Wednesday, December 2, 2015

សំណង់នាសម័យបុរាណ៖ (វគ្គ២) Pyramid of Giza (ប្រទេសអេស៊ីប)


1

សំណងអច្ឆរិយៈមួយទៀតរបស់មនុស្សសម័យបុរាណគឺ ពីរ៉ាមីតទាំងបី(Pyramid of Giza) គឺជាមួយនៃសំណង់ អច្ឆរិយៈទាំងប្រាំពីររបស់មនុស្សសម័យបុរាណ។ ពីរ៉ាមីតនេះមានកំពស់​ ២៣០ម៉ែត និងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់ថ្មដែលមានទំងន់ចាប់ពី ២.៥ តោនទៅដល់ ១៥តោន និង​ប្រើប្រាស់កំលាំងមនុស្សក្នុងការសាងសង់ វាដែលភាគច្រើនជាទាសករ។ ពីរ៉ាមីតជាច្រើនត្រូវបានកសាងឡើងរវាងឆ្នាំ ២៧០០ ដល់ ១៧០០មុខគ្រឹស្តសករាជ។ ពីរ៉ាមីតដំបូងត្រូវបានគេកសាងឡើងក្នុងរដ្ជកាលព្រះចៅ Djoser កំឡុងខែ្សរាជវង្សទី ៣ របស់អេស៊ីប។ តាមការស្រាវ ជ្រាវរបស់ក្រុមអ្នកបុរាណវិទួនៅអេស៊ីបបានបង្ហាញថា សំណង់ពីរ៉ាមីតនៅអេស៊ីបទាំងអស់មានចំនួន ១៨០០ពីរ៉ាមីត។ ប្រជាជនអេស៊ីបពីបុរាណមានដើមកំនើតនៅតាមដងទន្លេនីល (Nile River) ដែលមានប្រវែង ៦៦៩៥គីឡូម៉ែត ឬ ៤១៨៤ម៉ៃយ៏ បានចិញ្ជឹមប្រជាជនអេស៊ីបរាប់ពាន់ឆ្នាំ ហើយប្រជាជនអេស៊ីប ក៏គោរពទន្លេនេះដូចជាព្រះអញ្ជឹងដែរ។ គោលបំណងក្នុងការ សាងសង់ពីរ៉ាមីតនេះឡើងគឺ សំរាប់ដង្កល់សពរបស់ព្រះចៅ ផារ៉ាអុងដែលបានសុគតហើយ ដោយមានជំនឿថាព្រលឹង របស់ព្រះអង្គនឹងនៅជាមួយ អទិទេព Osiris ដែលជាអទិទេពនៃសេចក្តីស្លាប់។
dd713101409333beed9b302ff77eaf2f
នៅក្នុងផ្នូររបស់ព្រះអង្គក៏មានកប់ជា មួយនូវបរិវារស្រីប្រុសទាំងរស់ និងមាសពេជ្រកែវកងជាងច្រើនដោយហេតុថាព្រលឹងអ្នកទាំងអស់នោះនឹងទៅបំរើ ស្តេចរបស់គេនៅឯស្ថានសួគ៏។ ចំពោះពីរ៉ាមីតដែលល្បីល្បាញជាងគេគឺ​ ពីរ៉ាមីតទាំងបីនៅឯ Giza ប្រទេសអេស៊ីប ដែលសាងសង់ឡើងក្នុងរដ្ជកាលព្រះចៅ Khufu សំរាប់ដង្កល់សពរបស់ព្រះអង្គ។ ប្រជាជនអេស៊ីបមានជំនឿថាព្រះ ចៅផារ៉ាអុងរបស់គេគឺជា កូនរបស់អទិទេពដែលបានចុះមកគ្រប់គ្រង និងមើលថែរប្រជាជនអេស៊ីប ដូចនេះហើយ បានជាប្រជាជននេះ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងពិធីបុណ្យសពដោយបានយកក្រណាត់រុំសាកសព និងដាក់ថ្នាំកុំ ឲ្យសាកសពរលួយដោយជំនឿថាសាកសពនោះនឹងរស់រានជាអមតៈ។​ ស្តេច Tukankhamun បានក្លាយជាស្តេច ដែលមានព្រះជន្មវ័យក្មេងបំផុតដែលបានព្រះជន្មតែ ៩ ព្រះវស្សាតែប៉ុណ្ណោះនៅពេលទ្រង់ឡើងសោយរាជ្យ និងទ្រង់ សុគតនៅព្រះជន្មាយុ ១៨ ព្រះវស្សា។ ផ្នូររបស់ព្រះអង្គជាផ្នូរមួយដ៏គួរឲ្យចាប់អារម្មណ៏បំផុតក្នុងចំណោមផ្នូរស្តេចដទៃ ទៀតនៅក្នុងជ្រលងភ្នំនៃស្តេចដែលមានផ្នូរស្តេចផារ៉ាអុងចំនួនជាង ៦០ នៅទីនោះ។​ គេបានរកឃើញបន្ទប់បួនដែល មានតាំងពីរោមសត្វអូទ្រីស គំរូនៃទូកធំៗ​ រហូតដល់បល្ល័ង្ក និងស្រោមមុខមាសមួយ។
មានគំនិតសង្ស័យជាច្រើនពាក់ព័ន្ធនឹងការបច្ចេកទេសក្នុងការសាងសង់ពីរ៉ាមីតនេះឡើងដោយ តើពីរ៉ាមីតដ៏ធំ ស្កឹមស្កៃនេះសាងសង់ដោយរបៀបណា និងប្រើប្រាស់ឧបករណ៏ក្នុងការសាងសង់វា? ភាគច្រើននៃកម្មករគឺជា ទាសករដែលបានកាប់ថ្ម និងដឹងជញ្ជូនដោយដំរី ដើម្បីកសាងពីរ៉ាមីតនេះឡើងដោយត្រូវការប្រើប្រាស់មនុស្សចំនួនពី ២០០,០០០នាក់ទៅដល់ ៣០០,០០០នាក់ក្នុងការកសាងពីរ៉ាមីតនេះ។ អ្វីដែលអស្ចារ្យទៀតនោះចំពោះសំណង់ អច្ចរិយៈមួយនេះគឺ ពេលវេលាក្នុងការសាងសង់វាគឺចំណាយពេលតិចជាង២៣ឆ្នាំដែលតិចជាងប្រាសាទអង្គរវត្តនៅ ព្រះរាជាណាចក្រកម្ពុជាទៅទៀត។ ជាទូទៅកសាងពីរ៉ាមីតមួយគឺចាប់ផ្តើមធ្វើឡើងនៅពេលដែលព្រះចៅផារ៉ាអុង ឡើងគ្រងរាជ្យដើម្បីត្រៀមដង្កល់សពរបស់ព្រះអង្គនៅពេលសុគត ដែលតាមលោក Redford ដែលជាអ្នកសិក្សាស្រាវ ជ្រាវពីពីរ៉ាមីតនេះបានបង្ហាញថា មុននឹងការចាប់ផ្តើមសាងសង់ពីរ៉ាមីតមួយ ព្រះចៅផារ៉ាអុងបានបើកការប្រជុំ ជាមួយ បុព្វជិតសាសនា ស្ថាបត្យករ តារាវិទួ និងអ្នកជំនាញក្នុងការសាងសង់ដើម្បីពិភាក្សាអំពីការសាងសង់ផ្នូរដ៏អស្ចារ្យរបស់ ព្រះអង្គ។
មានអ្នកវិទ្យាសាស្រ្តមួយចំនួនបានគិតថា ពីរ៉ាមីតនៅ Giza បាន សាងសង់ឡើងក្រោមជំនួយរបស់មនុស្សក្រៅភព ដែលខ្លះទៀតបានគិតថា អេស៊ីបមានចំណេះដឹងក្នុងការសាងសង់តមកពីបុរាណមក។ ប្រសិនជាយើង ពិនិត្យថាលក្ខណៈវិទ្យាសាស្រ្តវិញយើងឃើញថា ពីរ៉ាមីតទាំងបីនៅអេស៊ីប បានសាងសង់ឡើងតាមទីតាំងរបស់កញ្ជុំផ្កាយ Orion ឬក៏ជាផ្កាយអ្នក ប្រមាញ់។
ពីរ៉ាមីតទាំងបីគឺតំណាងឲ្យផ្កាយទាំងបីដែលស្ថិតនៅចង្កេះផ្កាយ អ្នកប្រមាញ់ ដែលមួយនៅខាងឆ្វេងបង្អស់ដំណាងឲ្យៈ
Osiris: អទិទេពនៃសេចក្តីស្លាប់ និងយុត្តិធម៌
Isis: អទិទេពនៃសេចក្តីរស់ និងសច្ចៈធម៌
Horus: អទិទេពសង្រ្គាម ព្រះអាទិត្យ និងការការពារ
piramide_orion2
នៅក្នុងជីវភាពរបស់ប្រជាជនអេស៊ីបបុរាណបានផ្សាភ្ជាប់ជីវិតរបស់ពួកគេទៅនឹងជំនឿជឿជាក់ទៅ
លើ អទិទេពជាច្រើន ដូចជា Ra Anubis Horus Osiris Isis ។ល។ ពួកអេស៊ីបបុរាណមានជំនឿជឿជាក់ថា បុព្វបុរសរបស់ពួកគេ​ មានដើមកំណើតមកពីកញ្ចុំផ្កាយ Orion Belt ដែលជាទូទៅប្រជាជនអេស៊ីបតែងតែប្រារព្ធពិធីផ្សេងៗដើម្បីសុំសេចក្តីសុខ និងការការពារដល់ដំណាំរបស់ពួកគេផងដែរ។ ប្រជាជនអេស៊ីបមានចំណេះជ្រាលជ្រៅខាងគណិតវិទ្យា ធរណីមាត្រ និង តារាសាស្រ្តដែលជាហេតុធ្វើឲ្យសំណង់ស្ថាបត្យកម្មនីមួយៗមានភាពល្អឥតខ្ចោះទៅនឹងផ្កាយ
នៅលើមេឃ។ មានការប៉ាន់ប្រមាណឆ្នាំរបស់ខ្លាដែលមានមុខជាមនុស្ស (Thse Sphinx) នៅពីមុខពីរ៉ាមីតថាត្រូវបានកសាងឡើងនៅ ក្នុងឆ្នាំ របស់ផ្កាយ LEO ដែលស្ថិតនៅក្នុងឆ្នាំ ១០,៥០០ មុនគ្រឹស្តសករាជឯណោះដែលពេលនោះកាឡាក់ស៊ី Milky Way គឺស្ថិតនៅទីតាំងស្របគ្នាទៅនឹងទន្លេនីលរបស់អេស៊ីប។​
មានរឿងរ៉ាវមួយទៀតដែលទាក់ទងទៅនឹងពីរ៉ាមីតរបស់អេស៊ីប គឺតើអ្នកកសាងពីរ៉ាមីតអាចបន្តធ្វើការនៅក្នុងទីដ៏ ងងឹតបានដោយវិធីណា? មានផ្ទាំងរូបភាពមួយចម្លាក់មួយផ្ទាំងនៅក្នុងបន្ទប់ក្រោមដីមួយនៅ Denderah ដែលជាទីកំបាំងបំផុត ដែលមានតែបុព្វជិតថ្នាក់ខ្ពស់ប៉ុណ្ណោះដែលអាចចូលទៅក្នុងបាន។ នៅក្នុងបន្ទប់នោះមានឯកសារសំងាត់ទាក់ទងទៅ នឹងចំណេះដឹងរបស់ព្រះ ដែលបានផ្តល់មកឲ្យបុព្វជិតសាសនាជាន់ខ្ពស់សំរាប់ផ្តល់ទៅឲ្យប្រជាជនអេស៊ីប។ នៅក្នុង នោះគេបានរកឃើញនូវរូបមួយផ្ទាំងនៅលើជញ្ជាំងដែលមានរូបរាងដូចជា អំពូលភ្លើង។ ប្រជាជនអេស៊ីបប្រហែលជា អ្នកដែលបានបង្កើតអំពូលភ្លើងមុនគេហើយក្នុងប្រវត្តិសាស្រ្តមនុស្សលោក។ តើបុព្វជិតរបស់អេស៊ីបអាចបង្កើតអំពូល ភ្លើងដោយរបៀបណា? តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានរកឃើញនូវថ្មពិលបុរាណជាច្រើនសំរាប់ប្រើ ប្រាស់នៅក្នុងប្រទេស អ៊ឺរ៉ាក់ ដែលអ្នកវិទ្យាសាស្រ្តបានដាក់ឈ្មោះឲ្យវាថា ថ្មពិល Bagdad។ គេអាចបង្កើតថ្មពិលមួយ នេះបានដោយគ្រាន់តែយកថូដីឥដ្ឋតូចមួយយកបន្ទះស្ពាន់ធ័ររុំជុំវិញ និង ដែកតូចមួយ និងបន្ទាប់មកយកទឹកក្រូច ឬក៏ ទឹកទំពាំងបាយជូរមកចាក់ចូលទៅក្នុងថូនោះទៅ នោះអ្នកនឹងទទួលបានថ្មពិលបុរាណមួយដែលបានបង្កើតឡើង ដោយជនជាតិអេស៊ីបបុរាណ។ អ្នកប្រហែលជាគិតថា ប្រសិនជាមនុស្សសម័យបុរាណមានថ្មពិលសំរាប់ប្រើប្រាស់ ចុះហេតុអ្វីបានជាមិនយកមកប្រើប្រាស់ជាសាធារណៈដូចសម័យបច្ចុប្បន្ន? នេះគឺដោយសារនៅសម័យអេស៊ីប បុរាណមានទីតាំងពិសេសៗ ដែលចំណេះដឹងសំងាត់ត្រូវបានរក្សាទុក និងមិនឲ្យនរណាម្នាក់ដឹងឡើយ ពោលគឺត្រូវបាន រក្សាទុកជាសំងាត់ដោយបុព្វជិតថ្នាក់ខ្ពស់របស់ជនជាតិអេស៊ីប។
dendera-light-bulb
រូបខាងលើបង្ហាញអំពីអំពូលដែលមនុស្សសម័យអេស៊ីបប្របាស់សំរាប់បំភ្លឺទីកន្លែង ងងឹតដើម្បីបន្តឆ្លាក់ក្បាចក្នុងប្រាសាទ
នៅក្នុងផ្នូររបស់ព្រះចៅផារ៉ាអុងនីមួយៗសុទ្ធសឹងតែអាថ៌កំបាំងដែលអ្នកវិទ្យាសាស្រ្តជាច្រើនកំពុងសិក្សា ស្រាវជ្រាវដើម្បីកំណត់នូវអាយុការរបស់ខ្លានោះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា វាបានសាងសង់ឡើងដើម្បីអ្វី ឬដោយនរណា នោះទេ។ ពីរ៉ាមីតរបស់អេស៊ីបគឺតំណាងផ្នូររបស់ ព្រះចៅផារ៉ាអុងផង និងជាទីស្ថានសួគ៌របស់ព្រះអង្គផងដែរ ដែល ពោរពេញទៅដោយអាថ៌កំបាំង មាសប្រាក់ ពេជ្រ និងខ្មោចម៉ាមមីជាច្រើនផងដែរដើម្បីការពារព្រះអង្គ។  រូបខាង ក្រោមគឺជាថ្មពិល Bagdad និងរូបយាន្តអវកាសរបស់មនុស្សក្រៅភពនាពេលនោះ ៕

No comments:

Post a Comment