គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, December 10, 2015
កំហុសប្រចាំថ្ងៃទាំង ១០ ដែលធ្វើអោយអ្នកឆាប់ចាស់
ភាពចាស់ជរាគឺជៀសមិនផុត។ ទោះតែបែបនេះក្តី ក៏យើងមិនត្រូវបណ្តោយអោយភាពចាស់ជរាឆាប់មកដល់ដែរ។ តើអ្នកដឹងទេថាទំលាប់ប្រចាំរបស់អ្នកមួយចំនួនអាចធ្វើអោយអ្នកឆាប់ចាស់? ដូច្នេះអ្នកគួរតែផ្លាស់ប្តូរទំលាប់ខ្លះៗរបស់អ្នក។ តើទំលាប់ទាំងនោះមានអ្វីខ្លះ? ១. មានចំណង់ខាងញុំាខ្លាំង (អាហារផ្តេសផ្តាស)
ការញុំាអាហារដែលអ្នកចូលចិត្ត (ប្រភេទអាហារផ្តេសផ្តាស) គឺជារឿងធម្មតាទេ ប្រសិនបើយូរៗម្តង។ ប៉ុន្តែវាសំខាន់ត្រង់ថាធ្វើយ៉ាងណាកុំអោយវាក្លាយទៅជាទំលាប់។ បង្អែមជាធម្មតាគឺមានផ្ទុកជាតិស្ករខ្ពស់។ វាត្រូវបានគេដឹងថាជាអ្នកបង្កអោយមានដំណើរការមួយដែលហៅថា cytokines ដែលបណ្តាលអោយទៅជារលាក។ ការទទួលទានជាតិស្ករច្រើនហួសកំរិតត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពមួយចំនួនដូចជាជំងឺ
ទឹកនោមផ្អែម, ជំងឺសរសៃឈាមបេះដូង និង មហារីក។
ជាតិស្ករក៏មានឥទ្ធិពលទៅលើភាពចាស់របស់រាងកាយដែរ។ វាមានផ្ទុក glycation ដែលធ្វើអោយស្បែកប៉ោង, មើលទៅអស់កំលាំង និង ពន្លឿននៃភាពជ្រីវជ្រួញ។
ការមានអារម្មណ៍ចង់ញុំាខ្លាំងជាញឹកញាប់អាចបណ្តាលមកពីការបាត់បង់ការគ្រប់គ្រង។
២. ជំងឺគេងមិនលក់រុំារ៉ៃ
មនុស្សពេញវ័យគួរតែគេងអោយបានយ៉ាងតិច ៧-៩ ម៉ោងជារៀងរាល់យប់។ Melanin ដែលជាអ័រម៉ូនគេងគឺជួលជុល DNA និង កោសិកាខណៈពេលដែលអ្នកគេងលក់។ អ័រម៉ូនលូតលាស់របស់មនុស្សដែលសំខាន់សំរាប់សាច់ដុំ និង ភាពក្លៀវក្លាគឺមានសកម្មភាពកំឡុងពេលយប់។
ការគេងមិនបានគ្រប់គ្រាន់ជារៀងរាល់យប់ធ្វើអោយអ្នកអាយុខ្លី។ កង្វះនៃការគេងមានផលប៉ះពាល់ដល់រាងកាយ និង ផ្លូវចិត្ត។ ផលប៉ះពាល់នៃសំរាប់អ្នកដែលគេងមិនបានគ្រប់គ្រាន់អាចបង្ហាញនៅលើផ្ទៃមុខរបស់អ្នក។ ការគេងបានតិចបណ្តាលអោយខ្មៅក្រោមរង្វង់ភ្នែក, ផតថ្ពាល់ និង ស្បែកមិនមានតុល្យភាព។
ខកខានមិនបានគេងនឹងធ្វើអោយអ្នកមានអារម្មណ៍មិនស្រលះពេញមួយថ្ងៃ។ អ្នកក៏អាចនឹកឃើញចង់ញុំាអាហារផ្តេសផ្តាស ដែលមានជាតិកាឡូរីខ្ពស់ ដើម្បីអោយឆាប់មានកំលាំង។ នេះអាចនាំអោយទៅជាធាត់លើសទំងន់ ដោយសារតែកំរិតជាតិស្ករក្នុងឈាមរបស់អ្នកមិនមានតុល្យភាព។
៣. អត់ស្រលាញ់ខ្លួនឯង
មនុស្សភាគច្រើនបានចំណាយពេលវេលាជាច្រើនផ្តោតលើការងារប្រចាំថ្ងៃរបស់ពួកគេ ហើយគ្មានពេលគ្រប់គ្រាន់ចំណាយពេលទៅលើភាពរីករាយរបស់ពួកគេ។
ជារៀងរាល់ថ្ងៃ, អ្នកអាចយកពេលខ្លះសំរាប់ខ្លួនអ្នក។ វាអាចជាវិធីដ៏សាមញ្ញាដូចជាការអានសៀវភៅល្អៗ មុនពេលចូលគេង, ផឹកតែដែលអ្នកចូលចិត្តជារៀងរាល់ព្រឹក រឺធ្វើអ្វីដែលអ្នកចូលចិត្តដើម្បីអោយអារម្មណ៍របស់អ្នកបានធូរស្រាល។
៤. យកគ្រឿងស្រវឹងធ្វើជាដំណោះស្រាយ
ផឹកស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃគឺល្អចំពោះសុខភាពរបស់អ្នក។ ប៉ុន្តែប្រសិនបើស្រាមួយដបវិញគឺវាក្លាយជារឿងដែលអាក្រក់បំផុតសំរាប់អ្នក។ ផឹកច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្កើនការរលាក និង ធ្វើធ្វើដំណើរការនៃការរំលាយអាហារយឺត។ វាក៏អាចបណ្តាលអោយថ្លើមអន់ថយផងដែរ។
ផឹកគ្រឿងស្រវឹងគឺជាវិធីដែលជួយអោយគេចផុតការពិត សំរាប់មនុស្សមួយចំនួន ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាអ្វីបានទេ។ វាមិនអាចដោះស្រាយបានហើយ វាមានតែធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត។
ជាជាងយកស្រាធ្វើជាមិត្តដែលអាចចែករំលែកទុក្ខលំបាករបស់អ្នក, អ្នកអាចសាកល្បងជាមួយការសរសេរជំនួសវិញ។ សរសេរបញ្ហារបស់អ្នកដាក់លើក្រដាស។ វាមិនត្រឹមអាចជួយបន្ធូរអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ តែអ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។
ចំណាត់ថ្នាក់អត្ថបទ
សុខភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment