គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, December 10, 2015
៤ចំនុចសំខាន់ៗ ដើម្បីសំរេចគោលដៅ
មនុស្សភាគច្រើនតែងរអ៊ូថា ពិបាកឆ្លងកាត់ដំណាក់កាលដំបូងនៃភាពជោគជ័យ ដោយប្រើពាក្យថា " ខ្ញុំដឹងទាំងអស់ហ្នឹង តែខ្ញុំធ្វើមិនបាន។ ខ្ញុំដឹងថាខំរៀនទៅនឹងពូកែ តែខ្ញុំតែងតែខ្ចិលនិងពន្យាពេល..."។ វាគឺពិតជាអញ្ចឹងមែន តែតាមការស្រាវជ្រាវបង្ហាញថា មនុស្សត្រូវការធាតុសំខាន់៤ដើម្បីទ្រទ្រង់ទៅវាយបំបែកទំលាប់អាក្រក់ ហើយធ្វើដំណើរទៅរកភាពជោគជ័យ
១- វត្ថុបំណង : កាលណាមនុស្សមានវត្ថុបំណងច្បាស់ សូម្បីតែដេកលក់ក៏យល់សប្តិឃើញដែរ សូម្បីតែធ្មេចភ្មែកក៏ស្រមៃដល់ដែរ។ បើចង់ដឹងថាវាខ្លាំងប៉ុន្នា សួរអ្នកលេងហ្គេម ដែលមានវត្ថុបំណងឆ្លងវគ្គណាមួយថាគាត់គិតអ្វីខ្លះ ឬសួរអតីតសិស្សពូកែដែលមានវត្ថុបំណងក្នុងការជាប់ តើគាត់គិតអ្វីខ្លះ? ហេតុនេះវត្ថុបំណងច្បាស់លាស់ វានឹងមានឥទ្ធិពលជាប់ក្នុងខួរក្បាលអ្នក។
២- មានចំណង់ខ្លាំង : កាលណាចំណង់ខ្លាំង មនុស្សនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីបំពេញវា។ ដោយសាឥទ្ធិពលចំណង់ចង់បានអាយផេត មានក្មេងប្រុសជាតិសាំងហ្គាពួម្នាក់ហ៊ានលក់ក្រលៀន។ កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់លឺឪខ្ញុំប្រាប់ថា មានតាម្នាក់កាលនៅកំលោះ លួចស្រលាញ់កូនក្រមុំគេនៅត្រើយម្ខាងទន្លេ ដោយសាចំណង់ចង់ឃើញគេ គាត់បានហែលទឹកឆ្លងទន្លេរាល់ល្ងាច ឲ្យតែបានឃើញផ្ទះគេក៏អស់ចិត្តដែរ។
៣- ពេញចិត្ត : កាលណាអ្នកពេញចិត្តអ្វីដែលអ្នកកំពុងធ្វើ មិនមានឧបសគ្គណារារាំងអ្នកបានទេ។ ដោយសារសេចក្តីពេញចិត្តនេះ ទើបមនុស្សអាចរំលាយភ្នំ កែឆ្នៃធម្មជាតិយកមកប្រើប្រាស់។ ដោយសារតែពេញចិត្ត ទើបហេនរីហ្វត អាចព្យាយាមធ្វើឡានរហូតសំរេច។ ព្យាយាមជាមួយការមិនពេញចិត្តវាជាសំពាធ តែព្យាយាមជាមួយការពេញចិត្ត វាជាការសប្បាយចិត្ត។
៤- ការលើកទឹកចិត្ត : ពេលខ្លះត្បិតតែពេញចិត្ត តែដល់ពេលធ្វើយូហើយនៅតែមិនបានផល អ្នកនឹងធ្លាក់ទឹកចិត្ត ហេតុនេះ អ្នកត្រូវការការលើកទឹកចិត្ត។ គ្រាន់តែពាក្យមួយមាត់ក៏មានទឹកចិត្តឡើងវិញដែរ " ជិតសម្រេចហើយ ខ្វះតែបន្តិចទេ ខ្ញុំជេឿថាអ្នកអាចធ្វើបាន ព្រោះអ្នកជាមនុស្សអស្ចារ្យក្នុងចិត្តខ្ញុំ " ៕
ចំណាត់ថ្នាក់អត្ថបទ
អត្ថបទគួរអាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment