Wednesday, December 2, 2015

សំណង់នាសម័យបុរាណ៖ (វគ្គ១) Puma Punku (ប្រទេស បូលូវា)


pu1

សំណង់បុរាណមួយនេះស្ថិតនៅទិសពាយព្យនៃប្រទេស បូលុវា (Bolovia) ភាគខាងត្បូងនៃទ្វីបអាមេរិច។ គេ មិនបានដឹងច្បាស់អំពី មូលហេតុនៃការសាងសង់សំណង់បុរាណនេះឡើយ ដោយវា​ត្រូវបានសាងសង់ឡើង ដោយជនជាតិដើម Tiwanaku តាមការសិក្សា ស្រវជ្រាវរបស់អ្នកបុរាណវិទ្យា គេបានប៉ាន់ប្រមាណថាវាត្រូវបានសាង សង់ឡើងក្នុងឆ្នាំ ៥៣៦ ដល់ ៦០០ នៃគ្រឹស្តសករាជ។ ប៉ុន្តែក្នុងឆ្នាំ ១៩៤៥ អ្នកបុរាណវិទូ Althos Poleski បានកំនត់ថា សំណង់បុរាណនេះមានអាយុកាលច្រើនជាងនេះ ដោយការសិក្សាស្រាវជ្រាវទៅលើគំរូនៃសំណង់ គឺស្របគ្នាទៅនឹងផ្កាយ ដោយកំណត់ថាវាអាយុកាល ១៥,០០០ឆ្នាំ។ គាត់បានសិក្សាស្រាវជ្រាវទៅលើសំនណង់នេះអស់រយះពេលជាច្រើនទសវត្ស  និងបានសន្និដ្ឋានថា វាត្រូវបានគេសាងសង់ឡើងកាលពី ៧,០០០ឆ្នាំមុនគ្រឹស្តសករាជ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៏គឺថា តើសំណង់ដ៏ធំនេះសាងសង់ឡើងដោយប្រើប្រាស់បច្ចេកទេសអ្វី និងក្នុងគោលបំណងអ្វី?
pumapunka2
ក្រឡេកទៅមើលស្ថាបត្យកម្មនៃសំណង់បុរាណដ៏ស្កឹមស្កៃមួយនេះ​វិញ យើង ឃើញថាវាស្ថិតនៅក្នុងភាពរាយប៉ាយពាសពេញដី ពោលគឹដូចត្រូវបានបំផ្លាញដោយសារអ្វីមួយអញ្ចឹង។ សំណង់បុរាណនេះសាងសង់ឡើងដោយការ ដាក់បន្តុបគ្នាដោយថ្មធំតូច និងជាដុំៗ ដែលមានទំងន់ចាប់ពី ៨០តោនឡើងទៅ។ ថ្មធំៗ ទាំងអស់នោះគឺមានសារធាតុផ្សំពីដីខ្សាច់ក្រហម និង ត្រូវបានគេយកពីកន្លែង យកថ្មដែលនៅជិតបឹង Titicaca ចំងាយ ១០គីឡូម៉ែតពីសំណង់បុរាណមួយ នេះ។ ចំណែកឯថ្មតូចៗសំរាប់ឆ្លាក់ជារូបមុខមនុស្សនោះត្រូវបានគេយកមកពីឧបទ្វីប កូប៉ាកាបាណា​ (Copacabana Peninsula)ដែលមានចំងាយដល់ទៅ៩០គីឡូម៉ែតពីការដ្ឋានសាងសង់។ ក្រុមអ្នកបុរាណវិទួបានសំដែងមតិថា ថ្មទាំង អស់នោះត្រូវបានជីកយកមក និងដឹកជញ្ជូនដោយកំលាំងមនុស្ស ពោលគឺជនជាតិដើមTiwanaku។ គ្មាននរណាម្នាក់ អាចដោះប្រស្នារបស់សំណង់បុរាណនេះបានឡើយគឺមានតែការសន្និដ្នានការប៉ាន់ស្មានដោយ
ផ្អែកលើការស្រាវជ្រាវ នៅទីតាំងតែប៉ុណ្ណោះ។
jh533ced45wiracocha_zps05533105
តាមរយះការសាកសួរជនជាតិដើមដែលរស់នៅក្នុងតំបន់បឹង Titicaca បានប្រាប់យើងឲ្យដឹងថា សំណង់បុរាណមួយនេះគឺជាទីកន្លែងស័ក្តសិទ្ធគោរពបូជា និង ឧទ្ទិសដល់អទិទេពដែលបានបង្កើតបុព្វបុរសរបស់ពួកគេ។ តាមរយះរឿងព្រេងរបស់ជនជាតិដើមនៅតំបន់នោះបាន បង្ហាញថា អទិទេពរបស់គេមានដើមកំណើតពីបឹង Titicaca ហើយក៏បានបង្កើត និង ផ្តល់នូវចំណេះដឹងដល់បុព្វបុរសគេ​ ហើយអទិទេពរបស់គេក៏ បានចាកចេញពីពួកគេទៅកាន់ទីឋានសួគ៏បាត់ទៅ។ ដូចនេះហើយទើបបានជាបុព្វបុរសរបស់ពួកគេបានសាងសង់ Puma Punku នេះឡើង ដើម្បីបង្ហាញពីភាពដឹងគុណដល់អទិទេពរបស់ពួកគេ។ បើតាមរយះទិន្នន័យខាងលើ យើង ប្រាកដជាឆ្ងល់ថា តើអទិទេពរបស់គេគឺជានរណា?
puma_punku3
មុននឹងឆ្លើយនឹងសំនួរខាងលើ ចូរយើងក្រឡេកទៅមើលពីគំរោងប្លង់ និងស្ថាបត្យកម្មរបស់សំណង់បុរាណ នេះជាមុនសិន។ បើសិនជាយើងសង្កេតមើលទៅលើទំហំនៃដុំថ្មដែលយកមកសាងសង់សំណង់នេះ គឺពិតជាមានទំហំធំ និងធ្ងន់សំរាប់មនុស្សធ្វើការដឹងជញ្ជូន និងលើកដាក់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការឆ្លាក់គឺមានភាព ជឿនលឿនជាងសម័យបច្ចុប្បន្ន ពោលគឺបច្ចេកទេស និងការវាស់វែងគឺមានភាពត្រឹមត្រូវមែនទែនដែលមិនមែនជា បច្ចេកទេស និងសមត្ថភាពរបស់មនុស្សសម័យនោះឡើយ។
MegalithoHiddenInca13252_zps23703bbd
ប្រសិនជាយើងនឹងស្រម៉ៃទៅដល់ជីវភាពរបស់មនុស្សកាលពី ១០,០០០ឆ្នាំមុន គឺជីវភាពរបស់ពួកគេនៅកំពុង រស់នៅក្នុងរូងភ្នំស៊ីសាច់ឆៅជាអាហាររស់ជាកុលសម្ព័ន្ធ បេះផែ្លឈើ និងប្រើប្រាស់ថ្មជាវត្ថុប្រើប្រាស់ផេ្សងៗប៉ុណ្ណោះ ពោលគឺពួកគេគ្មានចំណេះដឹងក្នុងការសាងសង់សំណង់ធំៗនោះទេ។ តើប្រជាជននៅតំបន់នោះអាចសាងសង់សំណង់ ដ៏ធំនេះដោយប្រើប្រាស់ដៃ និងកំលាំងរបស់គេទាំងអស់មែនឬ? ចំពោះចំលើយរបស់សំនួរនេះគឺ ការពិនិត្យឲ្យបាន ច្បាស់ទៅលើព្រឹត្តិការណ៏ និងជីវភាពរបស់មនុស្សនៅសម័យនោះ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវពីមនុស្សក្រៅភព (Ancient Alien Theorists) បានសន្និដ្ឋានថា Puma Punku ត្រូវបានសាង់សង់ដោយដៃមនុស្សពិតមែន តែដោយមានការជួយពីសំណាក់មនុស្សក្រៅភពនាពេល នោះដែលបានផ្តល់បច្ចេកទេសក្នុងការឆ្លាក់ កាត់ថ្ម ការប្រើប្រាស់យានធំៗក្នុងការដឹងជញ្ជូនថ្មធំៗ និងធ្ងន់ៗទាំងអស់ នោះពីទីកន្លែងឆ្ងាយៗដោយប្រើប្រាស់បច្ចេកវិទ្យារលក (Sound Wave Technology) ឧបករណ៏លើកដោយប្រើប្រាស់ ទំនាញ (Gravitational Pull Force) ក្នុងការដាក់ថ្មទាំងអស់នោះនៅពីលើគ្នា។ ពួកគេបានរៀបចំប្លង់ប្រាសាទដោយ ប្រើប្រាស់ការគណនាតាមវិធីវិទ្យាសាស្ត្រដោយប្រើប្រាស់គណិតវិទ្យា តារាសាស្រ្ត ធរណីមាត្រ​ និងការជ្រើសរើសទី តាំងក្នុងការសាងសង់ Puma Punku នេះឡើង។
puma-punku-precision-masonry
ប្រសិនជាយើងគិតទៅ ដូចជាសមហេតុសមផលដោយសំអាងទៅ លើការពិសោធន៏ពី និងការទទួលស្គាល់ពីអ្នកជំនាញកាត់ថ្ម។ ពួកគាត់បាន សារភាពថា បច្ចេកទេសក្នុងការឆ្លាក់ និងការកាត់ថ្ម គឺមានភាពល្អឥតខ្ចោះ ដែលបច្ចេកវិទ្យាសម័យបច្ចុប្បន្ននេះមិនអាចធ្វើទៅបាន។ ថ្មដែលបានកាត់ និងដាក់ពង្រៀបគ្នានៅ Puma Pumku គឺមានមុខកាត់រលោងដោយមិនមាន ភាពក្រើមឬគគ្រាត ដូចថ្មដែលបានកាត់ដោយម៉ាស៊ីនសម័យបច្ចុប្បន្ន សូម្បីតែការប្រើឡាស៊ែក៏មិនមានភាពរលោងដូចថ្មនៅ Puma Pumku ឡើយ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៏មួយទៀតនោះគឺ គេបានរកឃើញថ្មដែលមានរាងជាងអក្សរ H ចំនួន ៨ ដុំបានធ្លាក់រាយបាយនៅក្នុងបរិវេណសំណង់បុរាណមួយនេះ។ តាមការពិសោធន៏របស់លោកPaul Francisដែលសមាជិកក្រុមអ្នកស្រវជ្រាវពី មនុស្សក្រៅភពបានបង្ហាញថាថ្មទាំង ៨ ដុំនោះ គឺ “ដំបូងឡើយ​ ដាក់បន្ទុំលើគ្នាសំរាប់ទ្រយានអវកាសមុននឹងចេញដំនើរដូចទៅនឹងជើងទ្ររ៉ុកែត V2 របស់អាល្លង់ម៉ង់ ចឹងដែរ។ យើងអាចធ្វើការប្រៀបធៀបរវាងស្ថានីយបង្ហោះយានអវកាសបច្ចុប្បន្នទៅនឹងថ្មទាំង ៨ ដុំនោះ។”
_origin_Puma-punku-4
rocket2

No comments:

Post a Comment