ដូចដែលទស្សនវិទួបុរាណជនជាតិក្រិក ផ្លាតុង (Plato) បានលើកឡើងថា មានកោះនិងជាអាណាចក្របុរាណ ដ៏អស្ចារ្យមួយបានលិចបាត់បង់ទៅ
ក្នុងសមុទ្រក្នុងរយៈពេលតែមួយថ្ងៃមួយយប់កាលរាប់ពាន់ឆ្នាំមុនម្លោះ។ បច្ចុប្បន្ន នេះដំណើររឿងរបស់អរិយធម៌ដ៏ចំណាស់មួយនេះកំពុងស្ថិតជាប្រធានបទដ៏ក្តៅកកុកមួយសំរាប់ អ្នកវិទ្យាស្តស្រ្ត និងអ្នក បុរាណវិទូពាសពេញពិភពលោក។ Atlantis ត្រូវបានគេដឹងថាជាអាណាចក្រកោះមួយនៅក្នុងមហាសមុទ្រអាត្លង់ទិច ដែលបានលិចលង់ទៅក្នុងសមុទ្រកាលពី ១១០,០០០ឆ្នាំ។ ផ្លាតុងបានសរសេរនៅក្នុងសៀវភៀរបស់គាត់ថាអ្នកបង្កើត អាណាចក្រអាត្លង់ទីសជាមនុស្សពាក់កណ្តាលអទិទេព ពោលគឺជាកូនរបស់អទិទេពសមុទ្រ Poseidon ដែលបាន ស្រូបយកទឹកសមុទ្រដើម្បីឲ្យបុត្ររបស់ទ្រង់ឡើងសោយរាជ្យនៅអាណាចក្រផ្ទាល់ខ្លួន។ ប្រជាជនរបស់អាណាចក្រ Atlantis មានចំណេះដឹងទូលំទូលាយក្នុងវិជ្ជាផែ្នកវិទ្យាសាស្រ្ត ស្ថាបត្យកម្ម តារាសាស្រ្ត គណិតវិទ្យា និងធរណីមាត្រ។ យោងទៅតាមកំណត់ត្រារបស់ ផ្លាតុង បានបង្ហាញឲ្យឃើញថា Atlantis ជាអាណាចក្រដ៏សុខក្សេនក្សាន្ត និងមានអំ ណាចខ្លាំងពូកែខាងធ្វើសង្រ្គាមលើទឹក។ ពួកគេបានទន្រ្ទានវាយយកអាណាចក្រខាងកើតជាចំនុះដោយសារពួកគេ ពូកែខាងសង្រ្គាមផង បូករួមនឹងឧបករណ៏ប្រាប់ទិសដៅដោយបង្កើតឡើងដោយពួកគេផង។ អ្វីដែលធ្វើឲ្យយើងមាន ចំងល់នោះគឺ ហេតុអ្វីបានជា ផ្លាតុង ដឹងអំពីអាត្លង់ទីស ដែលបានលិចទៅក្នុងបាតសមុទ្រអស់រយៈពេលជាង ៩,០០០ ឆ្នាំមុននឹងគាត់កើតទៅទៀត?
ទីក្រុងរបស់ អាត្លង់ទីសត្រូវបាន ផ្លាតុង ពិពណ៏នា ”ថាជាទី ក្រុងស្អាតស្រស់បំព្រង និងពោរពេញទៅដោយពីរ៉ាមីតធំៗ និង សោភ័ណភាពល្អឥតខ្ចោះ។ មនុស្សដែលជាជនជាតិអាត្លង់ទីស មាន ចំនេះដឹង ខ្ពស់ និងចំនេះដឹងនិងកំលាំងចិត្តខ្លាំង ពោលគឺគេអាច ទំនាក់ទំនងគ្នាតាមរយៈចិត្តនឹងចិត្ត ឬក៏អាចដកព្រលឹងរបស់គេបាន ទៀងផង បើនិយាយឲ្យខ្លីគឺ ពួកគេដូចជាអទិទេពអញ្ចឹង។” ចំពោះប្លង់ និងរូបរាង របស់ទីក្រុងដ៏ស្រស់បំព្រងនេះមានរាងជារង្វង់រុំព័ទ្ធដោយព្រែកជីក និងកោះដាច់ៗពីគ្នា។ ទីក្រុងនិមួយៗ របស់អាត្លង់ទីសគឺពោរពេញទៅដោយមាសប្រាក់ និងវត្ថុមានតំលៃជាច្រើនដែលបានមកពីការធ្វើជំនួញ និងពីការ ប្រមូលលសួយសាអាករពីប្រទេសជា ចំនុះផង។ តាមរយៈកំណត់ត្រារបស់ ផ្លាតុងខាងលើយើងប្រាកដជាឆ្ងល់ថា តើ អាណាចក្រដ៏អស្ចារ្យនេះបានខ្ទេចខ្ទីដោយសារអ្វី?
អ្នកវិទ្យាសាស្រ្តបាននឹងកំពុងសិក្សាស្រាវជ្រាវរកទីតាំងពិតប្រាកដរបស់ទីក្រុង អាត្លង់ទីស ប៉ុនែ្តគ្មានតំរុយ ភស្តុតាងណាមួយច្បាស់លាស់ឡើយ។ អ្នកវិទ្យាសាស្រ្តភាគច្រើនបានយល់ស្របទៅនឹងគំណិតមួយដែលថា ទីក្រុង អាត្លង់ទីសស្ថិតនៅចន្លោះពីទ្វីបអាមេរិច និងវាតទីដល់ទ្វីបអឺរ៉ុប និងវាតទីរហូតដល់សមុទ្រ មេឌីទែរ៉ាណេ ភាគខាង ត្បូងប្រទេសក្រិកសព្វថ្ងៃ។
អ្នកបុរាណវិទូ និងអ្នកមុជទឹក Robert Ballard បាននិយាយថា រឿងរ៉ាវរបស់ទីក្រុងបុរាណ មួយនេះអាចមានភាពស្របគ្នាមួយ ត្រង់កាលពី ៣,៦០០ឆ្នាំមុនមានព្រឹត្តការណ៏មួយបានកើត ឡើងនៅកោះ Santorini គឺមានបន្ទុះភ្នំភ្លើងមួយដ៏ធំបានផ្ទុះ ឡើង និងបានធ្វើអរិយធម៌ដ៏ជឿនលឿនមួយរបស់ពួក Minoans ដែលបានរស់នៅលើកោះនោះបានរលាយបាត់មុខ ពីពិភពលោក។ ប៉ុន្តែលោកមិនបានគិតថាកោះ Santorini របស់ អរិយធម៌ Minoans ជាកោះអាត្លង់ទីសនោះទេ ពីព្រោះវាមាន លក្ខណៈមិនស្របគ្នាទៅលើកោះដែល ផ្លាតុងបានរៀបរាប់ កាលពី ២៣០០ ឆ្នាំមុនដែលបានថាកោះ អាត្លង់ទីសបានលិចចូលទៅក្នុង បាតសមុទ្រក្នុងពេលតែមួយយប់ប៉ុណ្ណោះ។
ក៏ប៉ុន្តែតាមរឿងនិទានបុរាណរបស់ជនជាតិក្រិកបាននិយាយតៗគ្នាមកថា ជនជាតិអាត្លង់ទីសមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងជំនឿ ពោលគឺមិន គោរពបូជាដល់អទិទេពសមុទ្រ Poseidon ទៀតទេ និងការធ្លាក់ចុះនៃសីល ធម៌ (Morality bankrupt) បានធ្វើឲ្យអទិទេព Poseidon ក្រោធយ៉ាងខ្លាំង ទើបសំរេចចិត្តធ្វើឲ្យមានរលកយក ស៊ូណាមី និង រញ្ជួយដី បន្ទុះភ្នំភ្លើងធ្វើ អាត្លង់ទីសលិចបាត់បង់ចូលទៅក្នុងសមុទ្រទៅ។ ក៏ប៉ុន្តែយោងទៅតាមការបកស្រាយតាមវិទ្យាសាស្ត្រ របស់អ្នកសិក្សាពីមនុស្សក្រៅភព លោក Giorgio A.Tsoukalos បានបង្ហាញថា ទីក្រុង អាត្លង់ទីស មានទំនាក់ទំនងផ្ទាល់ជាមួយ មនុស្សក្រៅភពដែលពួកទាំងនោះបានចុះមកផែនដីបានជួយផ្តល់នួវចំណេះ ដឹងចក្រវាឡ និងជួយកសាងវិហារធំៗរាង សាជីជ្រុងដូចជាពីរ៉ាមីតនៅអេស៊ីប និងអាមេរិចកណ្តាលដែរ។ ពីព្រោះថាពួកអាត្លង់ទីសនេះមានចំណេះជ្រៅជ្រះជាង មនុស្សបច្ចុប្បន្នដូចជា គណិតវិទ្យា តារាសាស្រ្ត ស្ថាបត្យកម្ម គណិតវិទ្យា ធរណីមាត្រ ការបង្កើតឧបករណ៏ស្វែងរក ទីតាំង បច្ចេកដើរសមុទ្រ និងការកសាងយាន្ត ផ្សេងៗដែលអាចហោះបានទៀតផង។ លោកក៏បានពន្យល់បន្ថែមទៀត ថា មានរឿងនិទានក្រិកជាច្រើនដែលមួយក្នុងចំណោមនោះដែលទាក់ទងទៅនឹង អាត្លង់ទីស បាននិយាយអំពីអទិទេព Asteria ដែលបានធ្លាក់មកលើទឹកផែនដីហើយបានកើតជាកោះមួយ និងជាមួយនឹងរឿងព្រេងបុរាណជាច្រើនទៀត បាននិយាយអំពីកោះជាច្រើនមានសភាពជា ស្ពាន់ធ័រ ភ្លឺចែងចាំងបានធ្លាក់ចុះមកផែនដី។ គាត់ក៏មានជំនឿជឿជាក់ ថា អាត្លង់ទីសមិនមានជាកោះដែលនៅនឹងថ្កល់នោះទេ និងមិនលិចចូលទៅក្នុងបាតសមុទ្រដែរ ពោលគឺ អាត្លង់ទីស បានហោះឡើងទៅលើអាកាសដោយយោងទៅលើការពិពណ៏នារបស់ ផ្លាតុង ដែលថាអាត្លង់ទីសបានលិចចូលទៅ ក្នុងសមុទ្ររយៈពេលមួយយប់ជាមួយនឹងផ្កាភ្លើង និងផ្សែងជាច្រើន និយាយឲ្យខ្លីគឺ អាត្លង់ទីស មិនមែនជាកោះទេ តែជាយាន្តអវកាសដ៏ធំរបស់មនុស្សក្រៅភព។ ព្រមជាមួយគ្នានេះដែរក៏មានអ្នកនិពន្ធសៀវភៅ “យាន្តរបស់អទិទេព” (Chariots of The Gods) ដែលលោកមាន ឈ្មោះថា Enrich Von Daniken បានសង្កត់ធ្ងន់ទៅលើ Poseidon ថាជា មនុស្សក្រៅភពបានមានស្នេហាជាមួយនឹងស្រ្តី ដ៏ស្រស់ស្អាតក្មេងម្នាក់នៅលើផែនដី និងបានធ្វើឲ្យនាងមានផ្ទៃពោះ។ ដើម្បីការពារនារីនោះ Poseidon និងគ្រួសារថ្មីរបស់ទ្រង់ Poseidon ក៏បានបង្កើត Atlantis ។
អ្នករុករកសំណង់បុរាណ និងអ្នកវិទ្យាសាស្រ្តបច្ចុប្បន្នកំពុងស្ថិត នៅក្នុងភាពប៉ាន់ស្មានដោយអ្នកខ្លះថានៅសមុទ្រ មេឌីទែរ៉ានេ ប្រទេស ក្រិក អ្នកខ្លះថានៅភាគខាងត្បូងប្រទេសអេស្ប៉ាញ ឯអ្នកខ្លះទៀតថា នៅអាស៊ីអាគ្នេយ៏ ពីព្រោះទីកនែ្លងទាំងអស់នោះសុទ្ធតែមានសំណង់ បុរាណដែលបានលិចចូលទៅក្នុងសមុទ្រដែលគ្រាន់តែនៅតំបន់សមុទ្រ មេឌីទែរ៉ានេ និងសមុទ្រខ្មៅ (Black Sea) គឺអ្នកបុរាណវិទួបានរកឃើញទីក្រុងជាង ២០០ ដែលបានលិចចូលទៅក្នុងសមុទ្ររាប់រយហ្វីត ៕
No comments:
Post a Comment