ទឹកដីខែ្មរនៅកម្ពុជាក្រោម
បានរបេះរបូតធ្លាក់ទៅក្នុងដៃរបស់ជនជាតិយៀកណាម ម្តងម្តុំៗ
ជាច្រើនលើកច្រើនសាក្នុងប្រវត្តិសាស្រ្ត
ចាប់តាំងពីសតវត្សរ៍ទី១៧ រៀងមក
រហូតដល់បាត់បង់កម្ពុជាក្រោមទាំងមូលនេះ
នៅពាក់កណ្តាលសតវត្សរ៍ទី២០ថ្មីៗនេះ។ លោកសាស្រ្តាចារ្យកេង
វ៉ាន់សាក់ សូមរៀបរាប់ជូនស្តាប់
ពីដំណើរដើមទងនៃការបាត់បង់ដែនដីខែ្មរក្នុងតំបន់ដីសណ្ត
ទនេ្លមេកុង តាមរយៈការសាកសួររបស់លោកកឹម សុស ដូចតទៅ ៖
កេង វ៉ាន់សាក់ ៖សូមអរគុណលោក កឹម សុស ដែលអនុញ្ញាត្តអោយអធិប្បាយតទៅទៀត អំពីការបាត់បង់ទឹកដីកម្ពុជាយើងនេះ។ សូមបញ្ជាក់ដំបូងថា ការបង់ខាតហ្នឹង មិនមែនតែទៅម្ខាង ទៅខាងវៀតណាមហ្នឹង តែម្តងទាំងអស់ទេ គឺក្នុងពេលជាមួយគ្នា នឹងបង់ខាតទៅអោយវៀតណាមហ្នឹង ក៏យើងបង់ខាតអោយទៅ សៀមនោះដែរ អីចឹងនៅជាមួយគ្នា រឺម្តងម្នាក់ គឺនៅទន្ទឹមគ្នា អីចឹងម្តង។ កាលណាយើងរៀបរាប់ ក្នុងចំនួនធំៗ ទាំង ១០លើកហ្នឹង គឺដើម្បីអោយយល់ច្បាស់ គឺថាត្រូវបង្ហាញការបង់ខាត ទាំងពីរខាងហ្នឹង។
កឹម សុស ៖ ប៉ុនែ្តឥឡូវនេះ យើងនិយាយអំពីការបង់ខាតទៅវៀតណាមសិន ?
កេង វ៉ាន់សាក់ ៖ វៀតណាម ។ ឥឡូវខ្ញុំសូមរៀបរាប់ឡើងវិញ និយាយដោយសងេ្ខប ខ្ញុំចែកជា ១០លើក ១០គ្រា ប៉ុនែ្តមែនទែនទៅច្រើនជាង ១០លើក ១០គ្រាទៅទៀត មើលតរហូតមកដល់ចុងក្រោយបំផុតនេះ យើងអាចរាប់បានទៅដល់ ១៣លើក។ ឥឡូវលើកទីមួយ គឺក្នុងសតវត្សរ៍ ទី១៧ ចាប់តាំងពីសៀមវ៉ៃកំទេចបន្ទាយលងែ្វកហ្នឹងមក ហើយសេ្តចជ័យជេដ្ឋាទីពីរហ្នឹង ត្រលប់មកពីថៃវិញ រួចមកសោយរាជ្យហ្នឹង ហើយក៏បានមហេសីវៀតណាមហ្នឹង។ លោកសោយរាជ្យ ក្នុងឆ្នាំ ១៦២៣ទៅ ១៦២៨។ ក្នុងពេលហ្នឹង គេមានខាងវៀតណាម សេ្តចយួនហ្នឹង ចុះមកដល់ទីក្រុងវេ ហើយឈ្នះពួកចំប៉ាហ្នឹងរហូតចុះមកទៀតហ្នឹង ក៏មានលើកទូត មានសួយសារអាករហ្នឹងយកមកថ្វាយជ័យជេដ្ឋាហ្នឹង សុំអនុ ញ្ញាតអោយជនជាតិវៀតណាមហ្នឹង មកសណ្ឋិតនៅទឹកដីព្រៃខាងជើងព្រៃនគរ ហើយនិងព្រៃនគរសព្វថៃ្ងនេះ។ ពេលហ្នុង យើងនិយាយអោយខ្លី គឺបង់ខាត ស្រុកព្រៃគរហ្នឹងមួយ ស្រុកកំពៀកនេះពីរ និងស្រែកន្រៃ្តនេះ៣ គឺគ្រាន់តែអនុញ្ញាតអោយវៀតណាមហ្នឹងគេទៅនៅកនែ្លងហ្នុង។ ប៉ុនែ្តគេថា ដើម្បីអោយជនជាតិគេ អាចរស់នៅកនែ្លងហ្នុង ហើយអោយមានរបៀបរៀបរយ គេសុំអនុញ្ញាតអោយគេបង្កើតការិយាល័យទារពន្ធពីព្រោះនៅព្រៃគរ ព្រៃនគរហ្នឹង វាជាទីប្រសប់នៃផ្លូវទឹកច្រើន មានស្ទឹងមានទនេ្ល មានសមុទ្រ នាំអោយពួកអ្នកជំនួញសំពៅបរទេស តាំងពីចាម ម៉ាឡេស៊ី ចិន ហើយនិងពួកអឺរ៉ុបអីហ្នឹង ទៅជួបជុំគ្នា គេលក់ទំនិញរកស៊ីបានច្រើនណាស់។ ប៉ុនែ្តខែ្មរយើងអត់មានកិច្ចការរដ្ឋការអ្វី នឹងទៅរៀបចំ នឹងទារពន្ធដារអី ក្នុងហ្នឹងក៏អត់ទេ ម៉្លោះហើយយួន គេសុំអោយខែ្មរយើងហ្នឹងអនុញ្ញាតអោយគេហ្នឹងធ្វើកិច្ចការអស់ ហ្នឹង។
កេង វ៉ាន់សាក់ ៖បាទ វៀតណាមហ្នឹង គេធ្វើបែបហ្នឹងទៅ អាហ្នឹងលើកទីមួយ។
កឹម សុស ៖ លើកទីមួយហ្នឹងប៉ុន្មានឆ្នាំ?
កេង វ៉ាន់សាក់ ៖ចាប់ពីយើងបានបន្ទាយលងែ្វកមក ហើយចាប់ផ្តើមនៅសតវត្សរ៍ ទី១៧ ប៉ុនែ្តហ្នឹងមិនទាន់បានដាច់រហូតនោះទេ គ្មានស្អីជាផ្លូវការដែលថាយើងបាត់បង់ទឹកដីហ្នឹងទេ។ យើងអនុញ្ញាតអោយ យើងអាចដកវិញក៏បាន ទាមទារយកមកវិញក៏បាន ក៏ប៉ុនែ្តពេលណាយើងអោយជនជាតិគេមកតាំង កនែ្លងហ្នឹងហើយ កាប់ឆ្ការព្រៃរកស៊ីធ្វើការ ហើយបង្កើតកិច្ចការរដ្ឋ ដូចមានទារពន្ធអីជាដើម ហើយពិសេសជាងគេ គឺថាពួកគេជនជាតិគេ មកនៅកនែ្លងហ្នឹង គឺច្រើនតែពួកខូច ពួកចោរ ពួករត់ពន្ធ ពួកអស់ហ្នឹង។ ម៉្លោះហើយគេត្រូវមានកំលាំងអាជ្ញាធរ ដែលអាចមើលការខុសត្រូវ គេសុំដាក់មេទ័ពមួយមកត្រួតទីកនែ្លងហ្នឹង។
កឹម សុស ៖ ប៉ុនែ្ត ចាប់ពួកខូចៗហ្នឹង អាហ្នឹងជនជាតិអី រឺមួយក៏ទាំងអស់ ?
កេង វ៉ាន់សាក់ ៖ វាមានជនជាតិគេ វៀតណាមហ្នឹងផង ហើយនិងជនជាតិពួកអ្នកទៅរកស៊ីធ្វើការកនែ្លងហ្នឹងផង។
កឹម សុស ៖ អាហ្នឹងនៅឆ្នាំណា ?
កេង វ៉ាន់សាក់ ៖ ឆ្នាំ 1623-1628 ក្នុងរាជកាលជ័យជេដ្ឋានទីពីរហ្នឹងអែង។ ហើយខែ្មរហ្នឹង គេដាក់ទោស ទៅលើជ័យជេដ្ឋាទីពីរនេះ ថារឿងទាំងអស់ហ្នឹង មកពីជ័យជេដ្ឋាទីពីរហ្នុង។
កឹម សុស ៖តើគេដាក់ទោសហ្នឹង វាសមហេតុ សមផលទេ រឺមួយក៏យ៉ាងម៉េច ?
កេង វ៉ាន់សាក់ ៖ ត្រង់ហ្នឹងខ្ញុំសូមថា គួរតែយើងបើកាលណារៀបរាប់ ទាំង10លើក 10គ្រាហ្នឹងហើយ គួរតែធ្វើសេចក្តីសំយោគ ពីរឿងដែលវៀតណាម ហើយនិងស្រុកសៀមហ្នឹង គេមកគាបសង្កត់យើងទាំងសងខាងហ្នឹង ពីខាងលិច ហើយនិងពីខាងកើត។ ហេតុយ៉ាងម៉េចទៅវានាំយ៉ាងដូចមេ្តច មកពីអីប្រភពណា ម៉េចបានពួកជនជាតិទាំងពីរ ដែលមិនទាន់មាន ពីដើមមក មកដល់ព្រំដែនរបស់យើង? ហើយគេមានប្រាថ្នាចេតនា ឆន្ទៈវ៉ៃកមេ្ទចស្រុកយើងចែកគ្នាម្តុំម្នាក់បែបហ្នឹង? ហើយ សេ្តចយើងជំនាន់ហ្នុង ម៉េចក៏តទល់វាមិនកើត? មិនក៏បន្តិចម្តងៗ បណ្តោយអោយគេយកទឹកដីរបស់យើងហ្នឹងបាននោះ? អាហ្នឹងគួរតែធ្វើជាអត្ថាធិប្បាយរួមមួយ។ ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងខឹងសម្បាយ៉ាងខ្លាំង ក្នុងបណ្តាមជ្ឈដ្ឋានខែ្មរអ្នកសេ្នហាជាតិ ព្រោះគណបក្សកុម្មុយនីស្ត យៀកណាមបានធ្វើការក្រលៃប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម ដោយអះអាងថា កម្ពុជាក្រោម ជាដែនដីដែលពួកង្វៀង ចុះពីទិសខាងជើង មកត្រួសត្រាយយក ជាយូរណាស់មកហើយ រីឯខែ្មរដែលរស់នៅទីនោះ ជាជនភៀសខ្លួនដែលរត់គេចពីអំពើ ប្រល័យពូជសាសន៍ របស់សេ្តចខែ្មរចាប់ពីសតវត្សរ៍ទី១៥។
កឹម សុស ៖ សព្វថៃ្ងនេះ រឿងកម្ពុជាក្រោមកាន់តែក្តៅឡើងៗ តាំងពីដែនដីកម្ពុជាក្រោម រហូតដល់សិទ្ធិសេរីភាព និងជីវិតរស់នៅ កាន់តែមានការលំបាកឡើងៗ ដូចេ្នះដំបូងបង្អស់ខ្ញុំសូមជម្រាបសួរលោកគ្រូ អំពីកម្ពុជាក្រោម។ សូមអញ្ជើញ ។
កេង វ៉ាន់សាក់ ៖ បាទរឿងហ្នឹង ខ្ញុំក៏សូមជម្រាបអរគុណលោក កឹម សុស ដែលបានលើកយកប្រធានបទហ្នឹង មកសាកសួរពិចារណាទាំងអស់គ្នា «រឿងឪ មកក្តៅគគុក សព្វថៃ្ងនេះ។ ដំបូងឡើង គ្រាន់តែសូមធ្វើសេចក្តីសងេ្កត ខ្ញុំពុំមាននាទីអីឆ្លងឆ្លើយរឿងហ្នឹង ខុសត្រូវយ៉ាងណានោះទេរឿងដែលគេថា ទឹកដីហ្នឹងមិនមែនជាខែ្មរ ឬជារបស់នរណាៗហ្នឹង ខ្ញុំមិនជជែកអីទេ ព្រោះថា ទទួលទាំងអស់គ្នាថា អាហ្នឹងជាទឹកដីខែ្មរយើងហ្នឹងហើយ ទោះជាមានឈ្មោះហៅជាហ្វូណន់ក្តី ជាចេនឡាក្តី ជាកម្ពុជាក្តី ក៏យើងទាំងអស់គ្នាទទួលថា អាហ្នឹងជាទឹកដីហើយមានជនជាតិខែ្មរនៅកនែ្លងហ្នុងឯង។ ហេតុម៉េចបានជាមានរឿងដែលថា ពួកវៀតណាមគេថា ជារបស់គេទៅវិញនោះ? អីចឹង សូមរកដំណើរឿង ក្នុងប្រវត្តិសាស្រ្តហ្នឹងឡើងវិញ ហើយរឿងហ្នឹងទៀត ក៏មិនមែនជាការស្រាវជ្រាវរកឃើញរបស់ខ្ញុំទេ គឺគ្រាន់តែជាសេចក្តីសងេ្ខបដែលមានបរិយាយក្បោះក្បាយ ក្នុងសៀវភៅប្រវត្តិសាស្រ្ត ដែលពួកអ្នកប្រាជ្ញបរទេស មានបារាំងជាដើម គេបានសរសេរច្រើនអត្ថបទច្រើនសៀវភៅរួចទៅហើយ គ្រាន់តែថា រំឮកឡើងវិញអោយឃើញជាគោលៗ ធំៗទេ។ ជារៀងដរាបមក គឺថាចាប់តាំងពី សេ្តចជ័យជេដ្ឋាទីពីរ ដែលសោយរាជ្យពីឆ្នាំ 1618 ទៅ 1628 ជំនាន់ហ្នុង នារីធានីហ្នឹង ជ័យជេដ្ឋាទីពីរហ្នឹង ប្តូរមកនៅឧត្តុង្គវិញ នៅឆ្នាំ 1623ហ្នឹង ក៏ទទួលរៀបការអាពាហ៍ពិពាហ៍ ជាមួយនឹងក្សត្រីវៀតណាមហ្នឹង។ រឿងហ្នឹងអីចេះ គឺថា ពួកវៀតណាមហ្នឹង គេវ៉ៃយកចម៉្បាបានហើយ គេចុះមកក្រោមទល់ដែននឹងទឹកដីយើងហ្នឹង ហើយពេលហ្នុង គេបញ្ជូនទូកជាអង្គប្រាសាទធំមួយ របស់វៀតណាមហ្នឹង ដោយមានគឿ្រងអំណោយសួយសារអាករច្រើនសន្ធឹកសន្ធាប់ណាស់ មកថ្វាយសេ្តចកម្ពុជានៅឧត្តុង្គនេះ។ ហើយដល់យកគឿ្រង សួយសារអាករទាំងប៉ុន្មានហ្នឹង មកថ្វាយសេ្តចឧត្តុង្គ ជ័យជេដ្ឋាអីហ្នឹងក៏ភ្ជាប់ជាមួយនឹងក្សត្រីវៀតណាម ញ៉ែន ហ្នឹងទៅ ហ្នឹងក្នុងឆ្នាំ 1923។ ភ្លាមឡើង គឺវៀតណាមគេសុំពីសេ្តចខែ្មរយើងទៅវិញហ្នឹង អោយអនុញ្ញាតអោយពួកវៀតណាមហ្នឹង ចុះពីលើមកមកសណ្ឋិតនៅក្នុងទឹកដីខេត្តយើងនេះ ដែលមិនសូវមានមនុស្សនៅនោះ។
កឹម សុស ៖ បើផែ្អកលើអែកសារ រឺអីអាហ្នឹង ? <b>កេង វ៉ាន់សាក់ ៖</b>
អូអែកសារហ្នឹង ច្បាស់លាស់របស់គេណាស់ អាចរកបានហើយ អ្នកនិពន្ធ សរសេរដ៏សងេ្ខប ហើយ ច្បាស់លាស់ហ្នឹង គឺឈ្មោះលោក ដូហ្វាំង ម៊ឺនញី,,,។
កឹម សុស ៖ ត្រលប់ទៅក្រោយវិញ ជ័យចេដ្ឋាទីពីរហ្នឹង យ៉ាងដូចមេ្តច បានជារៀបការ ជាមួយនឹង ស្រ្តីវៀតណាមនោះ ?
កេង វ៉ាន់សាក់ ៖ មកពីលងែ្វកហ្នឹង វាធ្លាក់បាក់បែក ខេ្ទចខ្ទី សៀមហ្នឹង លើកទ័ពមកវ៉ៃយករាជធានីលងែ្វកហ្នឹង ហើយជ័យជេដ្ឋា គាត់នៅជាមួយ សៀមអីមែនប៉ុនែ្តគាត់មិនចូលចិត្តសៀម។
កឹម សុស ៖ ដូចេ្នះ គាត់ចូលចិត្ត វៀតណាមទៅវិញ?
កេង វ៉ាន់សាក់ ៖ បាទៗ មានអ្នកពួកទីប្រឹក្សា ពួកនៅក្នុងវាំងហ្នឹង អ្នកនាម៊ឺនមុខមន្រ្តីហ្នឹងគេថា បើយើងចង់ការពារស្រុកយើង កុំអោយធ្លាក់ទៅក្នុងខ្ញុំសៀមហ្នឹង គឺមានតែពឹងយួន វៀតណាមហ្នឹង។ មានទំនាក់ទំនងអ៊ីចឹងទៅ បានជាសេ្តច,,,។
កឹម សុស ៖ ចុះម៉េចបានទៅទាក់ទងនឹង ស្រ្តីវៀតណាមនោះ ទាក់ទងយ៉ាងម៉េច បានគេយកមកថ្វាយ ឬមួយក៏ ?
កេង វ៉ាន់សាក់ ៖ គឺផ្លូវការតែម្តង គេនិយាយគ្នាអ៊ីចឹង ចងស្ពានមេត្រីគ្នាហ្នឹងទៅ។ ដំបូងឡើង គឺសេ្តចក្រុងវ៉េហ្នឹង គេអ្នកមកសុំយើងមុនមិនមែនយើងហ្នឹងទៅសុំយួនទេ យួនហ្នឹងគេអោយ,,, រាជទូតគេហ្នឹងនាំសួយសារអាករ គឿ្រងដូចជាអំណោយហ្នឹងអោយមានតមៃ្លហ្នឹង មួយផែ្នកទៅ ហើយនិង សេ្តចស្រីយួនកូនក្រមុំស្រីគេស្អាតហ្នឹង មកថ្វាយសេ្តចជ័យជេដ្ឋាយើងហ្នឹងឯង។ សេ្តចនៅក្រុងវ៉េហ្នឹង,,,។
កឹម សុស ៖ អ៊៖ចឹងស្រ្តីវៀតណាមហ្នឹង ជាពូជពង្ស សេ្តចដែរ អ៊៖ចឹង ?
កេង វ៉ាន់សាក់ ៖ ផុសមកពីជើងមក ប៉ុនែ្តរត់មកនៅខាងត្បូងហ្នឹង ហើយទាស់វ៉ៃគ្នាជាមួយពួកវៀតណាមយួនខាងជើង ហើយគេដាក់,,,ថ្មីហ្នឹង គឺពួកង្វៀងហ្នឹង នៅរាជធានីក្រុងវ៉េហ្នឹង។ ហើយសេ្តចយួនក្រុងវ៉េ ពួកង្វៀងហ្នឹង គេធ្វើដំនើរមកទាក់ទង នឹងសេ្តចខែ្មរយើងហ្នឹង គឺយកសួយសារអាករ ហើយនិងក្សត្រីស្រី យកមកថ្វាយជ័យជេដ្ឋាទីពីរហ្នឹង ហើយផ្ទុយទៅវិញ គេសុំអនុញ្ញាតអោយ សេ្តចកម្ពុជាហ្នឹងអោយជនជាតិវៀតណាម មកសណ្ឋិតនៅរកស៊ីធ្វើការក្នុងទីស្រុកកនែ្លងខេត្ត ទឹកដីខែ្មរយើងហ្នឹងខាងជើងទនេ្លដូនណៃ។
កឹម សុស ៖ ត្រង់ណាទៅអាហ្នឹង ដូនណៃហ្នឹង នៅត្រង់ណា?
កេង វ៉ាន់សាក់ ៖ នៅព្រៃនគរហ្នឹង។ មិនមែនថា សុំយកដាច់ទេ ទឹកដីហ្នឹង គ្រាន់តែអនុញ្ញាតអោយមានជនជាតិវៀតណាមហ្នឹង មកនៅសណ្ឋិតរកស៊ីកនែ្លងហ្នឹង។
កឹម សុស ៖ អាហ្នឹង នៅខាងជើង ព្រៃនគរ ?
កេង វ៉ាន់សាក់ ៖ ខាងជើងព្រៃនគរហ្នឹង ហើយឈ្មោះហ្នឹង ឈ្មោះព្រៃគរ កំពៀប ហើយនិងស្រែកន្រៃ្ត ។
កឹម សុស ៖ ដូចេ្នះពីដើមមក កាលមុនសុំហ្នឹង អត់ទាន់មានវៀតណាម នៅហ្នឹងទេ ?
កេង វ៉ាន់សាក់ ៖ អត់ទាន់មានទេ កនែ្លត្រង់ហ្នឹងជាទឹកដីព្រំដែនទល់នឹងចម្បា ហើយដល់គេប្តូរគ្នា បែបហ្នឹងទៅ ក៏សេ្តចកម្ពុជាហ្នឹងគេថ្វាយអ៊ីចឹងមក ក៏ស្របព្រះទ័យអនុញ្ញាតអោយពួកវៀតណាមហ្នឹងមកសណ្ឋិតនៅទល់ដែន ឈ្មោះព្រៃនគរ ឈ្មោះកំពៀក និងស្រែកន្រៃ្តហ្នឹង។
កឹម សុស ៖ ប៉ុនតាមប្រសាសន៍លោកគ្រូ ដូចជាឆាប់ទទួលនាងហ្នឹងណាស់ ។ តើវាមាន ឥទ្ធិពលអីទេ ដើម្បីនឹងអោយទទួលនាង?
កេង វ៉ាន់សាក់ ៖ គឺដូច្ត ជម្រាបមិញអ៊ីចឹង គឺថា សេ្តចជ័យជេដ្ឋាទីពីរហ្នឹងក្តី ឧទ័យក្តី គឺវាមានការឈឺចាប់ពួកសៀមវ៉ៃកមេ្ទចលងែ្វក កមេ្ទចស្រុកយើងហ្នឹងធ្វើដូចជាសេនានៅឯស្រុកហ្នុង ហើយយកមកលើកដាក់អោយសោយរាជ្យវិញ មែនក៏ដោយក៏ប៉ុនែ្តថា។
កឹម សុស ៖ វានៅ សេចក្តីឈឺចាប់ដូចេ្នះជាមូលហេតុ ដើម្បីនឹងអោយទទួលវៀតណាម ធ្វើជាភរិយាអ៊ីចឹង។
កេង វ៉ាន់សាក់ ៖ បាទ ជាភរិយាហ្នឹង គឺដូចថា ទំនាក់ទំនងផ្លូវទូត សាមគ្គីភាពជាចំណងមេត្រីភាព។ បើកាលណា មានទំនាក់ទំនងបែបហ្នឹង គឺមានការជួយគ្នាទៅវិញទៅមកហើយ ឥឡូវបើវៀតណាមគេជួយយើង យើងនឹងក៏ត្រូវអោយកម្រៃគេ អនុញ្ញាតអោយជនជាតិគេមកស្ថិតនៅទឹកដីខាងជើងទនេ្លនៅព្រៃនគរ ហ្នឹង។ ដល់កាលណាអោយពួកយួន គេនៅលើទឹកដីយើងហ្នឹង ពួកចេញពីស្រុកមកនៅស្រុកមួយទៀតហ្នឹងមកកាប់គាស់ ធ្វើអភិវឌ្ឍក្នុងស្រុកហ្នឹងគេហៅពួកហ្នឹងជាពួកកូឡុង កនែ្លងហ្នឹងវាទៅជាកូឡូនីអ៊ីចឹង។ វៀតណាមគេចេះ គេយកពួកជាប់ទោស ពួកអាខូច ពួកយូកូម ស្រីខូចអ៊ីចឹង ពួកអ្នកគឿ្រងញៀន លក់គឿ្រងញៀន លក់អាវុធ លក់ស្អីៗហ្នឹង វាទៅជាមានរឿង វារំជើបរំជួលមិនស្រួលអ៊ីចឹង គេហើបបុព្វហេតុនាំអោយគេសុំអោយសេ្តចខែ្មរហ្នឹងទទួលអោយគេមាន ថវិកាលុយកាក់ សម្រាប់ចិញ្ចឹមមនុស្សដែលអត្តខាត់ខ្សត់ខ្សោយហ្នឹង។ ដូចេ្នះហើយ គេសុំបើកការិយាល័យ ដើម្បីនឹងចេញច្បាប់អនុញ្ញាត ហើយនិងទារអោយបង់ពន្ធ បង់ពន្ធលើអ្វីទាំងអស់ ដែលលក់ដូរនៅទីក្រុងព្រៃគរហ្នឹង។ ហើយវៀតណាម គេមកនិយាយថា ដល់ទារពន្ធបានហើយ គេនឹងយកមកថ្វាយសេ្តចកម្ពុជានេះ ពាក់កណ្តាលខ្លះទៅ ហើយពាក់កណ្តាលទៀត គេយកមករៀបចំស្រុកហ្នុងអោយចិញ្ចឹមពួកកូឡុងគេហ្នឹង អោយបានរស់រានជីវិតហ្នឹងទៅ។ ប៉ុនែ្តដោយសារពួកអស់ហ្នឹងច្រើនតែមនុស្សខូច វាមានការរំជើបរំជួល ជ្រួលច្របល់ ប្លន់គ្នាអីអ៊ីចឹង គេសុំអោយមានមេទាហានវៀតណាមមួយមកត្រួត។
កឹម សុស ៖ ពេលជំនាន់ហ្នឹង តើមានប្រជាពលរដ្ឋច្រើនទេ នៅម្តុំហ្នឹង ជាខែ្មរ?
កេង វ៉ាន់សាក់ ៖ មានច្រើន ពីព្រោះនៅមាត់ស្ទឹង មាត់ទនេ្ល មាត់សមុទ្រ ទំនិញទិញដូរ លក់ច្រើនណាស់ កនែ្លងហ្នឹង ។
កឹម សុស ៖ ខ្ញុំចង់បញ្ជាក់រឿងមួយ ដែលវៀតណាម សង់អោយមេបញ្ជាការ មកត្រួតត្រាមើលកងទ័ពមើលអីហ្នឹង ប៉ុនែ្តខែ្មរយើងកាលហ្នុង ខែ្មរមិនគិតថាវាមានផលវិបាកទៅថៃ្ងក្រោយទេ ពីព្រោះអីអោយគេមកកាន់កាប់ អោយគេមកត្រួតត្រាអីអ៊ីចឹង។ មានគិតដល់ អ៊ីចឹងទេ ?
កេង វ៉ាន់សាក់ ៖ បានឃើញថា គេស្នើថាមកធ្វើអ៊ីចឹង ហើយហ្នឹងរឹតតែអរថែមទៀត យើងមិនបាច់ធ្វើខ្លួនយើងទេ។
កឹម សុស ៖ ដូចេ្នះ យើងចង់ស្រួលតែម្តង យើងចង់បានស្រួលខ្លួនអែង ?
កេង វ៉ាន់សាក់ ៖ អោយស្រួលផង ហើយកាលណាពួកយើងធ្វើអត់បានប្រសិទ្ធភាព ពីព្រោះពួកមេប៉ូលិសទាហានយើងហ្នឹង នាំគ្នាគិតតែពីរឿងពុករលួយ ស៊ីសំណូករត់ពន្ធប្រព្រឹត្តបទល្មើសគ្រប់បែបយ៉ាង លួចបន្លំជាមួយគេឯង ជាមួយគ្នាហ្នឹង វាបានកិច្ចការអីគេកើត។
កឹម សុស ៖ ទម្លាប់ហ្នឹង វារហូតមកដល់ រាល់ថៃ្ងហ្នឹង បើតាមយើង សងេ្កតមើលទៅ មិនអ៊៖ចឹងលោកគ្រូ?
កេង វ៉ាន់សាក់ ៖ បាទ បើកាលណាជំនាន់បារាំង គេធ្វើសន្តិសុខ អីអោយហ្នឹង វាហ្មត់ចត់របស់គេ មិនភ័យចោរលួច ភ័យខ្លាចប៉ូលិស តុលាការហ្នឹង អាយូសហើយអត់ទេ។
កឹម សុស ៖ ហេតុដូចេ្នះ យើងចាំតែស្រួលអ៊៖ចឹង មានន័យអ៊៖ចឹង ?
កេង វ៉ាន់សាក់ ៖ ចាំតែស្រួល ប៉ុនែ្តអត់ដឹងងាប់។
កឹម សុស ៖ ត្រង់ហ្នឹងហើយ ដែល្តចង់ដឹង ។
កេង វ៉ាន់សាក់ ៖ ឥឡូវយើងនិយាយពីទឹកដីម្តុំហ្នឹងសិន។ អាហ្នឹង គឺបន្តិចម្តងៗ ទៅ ពួកវៀតណាមហ្នឹង គេរៀបចំ កែប្រែដូរអោយទៅជាឈ្មោះសាយហ្គននេះហើយ និងបៀងវ៉ាដូចេ្នះ... ក្នុងជំនាន់កូសាំងស៊ីន គេហៅសៃកុង ហើយបៀងវ៉ាហ្នឹង គឺការប្រជុំទឹកដីខែ្មរយើងហ្នឹង ឈ្មោះដើម ឈ្មោះ ព្រៃគរឈ្មោះកំពៀប ហើយនិងស្រែកន្រៃ្តហ្នឹង។
កឹម សុស ៖ ព្រៃគរ រឺព្រៃនគរ?
កេង វ៉ាន់សាក់ ៖ អត់ទេ គេដាក់ព្រៃគរ។
កឹម សុស ៖ អាហ្នឹងម៉េចបានអ៊ីចឹង ?
កេង វ៉ាន់សាក់ ៖ មានន័យថាច្រើន ។ គរលើគ្នាច្រើន ។
កឹម សុស ៖ អូព្រៃគរ។
កេង វ៉ាន់សាក់ ៖ បាទ តមកក្រោយទៀត ព្រៃគរ យើងមិនយល់ពាក្យនេះ គេថា ព្រៃនគរទៅ។ ក៏ប្រហែលគ្នាដែរ ព្រោះថានគរហ្នឹង មានស្រុកអាហ្នឹងនៅខាងជើងទនេ្លដូនណៃហ្នឹងទេ មកខាងត្បូងនេះទេ អាហ្នឹងក្នុងរវាងឆ្នាំ 1623 និង 1628 ហ្នឹង គឺសេ្តចយើងហ្នឹង បានអនុញ្ញាតអោយទៅ វៀតណាមហ្នឹង សិទ្ធិបែបដែលរៀបរាប់អម្បាញ់មិញនេះ។ ហើយផ្ទុយទៅវិញ ខាងវៀតណាម គេអោយសួយសារអាករមកយើង ហើយនិងកូនក្រមុំគេមក បានវាជាប់រឿងពាក្យខឹងតេះដៀលហ្នឹងមក គឺថាយើងងាប់តែនឹងរឿងស្រីហ្នឹង។ ម្ខាងយកប្រពន្ធសៀមទៅ និងបង្កើតកូនកាត់ជាសៀម នោះកាត់ខេត្តទឹកដីខែ្មរអោយទៅសៀមអស់ទៅ ម្ខាងទៅខាងនេះ កាត់ពីជ័យជេដ្ឋាទីពីរមកហ្នឹង គឺរឿងស្រីយួនហ្នឹង ជាប់រហូតមដល់ឥឡូវនេះ។
កឹម សុស ៖ លោកគ្រូមានប្រសាសន៍ អំពីសាយហ្គន អាហ្នឹងកើតពីកាលណាមក រឿងហ្នឹងវាប្រែពីព្រៃនគរ ទៅសាយហ្គនហ្នឹង អាហ្នឹងពីកាលណាមក?
កេង វ៉ាន់សាក់ ៖ អាហ្នឹងយូរមកហើយ យូរមកហើយ មុនបារាំងហ្នឹង ចូលមកដល់ទៀត។ ពេលបារាំងចូលមកដល់ហ្នឹង គឺវៀតណាមគេកាត់យកទឹកដីទាំងអស់ហ្នឹងធ្វើជាស្រុករបស់គេតែ ម្តង។ ខ្ញុំរៀបរាប់អំពីការបង់ខាត បាត់បង់ហ្នឹងដាក់លេខរៀងវាហ្នឹងមានចំនួន10។ លើកទីមួយហ្នឹង បាត់ព្រៃគរ កំពៀក ស្រែកន្រៃ្តហ្នឹង ហ្នឹងគឺដាក់ក្នុង លេខរៀងលេខ1 ហ្នឹងមកពីអីខ្លះ ក្នុងឆ្នាំណា សតវត្សរ៍ណា ? ហើយមានទាំងអស់ 10។ 10ហ្នឹង គឺអស់រលីងតែម្តង។
ដល់ទីពីរ គឺមកដល់រឿងកូនឧទ័យនេះ ពឹងយួនអោយមកច្បាំង សម្លាប់សេ្តចឈ្មោះ ចាន់ត្រូវជាកូនទីបី របស់ជ័យជេដ្ឋាទីពីរ។ ហើយលោកចាន់ហ្នឹងគាត់ទៅចូលជាមួយពួកចាម ពួកម៉ាឡេស៊ីអីហ្នឹង សម្លាប់សេ្តចសោយរាជ្យហ្នឹងទៅ។ ហើយកូនពួកឧទ័យនោះ ដែលជាឪមាហ្នឹង វាសងសឹកឡើងវិញ គេនាំគ្នាទៅធ្វើជាសេនាពល ទទួលស្គាល់សេ្តចក្រុងវ៉េ ហើយអោយសេ្តចវ៉េហ្នឹង មកជួយសម្លាប់ចាន់ហ្នឹងទៅ។ រួចទៅ ពួកសេ្តចឧទ័យហ្នឹង គឺទទួលធ្វើជាទ័ពចំណុះសេ្តចក្រុងវ៉េ អោយសិទ្ធិសេរីភាពស្មើមុខ សមភាពវៀតណាមដែលនៅកម្ពុជា តាំងប៉ុន្មានហ្នឹងអោយស្មើមុខគ្នានឹងខែ្មរ ជនជាតិអ្នកស្រុកខែ្មរយើងហើយបើកសិទ្ធិអោយជនជាតិវៀតណាមហ្នឹង នៅស្រុកយើង មានសិទ្ធិ មានដី មានកម្មសិទ្ធិពេញលេញ ណាជាទឹកដីហ្នឹង បានដោយផ្លូវមិនត្រឹមត្រូវច្បាប់អីក៏ដោយ ក៏សម្រួលទៅអោយស្របទៅតាមផ្លូវច្បាប់ គឺមានសិទ្ធិពេញលេញ ជាម្ចាស់ដីនៅក្នុងស្រុកយើងហ្នឹង។
កឹម សុស ៖ អានេះជាកម្រៃអ្វីៗ ដែលគេជួយហ្នឹង ,,,?
កេង វ៉ាន់សាក់ ៖ បាទ គេជួយហ្នឹង អាហ្នឹងទុកជាការបង់ខាតលើកទីពីរ ដោយសារមានទំនាស់ជាមួយនឹង អ៊ុយប្រាហ៊ីម ចូលសាសន៍ចាមហ្នឹង។ ហើយដល់ការបង់ខាតជាអាណោចអាធ័មមួយទៀត លើកទីបីហ្នឹង គឺចាប់ផ្តើមសតវត្សរ៍ទី18 ដោយសារជ័យជេដ្ឋាទី4។ បង់ខាតទី4 លើកទី4 សតវត្សរ៍ ទី18ហ្នឹង គឺអង្គអឹម អាហ្នឹងចូលមកដល់រឿងពាម ហាទៀងអីហ្នឹងហើយ ដល់កោះត្រល់ហ្នឹងទៀត។ ហើយបង់ខាតលើកទី5 ក្នុងសតវត្សរ៍ទី18 ដែរ 1730ហ្នឹង ហ្នឹងសេ្តចសុដ្ឋាហ្នឹង ដូចគ្នាអ៊ីចឹងដែរហ្នឹងអោយខេត្តមេស ហើយនិងឡុងហោ ហើយគេប្តូរទៅជាមីថោ និងវិញឡុងនោះ។ ហើយទី6 អ៊ីចឹងមកអាហ្នឹង មកអង្គទងហើយហ្នឹងផ្សារដែកផ្សារអីហ្នឹង ចៅដុកអីហ្នឹង បាត់ទៅទៀតហើយ។ ហើយមកបង់ខាតទី7 គឺឧទ័យទីពីរ គឺស្រុកត្រាងទៅជាស្រុកត្រាំងហ្នឹង ព្រះត្រពាំងអីហ្នឹងឡើងវិញ។ ហើយបង់ខាតទី8 ហ្នឹងឧទ័យទី2ហ្នឹង ពេលហ្នុងអោយវៀតណាម មកធ្វើ Protectorat នៅលើស្រុកយើងតែម្តង។ គឺថាពីមុនគ្រាន់តែវៀតណាមហ្នឹង គេអោយ Protectorat គឺថា ការពារស្រុកយើងទេ កុំអោយសៀមកុំអោយអី មកយាយី អ៊ីចឹងហើយមកជួយសេ្តចនេះ អោយសោយរាជ្យ អោយអីអ៊ីចឹង គេទាន់ទុកជាអាណាព្យាបាល ជា Protectorat ទេ ។
កឹម សុស ៖ អាហ្នឹងមកពីខាងខែ្មរហ្នឹង ត្រួតត្រាខ្លួនអែងមិនបាន អ៊៖ចឹង រឺមួយក៏ គេគាបសង្កត់ យ៉ាងម៉េច បានជាទៅជា ?
កេង វ៉ាន់សាក់ ៖ នេះគេថា គេជួយយើង ប៉ុនែ្តទាល់តែពេលហ្នុងអ្នកអែងសុខចិត្តអោយខ្លួនអែងហ្នឹង ដាក់ខ្លួនធ្វើជា Protectorat របស់គេ លើកទី8។ ដល់លើកទី9ហ្នឹង កាន់តែខ្លាំងមែនទែនហើយហ្នឹង ហ្នឹងមកដល់សតវត្សរ៍ ទី19 ហើយហ្នឹង 1813 អង្គចាន់ទីពីរ។ អង្គចាន់ទីមួយ គឺកាលដែលច្បាំងជាមួយនាយកននោះ។ ពេលហ្នុង យើងមិនមែនតែបាត់ទៅខាងជាមួយនឹងវៀតណាមប៉ុណ្ណុងទេ គឺបាត់ទៅអោយសៀមថែមទៀត សេ្តចអង្គចាន់ទី2ហ្នឹង ដើម្បីអោយសៀមហ្នឹងទទួលស្គាល់អោយបានសោយរាជ្យនៅស្រុកយើងហ្នឹងផង ក៏ស៊ីញ៉េប្រគល់ដករ៉ែកហ្នឹង ខេត្តព្រហ្មទេព ម្លូព្រៃ ទនេ្លពៅ ស្ទឹងត្រែងហ្នឹង អោយទៅសៀមទាំងអស់។ ហើយពេលហ្នុងយើងអស់មានព្រំដែនទល់នឹងលាវទៀតហើយ ហើយយួនវាខឹង វៀតណាមមិនសប្បាយចិត្ត គេជួយសេ្តចអង្គចាន់ហ្នឹងអោយសោយរាជ្យ ប៉ុនែ្តអង្គចាន់ហ្នឹងទៅជាក្បត់ចូលនឹងសៀមវិញ អ៊ីចឹងវៀតណាម គេលើកទ័ពមក គេដាក់កម្ពុជាហ្នឹងអោយនៅក្រោមអំណាច Governor ព្រៃនគរហ្នឹងតែម្តង ជាចំណុះមិនមែនចំណុះសេ្តចក្រុងវ៉េទេ អោយចំណុះក្រោមផ្ទាល់ គឺចៅហ្វាយនៅក្រុងព្រៃនគរហ្នឹងតែម្តង។
កឹម សុស ៖ អាហ្នឹងពេលវៀតណាមមកធ្វើ Protectorat នៅកម្ពុជាក្រោមហ្នឹង?
កេង វ៉ាន់សាក់ ៖ នៅស្រុកយើងហើយ ប៉ុនែ្តកាលហ្នុង Protectorat ហ្នឹងយើងនៅក្រោមអំណាចសេ្តចក្រុងវ៉េ គឺមិនមែននៅក្រោមអំណាច Governor ព្រៃនគរទេ ម្តងនេះគឺថា អ្នកអែងមិនមែនតែនៅក្រោមអំណាចសេ្តចក្រុងវ៉េទេ អ្នកឯងស្តាប់បង្គាប់ចៅហ្វាយនៅក្រុងព្រៃនគរទៀត។ Governor ព្រៃនគរហ្នឹង វាចាប់អោយខែ្មរជាមួយពួកវាហ្នឹង ជីកព្រែកមកដល់អាហ្នឹងទី9 ហើយហ្នឹងគឺពេលហ្នុង ដីប្រមាណដែលនៅខាងត្បូងព្រែកជីក ព្រែកជីកហ្នឹងឈ្មោះព្រែកជីកហាទៀង ជីកតែ 5ឆ្នាំទេ 1815 ដល់ 1820។
កឹម សុស ៖ អាហ្នឹងព្រែកជីកហ្នឹង រឿងទឹកតែអុងហ្នឹង ឬមិនមែនទេ ?
កេង វ៉ាន់សាក់ ៖ ហ្នឹងហើយ កនែ្លងហ្នឹងហើយ ប្រវែង 53គីឡូម៉ែត្រ ពីដៃទនេ្លមេគង្គទនេ្លបាសាក់ហ្នឹង ទៅដល់សមុទ្រជ្រោយហ្នឹង 53គីឡូម៉ែត្រ ជីកអស្ចារ្យអត់មានម៉ាស៊ីនទេ។ មកដល់បង់ខាតទី9 គឺថាទឹកដីប៉ុន្មាននៅខាងត្បូងព្រែកជីក ហាទៀងហ្នឹង គឺទៅជាទឹកដីរបស់យួនតែម្តងចាប់ពី1820។
កឹម សុស ៖ អាហ្នឹងបាត់ខាងត្បូងទាំងអស់។
កេង វ៉ាន់សាក់ ៖ បាត់ខាងត្បូង ទាំងអស់ ប៉ុនែ្តមិនទាន់ចំ ដូចជាមកដល់ចុងក្រោយបង្អស់ហ្នឹង អង្គម៊ី អង្គមីហ្នឹង គឺពួកវៀតណាមតែម្តង គេដាក់អោយសោយរាជ្យហ្នឹង មិនបាច់សួរទៅខាងបឹងកក់ ទៅសួរសៀមសួរអីទេ ហើយគេធ្វើជាចៅហ្វាយដាច់ទីតែម្តង។ ហើយគេអោយឈ្មោះ ព្រះអង្គម៊ីហ្នឹង ឈ្មោះជាឈ្មោះវៀតណាមទៅទៀត។
កឹម សុស ៖ ប៉ុនែ្តមកពីណាមក អង្គម៊ីហ្នឹងជាប់ទាក់ទងនឹងសេ្តចមុនៗទេ ឬមួយក៏អត់មានសាច់ញាតិ?
កេង វ៉ាន់សាក់ ៖ មានដែរ មានជាប់សាច់ញាតិអី អ៊ីចឹងដែរប៉ុនែ្តគ្រាន់ថា គេជីកឫសហ្នឹងគឺមិនបាច់សួរ អ្នកណាទេ គឺវៀតណាមគេធ្វើដាក់មកតែម្តង ហើយឃុំឃាំងគ្នាដាក់គុក មិនអោយចេញទៅណារួចទេ។ ពេលហ្នុងគេដូរហើយ ដូរឈ្មោះភ្នំពេញទៅជាណាំយ៉ាងហើយ 1834 ដល់ 1841 រាជ្យអង្គម៊ីហ្នឹងមុនអង្គដួង។
កឹម សុស ៖ ប៉ុនែ្តត្រលប់ទៅក្រោយវិញ តើវៀតណាមប្រើមធ្យោបាយយុទ្ធសាស្រ្ត យ៉ាងដូចមេ្តច បានជាកាន់តែ មានឥទ្ធិពលខ្លាំងឡើងៗ ធ្វើអោយខែ្មរគោរព ស្តាប់បង្គាប់?
កេង វ៉ាន់សាក់ ៖ មកពីខាងសេ្តចខែ្មរយើងនេះ វាដណ្តើមរាជ្យគ្នា សម្លាប់គ្នាហ្នឹង អត់ឈប់ទេ បើយើងរាប់។
កឹម សុស ៖ អាហ្នឹងយើងខ្សោយទៅៗអ៊ីចឹង ?
កេង វ៉ាន់សាក់ ៖ បាទ សម្លាប់គ្នាហ្នឹង គឺសេ្តចខ្លះ សោយរាជ្យបានតែ 1ឆ្នាំទេ រឺក៏បាន 2-3ខែប៉ុណ្ណឹង។ ហើយសម្លាប់ម្តងៗ មិនតិចទេ គឺសឹងតែទាំងអស់ៗ មួយក្រុមញាតិមួយវង្សៗហ្នឹង ទាំងម៉ែទាំងកូនទាំងឪ ទាំងអី។
កឹម សុស ៖ ឯកសារហ្នឹងពីណាសរសេរ អ្នកណាសរសេរ ?
កេង វ៉ាន់សាក់ ៖ គេយកទាំងអស់ តាមរាជពង្សាវតា ព្រះពុទ្ធរាជពង្សាវតា អក្សរជាភាសាខែ្មរយើងហ្នឹង ។
កឹម សុស ៖ ឥឡូវសៀវភៅនៅអែណា ? លោកគ្រូមានសៀវភៅ អស់ហ្នឹងទេ ?
កេង វ៉ាន់សាក់ ៖ មានសៀវភៅរបស់លោក អាដេម៉ា ឡឺគែ្លរ ផង មានសៀវភៅទាំងអស់ហ្នឹង លោក ដូហ្វាំង ម៊ឺនញេ គាត់យកមកសងេ្ខបឡើងវិញទាំងអស់ហ្នឹង អោយឃើញច្បាស់ឆាប់យល់ ឆាប់ចាំអាហ្នឹង គឺគ្មានយួនអីគេសរសេរទេ។ ឯកសារច្រើនណាស់ ពីដើមមានតែពីចិនហើយនិងចាម ចម៉្បា សិលាចារឹក ហើយនិងសិលាចារឹកសំស្រ្កឹត នៅស្រុកយើងហ្នឹង។ ហើយដល់ក្រោយពីហ្នឹងមកទៀត អាហ្នឹងអែកសារហ្នឹង មកពីចាប់ពីត្រសក់ផែ្អមមក គឺអែកសារសរសេរជាខែ្មរហ្នឹង មានឈ្មោះថា ព្រះរាជពង្សាវតាហ្នឹង ហើយនិងពួកព័រទុយហ្គាល់ ហើយនិងអេស៉្បាញ។ សព្វថៃ្ងហ្នឹងគឺថា ពួកព័រទុយហ្គាល់ នៅអេស៉្បាញហ្នឹង អែកសារជំនាន់ហ្នុង តាំងពីលងែ្វករហូតមកដល់ក្រោយនេះ គឺមានសន្ធឹកសន្ធាប់ណាស់។
កឹម សុស ៖ អាហ្នឹងគឺភាសាបារាំង រឺមួយភាសា?
កេង វ៉ាន់សាក់ ៖ ភាសាអេស៉្បាញ ។ អ្នកដែលស្រាវជ្រាវនេះភាសាព័រទុយហ្គាល់ ។
កឹម សុស ៖ ប៉ុនែ្តពីដើមមក រហូតមកដល់ ឆ្នាំ 1841 ម្តុំហ្នឹង គឺអាចហៅថា កម្ពុជាក្រោម មិនមែនដីរបស់វៀតណាមទេ ពិតមែនតែវៀតណាមត្រួតត្រាអីមែន ប៉ុនែ្តមិនមែនដីវៀតណាមទេ អ៊ីចឹង រឺក៏យ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ ចំពោះយើងខែ្មរ យើងថាដីខែ្មរអ៊ីចឹង យើងហៅកម្ពុជាក្រោម ក៏បានហៅខែ្មរក្រោមក៏បាន ប៉ុនែ្តថា ចំពោះយើង យើងថាអាហ្នឹងជាដីរបស់យើងអ៊ីចឹង។ ហើយម៉្យាងទៀត មកដល់បារាំងហ្នឹង ក៏បារាំងតម្រូវអោយពួកវៀតណាមក្តី អីក្តីខែ្មរអីក្តី ទទួលស្គាល់ អ៊ីចឹងដែរថា កូឡូនី កូសាំងស៊ីនហ្នឹង គឺកើតឡើងដោយផ្សំខេត្តយួនត្រួតត្រាទៅហើយហ្នឹងផង ហើយនិងខេត្តដែលបារាំងយកពីខែ្មរហ្នឹងទៅបូកបញ្ចូល ជាមួយគ្នានោះផង។ ខេត្តទាំងអស់ហ្នុង បារាំងសន្យាថា ទុកអោយនៅជាខែ្មររហូតពេលណាដែលបារាំងរៀបចំចេញទៅ គឺនឹងប្រគល់អោយខែ្មរយើងវិញ។
កឹម សុស ៖ អាហ្នឹងមានឯកសារអី និយាយពីអ៊ីចឹងទេ ?
កេង វ៉ាន់សាក់ ៖ មានច្រើនណាស់ ពួកអ្នកគេស្រាវជ្រាវថ្មី គេសរសេរពីរឿងហ្រ្វង់សែ្យ វៀតណាម ខែ្មរអស់ហ្នឹងគឺគេមាន។ អាហ្នឹងអត់មានអី ពីការអាថ៌កំបាំងទេ។
ខែ្មរចាប់ផ្តើមបាត់បង់ទឹកដីទៅឲ្យយៀកណាមនៅសតវត្សរ៍ទី17 ដែលគេតែងនិយាយថាជាសម័យព្រះបាទជ័យជេដ្ឋាទី2។ តើនៅក្នុងរយៈកាលនោះ មានអ្វីកើតឡើងខ្លះនៅកម្ពុជា និងនៅកម្ពុជាក្រោម? សូមអពោ្ជីញអាន និងស្តាប់ លោកសាស្រ្តាចារ្យ កេង វ៉ាន់សាក់ រៀបរាប់បន្ត ពីព្រឹត្តិការណ៍ទាំងនេះ តាមរយៈ ការសាកសួរ របស់លោក កឹម សុស
កឹម សុស ៖ លោកគ្រូមានប្រសាសន៍ អម្បាញ់មិញថា វៀតណាម ហើយនិងវៀតណាមច្បាំងគ្នានៅវៀតណាមខាងត្បូង?
កេង វ៉ាន់សាក់ ៖ ខាងជើងៗ ខាងត្បូង ខាងជើង ចេះតែវ៉ៃសម្រុក។
កឹម សុស ៖ ខាងជើងចេះតែវ៉ៃសម្រុក មកខាងត្បូង ?
កេង វ៉ាន់សាក់ ៖ មកខាងត្បូង ហើយខាងត្បូង សម្រុកមកស្រុកយើងទៀត ហើយដល់គេឈ្លោះគ្នា គេចំណេញដី ហើយខែ្មរយើងឈ្លោះគ្នា គឺខាតទៅវិញ ខាតខាងកើត ខាតខាងលិច។
កឹម សុស ៖ គេវ៉ៃគ្នា គេវ៉ៃពីជើងមក ពួកខាងត្បូងចេះរុលចូលប្រទេសខែ្មរ អ៊ីចឹង ?
កេង វ៉ាន់សាក់ ៖ ហ្នឹងហើយ ចូលប្រទេសកម្ពុជាយើងហ្នឹង។ ហើយដល់កាលណា អង្គនន្ទ គាត់ឡើងសោយរាជ្យហើយ មានការរៀបចំធ្វើ រដ្ឋប្រហារឪ ទម្លាក់អង្គនន្ទហ្នឹង។
កឹម សុស ៖ រដ្ឋប្រហារហ្នឹង អ្នកណាខ្លះចូលរួម ចូលដៃក្នុងហ្នឹង ?
កេង វ៉ាន់សាក់ ៖ ក្នុងហ្នឹងគេដាក់ថា ប្អូនគាត់ ឈ្មោះអង្គថន ហើយនិងឧទ័យ ដែលដាក់រាជ្យទៅហ្នឹង ក៏គាត់ចង់ត្រឡប់មកវិញដែរ គាត់ទៅចូលក្នុងពួកហ្នឹងដែរ។
កឹម សុស ៖ ចូលពួកអង្គថនហ្នឹង ?
កេង វ៉ាន់សាក់ ៖ បាទអង្គថនដែរ ហើយនិងកុង្សី រដ្ឋមន្រ្តីធំម្នាក់រដ្ឋមន្រ្តីទីមួយហ្នឹង ឈ្មោះស្រី ហ្នឹងបីនាក់ហ្នឹងគេអ្នកបង្កបង្កើត រដ្ឋប្រហារឪហ្នឹងហើយ អង្គនន្ទហ្នឹងឈ្នះ សម្លាប់អង្គថន ឧទ័យអស់ហ្នឹងស្លាប់ គឺអង្គនន្ទសម្លាប់។ អង្គនន្ទ សោយរាជ្យភ្លាមពួកគេទាំងបីនាក់ហ្នឹង ប្អូនអង្គនន្ទហ្នឹងអង្គថន ឧទ័យហើយនិង ស្រីហ្នឹង ស្រីហ្នឹង គឺឈ្មោះរដ្ឋមន្រ្តីទីមួយ ចូលដៃគ្នាប្រុងទម្លាក់អង្គនន្ទហ្នឹង។ អង្គនន្ទហ្នឹង គាត់កាន់ខាងសៀម ដល់គាត់ឈ្នះទៅគាត់ចាប់ម្តាយរបស់ស្រីនេះ ដែលចូលដៃធ្វើរដ្ឋប្រហារហ្នឹង។ ស្រីហ្នឹង ជាកូនទីមួយ ម្តាយរបស់ស្រីហ្នឹង ឈ្មោះឡាង ហើយម្តាយហ្នឹង មានកូន 4ឈ្មោះស្រីហ្នឹងមួយ ឈ្មោះសួស នេះពីរ ឈ្មោះបែននេះទីបី ហើយទី4 ឈ្មោះមូ។ កាលណា អង្គនន្ទហ្នឹង ឈ្នះហើយគាត់តាំងឲ្យ មូនេះ មូហ្នឹង អត់មានចូលដៃអីគេក្នុងហ្នឹងទេ កាន់អំណាចធ្វើជា នាយករដ្ឋមន្រ្តី ប៉ុនែ្តមុននឹងតាំងមូ ឲ្យធ្វើជានាយករដ្ឋមន្រ្តីហ្នឹង អង្គនន្ទចាប់ម៉ាដាម ឡាង យកមកធ្វើបាបចោះច្រមុះ ហើយចងខែ្សដូចជាគេខ្លុះគោ ខ្លុះក្របីអ៊ីចឹង ហើយចងកទៀត។ រាល់ថៃ្ង គេដឹកយកមកឲ្យស៊ីស្មៅ ដូចជាដឹកក្របីឲ្យស៊ីស្មៅអ៊ីចឹង ឲ្យវារជើងបួន ឲ្យស៊ីស្មៅតាមវាលហ្នឹង ហើយដល់កាលណាអស់កម្លាំងវារលែងរួច គេកាត់ក្បាលចោលទៅ។ ដល់ស្លាប់ឡាងហ្នឹងហើយ ដំបូងឡើងអង្គនន្ទហ្នឹងតាំងបែន កូនឡាងមួយដែរហ្នឹង ឈ្មោះបែនហ្នឹង ជានាយករដ្ឋមន្រ្តី ។
កឹម សុស៖ អាហ្នឹងពេលហ្នឹង យើងបាត់ស្អីខ្លះ ?
កេង វ៉ាន់សាក់ ៖ មិនទាន់បាត់អីទេ អានេះទៅខាងសៀម សិនទេៗ ពេលនោះ យើងបាត់ទៅខាងសៀមទេ បាត់ទៅខាងសៀមធំណាស់ ។
កឹម សុស៖ យើងកុំទាន់និយាយអាហ្នឹង យើងនិយាយពីរឿងបាត់ទៅវៀតណាមសិន។
កេង វ៉ាន់សាក់ ៖ និយាយឲ្យបន្តិចផង បើខំមិនអាចយល់បានច្បាស់ទេ។ ហើយបែនហ្នឹង គាត់ឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយគាត់សម្លាប់បងគាត់ សួសនោះចោលទៅ។ ហើយសៀមហ្នឹង គេសន្យាថា នឹងតែងតាំងបែនហ្នឹង ឲ្យធ្វើជាសេ្តចក្រាញ់មួយចំណែកធំ នៅទឹកដីខែ្មរហ្នឹង អាហ្នឹងគាត់ស៊ីញ៉េជានាយករដ្ឋមន្រ្តី ឲ្យខេត្តបាត់ដំបង អង្គរវត្តអង្គរយើងហ្នឹង មង្គលបុរី ស៊ីសូផុន ហើយដាក់ខែ្មរហ្នឹងក្រោមអំណាចសៀម។
កឹម សុស ៖ សេ្តចថៃហ្នឹងឈ្មោះអីកាលពេលហ្នុង?
កេង វ៉ាន់សាក់ ៖ សេ្តចតក់ ។
កឹម សុស៖ ចុះខាងខែ្មរ សេ្តចខែ្មរនៅអង្គនន្ទ ដដែល ឬក៏ស្លាប់ហើយ ?
កេង វ៉ាន់សាក់ ៖ អង្គនន្ទនៅទេ នៅមិនទាន់ទេ បន្តិចទៀតបានស្លាប់។ ហើយដល់គាត់ស្លាប់ហ្នឹងយ៉ាងម៉េចដែរ គឺមូនេះ ដែលអង្គនន្ទឲ្យទៅបង្រ្កាប ពួកបែនសួស ស្រីហ្នឹង មូហ្នឹង គាត់ចូលដៃជាមួយបងគាត់នោះវិញទៅ។
កឹម សុស ៖ បងហ្នឹងឈ្មោះអី?
កេង វ៉ាន់សាក់ ៖ ឈ្មោះបែន។ រួចទៅ គាត់ចាប់អង្គនន្ទហ្នឹង មកសម្លាប់យកមកជាន់ពន្លិចឲ្យលង់ក្នុងត្រពាំង នៅវាលខាងជើងក្រុងឧដុង្គ ជាមួយនឹងកូនអង្គនន្ទទាំងអស់ ទាំង 4នាក់ ជាន់ពន្លិចទឹកឲ្យលង់ទឹកស្លាប់ក្នុងត្រពាំងនៅខាងជើងក្រុងឧដុង្គ នេះ។ ហើយមូហ្នឹង ក៏រើសអង្គអេងដែលជាកូន របស់ឧទ័យទី2ហ្នឹង ឲ្យឡើងសោយរាជ្យ ក្នុងឆ្នាំ 1796 ពេលហ្នុង បែនហ្នឹងវិលត្រឡប់ទៅសម្លាប់មូហ្នឹងវិញ។
កឹម សុស ៖ ម៉េចក៏ទៅសម្លាប់ទៅវិញ ?
កេង វ៉ាន់សាក់ ៖ បងប្អូនខ្លួនហ្នឹងតាមដណ្តើមអំណាច។
កឹម សុស ៖ ចុះបែនហ្នឹងយ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ បែនហ្នឹង ប្អូនគេមកទៀត អាហ្នឹងគាត់ចង់ធ្វើជាសេ្តចក្រាញ់ ជាហ្លួងម្ចាស់តមកទៀតហ្នឹង នៅបាត់ដំបងមួយចំហៀងដីខែ្មរយើងដែលនៅសល់ហ្នឹង។ តាំងពីហ្នុងមកបានយើងចំណុះសៀម បានឲ្យបាត់ដំបងអង្គរ អង្គរហ្នឹង គឺអង្គរធំអង្គរវត្ត អីអស់ហ្នឹងហើយមង្គលបុរី ស៊ីសូផុន ស្រុកទាំងប៉ុន្មានហ្នឹង សៀមយករហូតមកដល់ឆ្នាំ 1907ដល់មកសតវត្សរ៍ ទី20 ឯណោះដល់តែបារាំងមកវ៉ៃដណ្តើមពីសៀមមកឲ្យយើងវិញ។ ពេលហ្នុងយួនអត់ឃើញមកដើរតួក្នុងរឿងយើងនៅឡើយទេ កំពុងតែជាប់ដៃច្បាំងគ្នាខាងជើង ហើយខាងត្បូងហ្នឹង។ ហើយនៅពេលចន្លោះហ្នឹង សៀមគេបានដៃគេមានគ្នីគ្នាគេឈ្នះ តាំងពីអង្គនន្ទហ្នឹងមក ហើយនិងបែនហ្នឹង សំខាន់ណាស់ដែលគាត់កាត់ដី បាត់ដំបង។
កឹម សុស ៖ ឥឡូវលោកគ្រូ លោតទៅរឿងកម្ពុជាក្រោមវិញ តាមលោកគ្រូមានប្រសាសន៍អម្បាញ់មិញនេះ គឺថាកម្ពុជាក្រោមអស់ហើយ?
កេង វ៉ាន់សាក់ ៖ នៅទេៗ ។
កឹម សុស ៖ អស់ប៉ុន្មានខេត្ត ?
កេង វ៉ាន់សាក់ ៖ អត់ទេ គ្រាន់តែខេត្តប៉ុន្មានដែលយើងរៀបរាប់មិញ ប៉ុនែ្តនៅខេត្ត ខេត្តហៅថា ខេត្តនៅកូសាំងស៊ីនខាងត្បូងហ្នឹង ហើយខាងលិចទនេ្លធំហ្នឹង អាហ្នឹងនៅរបស់យើងតើ។
កឹម សុស ៖ ប៉ុនែ្តដូចជា ខេត្តព្រះត្រពាំង ខេត្តអី ដែលបាត់ទៅវិញ ដែលបាត់ហ្នឹងដល់ក្រោយមកបានមកវិញមិនអ៊ីចឹង?
កេង វ៉ាន់សាក់ ៖ អត់ទេ អត់បានមកវិញទេ។
កឹម សុស ៖ ចុះដល់ពេលដែលខែ្មរបាត់កម្ពុជាក្រោមទៅវៀតណាមហ្នឹង?
កេង វ៉ាន់សាក់ ៖ ពេលហ្នុង យើងនៅប្រកាន់ថា មកដល់សេ្តចអង្គឌួងនេះ សេ្តចអង្គឌួង លោកប្រកាន់ថា ទឹកដីអស់ហ្នឹងនៅជារបស់ខែ្មរ គាត់បានទាំងសរសេរសំបុត្រចុតហ្មាយលាយលក្ខណ៍អក្សរហ្នឹង ឲ្យពួកខាងអ្នកកាន់សាសនាកាតូលិកយកមកថ្វាយណាបប៉ូឡេអុងទី3 រៀបរាប់ប្រាប់ថា ខេត្តប៉ុន្មានៗហ្នឹង គឺជារបស់ខែ្មរ លោកប្រកាន់សិទ្ធិលើទឹកដីទាំងអស់ហ្នឹង។ ប្រសិនណាហើយ យួនហ្នឹងច្បាំងចាញ់បារាំង ហើយប្រគល់ខេត្តទាំងអស់ហ្នឹង ឲ្យទៅបារាំងលោកសុំកុំឲ្យបារាំងទទួលយក ពីព្រោះថា ទឹកដីអស់ហ្នឹងជារបស់ខែ្មរ ត្រូវប្រគល់មកឲ្យខែ្មរវិញ។ ត្រង់ហ្នឹងដែលអស្ចារ្យ ហើយគួរខ្លោចផ្សារហ្នឹង គឺបារាំងឆ្លៀតយកធ្វើជារបស់ខ្លួន បញ្ជូលទៅខេត្តយួននេះទៀត ធ្វើជាអាណានិគមរបស់កូសាំងស៊ីននេះ។
កឹម សុស ៖ ពីព្រោះអីរាល់ថៃ្ងហ្នឹង តាមដែលយើង ខែ្មរទូទៅដែលយល់ដូចអីជាដើមហ្នឹង គឺថាដីនៅកម្ពុជាក្រោម វាបាត់ទៅវៀតណាមនៅឆ្នាំ 1949?
កេង វ៉ាន់សាក់ ៖ ទេអាហ្នឹងផ្លូវការដែលបារាំងប្រគល់ឲ្យទៅយួនហ្នឹង។
កឹម សុស៖ ហើយវាមានទាក់ទងជាមួយសេ្តចខែ្មរដែរ ពេលហ្នុង ឬអត់ទេ?
កេង វ៉ាន់សាក់ ៖ សេ្តចខែ្មរគឺនរោត្តម សីហនុ ហ្នឹង។
កឹម សុស ៖ហើយលោកមានចុតហ្មាយ យល់ព្រមអីដែរ ឬមួយយ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ ដូចអត់មាននិយាយអីទាំងអស់នៅស្ងៀម។ ត្រង់ហ្នឹង ដែលខ្លួនលោក លោកថា លោកអត់មានស៊ីញ៉េ អត់មានសំបុត្រស្នាមអីទេ ហើយអ្នកឯទៀតចោទ បន្ទោសលោកថា ជាសេ្តចគ្រងរាជ្យ រឿងអស់ហ្នឹងត្រូវតែតទល់ ទប់ទល់នឹងបារាំងកុំឲ្យបារាំងប្រគល់ឲ្យជាផ្លូវការទៅយួន។
កឹម សុស ៖ ខែ្មរបាត់ដីអស់ ហើយយើងមានបានមកវិញទេ ?
កេង វ៉ាន់សាក់ ៖ អត់បានទេ បារាំងយកតែម្តង បារាំងយកកាត់ទៅជារបស់ខ្លួនហ្នឹង គឺស្ថិតក្នុងជំនាន់ហ្លួងនរោត្តមយើងហ្នឹង។ យកទៅហ្នឹង ពីព្រោះថា ឃើញថា នរោត្តមហ្នឹងសោយរាជ្យហើយ កាលហ្នុង ក៏ប៉ុនែ្តហ្លួងនរោត្តមហ្នឹងធ្វើសន្ធិសញ្ញាផ្លូវស្ងាត់ជាមួយនឹង ថៃ ជាមួយសៀមបារាំងវាដឹង ដល់វាដឹងរឿងហ្នឹងទៅ វាខឹងវាថា សេ្តចនរោត្តមក្បត់វាអីៗអ៊ីចឹង ពេលហ្នឹងវាកាត់យកទឹកដីនៅខែ្មរក្រោមបញ្ជូនទៅក្នុងកូសាំងស៊ីន ទៅ។ នេះត្រង់នេះ គេដាក់ថា សេ្តចនរោត្តមដោយមានកុងស៊ីហេ្គផេ្តសផ្តាសហ្នឹងជឿតាមមន្រ្តី ខែ្មរហ្នឹងក្នុងខែធ្នូឆ្នាំ 1863ហ្នឹង បានស៊ីញ៉េផ្លូវស្ងាត់ នូវសន្ធិសញ្ញាមួយ គឺទទួលអំណាចស្យាម ហើយសន្ធិសញ្ញាហ្នឹងបានបពោ្ចញជាផ្លូវការក្នុងខែមីនា ទី3 ឆ្នាំ1867 គឺថា 4ឆ្នាំក្រោយមកទៀត។ ហើយរដ្ឋមន្រ្តីបារាំងក្រសួងបរទេស លោកហ្នឹងខឹងឡើងថា អំពើស៊ីញ៉េសន្ធិសញ្ញាស្ងាត់ជាមួយនឹងសៀមហ្នឹង ជាទោសកំហុសមួយ ដូចេ្នះដីប៉ុន្មានដែលនៅខាងកូសាំងស៊ីនទំនាបទឹកនោះ បារាំងទុកយកទាំងអស់ មិនប្រគល់មកឲ្យខែ្មរវិញ។
កឹម សុស ៖ ដូចេ្នះ កូសាំងស៊ីនហ្នឹង វាពីណាទៅណាហ្នឹង?
កេង វ៉ាន់សាក់ ៖ ពីដើមវាចែកជាពីរ ម្ខាងយួនកាន់កាប់ដាច់រហូត ម្ខាងទៀតនៅជាខែ្មរ។
កឹម សុស ៖ កនែ្លងណាខ្លះនៅជាខែ្មរ?
កេង វ៉ាន់សាក់ ៖ គឺថាត្រឡប់មកសំបុត្រអង្គឌួងវិញ សំបុត្រអង្គឌួងហ្នឹងគឺថា ផែ្នកទឹកដីចាប់តាំងពីច្រាំងទនេ្លខាងលិចទនេ្លមេគង្គហ្នឹង រហូតដល់ហាទៀង ថែមទាំងកោះទាំងពីរកោះត្រល់ ហើយនិងកោះត្រឡាច ត្រូវស្ថិតនៅជាខែ្មរដូចដើម។ ក៏ប៉ុនែ្តដីណាដែលនៅខាងច្រាំងខាងកើតទនេ្លមេគង្គ ដែលយួនកាន់កាប់មកយូរហើយនោះ យើងមិនទាមទារវិញទេហ្នឹងអង្គឌួង គាត់សរសេរ។ ក៏ប៉ុនែ្តថា បញ្ជាក់អ៊ីចឹង យើងកុំជជែកថា អ្នកណារបស់អ្នកណាអីអ្នកណា សេ្តចយើងខំប្រឹងប្រែងធ្វើម៉េចឲ្យនៅសល់ដីនៅខែ្មរក្រោមកម្ពុជា ក្រោម គឺសេ្តចអង្គឌួងហ្នឹង លោកប្រកាសខ្លួនលោកថា ផែ្នកខាងកើត ទនេ្លធំហ្នឹងយួនបានកាន់កាប់យូរមកហើយ លោកមិនទាមទារវិញទេ តាមឯកសារដែលដឹងមកនេះ។ ចំពោះខែ្មរទោះជាយក 1000ឆ្នាំ អាដីហ្នឹងនៅតែរបស់យើងអ៊ីចឹងមិនអ៊ីចឹង?
កឹម សុស ៖ បាទអាហ្នឹងរបស់ខែ្មររហូតហើយ។
កេង វ៉ាន់សាក់ ៖ នៅជារបស់ខែ្មរអ៊ីចឹង ក៏ប៉ុនែ្តតាមច្បាប់អន្តរជាតិ ហើយនិងច្បាប់កម្លាំងនៅលើទឹកដី 2កនែ្លងហ្នឹង អាហ្នឹងវាផេ្សង។
កឹម សុស ៖ ប៉ុនែ្តឥឡូវ យើងត្រឡប់ទៅថៃ វិញ។
កេង វ៉ាន់សាក់ ៖ ចុងក្រោយហ្នឹង ដីហ្នឹងគឺដីដូចរៀបរាប់មិញអ៊ីចឹង គឺធំបំផុតគឺខេត្តបាត់ដំបងហ្នឹង។ អាពីមុនកាលធម្មោរាជាដែលកូនកាត់សៀមហ្នឹង វាបាត់អស់ខាងជើងតែម្តង ដល់ពាក់កណ្តាលស្រុកថៃហ្នឹង ទាំងតែពីសុខោទ័យ ទាំងពីឡុបបូរី ស្រីល្វោនោះ ទាំងពីចុះមកក្រោមមកទៀត គរ៉ាត់ហ្នឹង ដែលពីមុនហៅនគររាជហ្នឹង។ ក្រោមមកទៀតមកខាងឦសានពួកសូរិន្ទនោះ ចុះមកដល់ហ្នឹងបាត់ដំបង ក្រោមមកទៀត មកដល់មាត់សមុទ្រតែម្តង ហើយរហូតជាប់មកដល់កោះកុងហ្នឹង ខ្លះទៀតផងដែលខេត្តធំជាងគេ ដែលយើងគួរស្តាយនោះ។ ក្រៅពីបាត់ដំបងទៅ គឺអង្គរវត្តហ្នឹង។ ផែនទីការដែលបារាំងទៅដល់ហ្នឹងគេបោះពុម្ពផ្សាយ។
កឹម សុស ៖ ប៉ុនែ្តសំណួរអ៊ីចេះ សំណួថា តើយ៉ាងម៉េច បានយើងយកមកវិញបានខេត្តបាត់ដំបងអី អង្គរវត្តហ្នឹង?
កេង វ៉ាន់សាក់ ៖ បារាំងទៅវ៉ៃយកមិនមែនយើងទាមទារទេ សេ្តចខែ្មររាស្រ្តស្រុកខែ្មរ អត់មានធ្វើញត្តិមួយអត់មានបះធ្វើបាតុកម្មអីមួយថាទឹកដីហ្នឹង ជារបស់ខែ្មរ អត់ទេអែ្ហងទៅសៀមទៅសៀមទៅ អែ្ហងទៅយួន យួនទៅធំបំផុត រឿងបាត់ដំបងហ្នឹងខ្ញុំខ្លួនឯងជាប់ប្រឡងចូលលិសេ្សជាប់ហើយ គេថាឲ្យទៅរៀននៅកូឡេសបាត់ដំបងវិញ ពីព្រោះគេទើបនឹងបើកទ្វារបង្កើតនៅភ្នំពេញវាច្រើនណាស់ហើយ។ ហើយដល់ជាប់ចូលលិសេ្សជាប់ហ្នឹង ក៏ទៅបាត់ដំបងឯណោះ ដល់ទៅទៅកនែ្លងអគ្គណា ដែលបួកហ្នឹងបារាំងគេយកដាក់ទ័ពទាហានគេ ពីព្រោះគេប្រុងបៀ្របច្បាំងជាមួយនឹងសៀម ជាមួយនឹងថៃ។ ដល់អ៊ីចឹងមិនដឹងទៅណា បារាំងគេឲ្យទៅនៅវត្តពោធិ៍ក្នុង នៅកុដិលោកបានប្រហែល 3ខែ សៀមមកទម្លាក់គ្រាប់បែកលើបាត់ដំបងនេះត្រង់រ៉ារទេះភ្លើងនេះ។
កឹម សុស ៖ កាលមុនបារាំងមក បាត់ដំបងអីនៅក្រោមថៃ ?
កេង វ៉ាន់សាក់ ៖ មកដល់ 1907 ដល់ 1907ហ្នឹងបានបារាំងលើកទ័ព មានជើងទឹកជើងគោក ហើយលើកទ័ពជើងទឹកទៅដល់មុខក្រុងបាងកកហ្នឹងទៀត ហើយភ្ជុងកាណុងទៅលើក្រុងបាងកក បានសៀមហ្នឹងចុះចាញ់ស៊ីញ៉េប្រគល់បាត់ដំបងមកឲ្យបារាំងវិញ មិនមកឲ្យសេ្តចខែ្មរព្រះរាជាណាចក្រកម្ពុជាទេ គេប្រគល់ទៅឲ្យបារាំង។
កឹម សុស ៖ ប៉ុនែ្តក្រោយមក?
កេង វ៉ាន់សាក់ ៖ ក្រោយមក អាហ្នឹងបារាំងត្រួតតាំងពី 1907រហូតមកដល់ 1940ពេលហ្នុងសៀមគេយកវិញ។
កឹម សុស ៖ មូលហេតុអីបានយកវិញបាន?
កេង វ៉ាន់សាក់ ៖ យកវិញថាដីអស់ហ្នឹងរបស់វាពីដើម។ ដល់វាយកវិញ គឺថាតាមកម្លាំង គឺថាបារាំងចាញ់អាល្លឺម៉ង់ នៅបារីសនេះ ទៅដាក់របបជំនួសប៉េតាំងចូលជាមួយនឹងអ៊ីធែ្លរ។ អាល្លឺម៉ង់ជាគោលដៃ ជាសម្ព័ន្ធមិត្តជាមួយនឹងជប៉ុន ហើយជប៉ុនពឹងផែ្អកលើសៀមថៃ ថៃជាអ្នកបម្រើលើជប៉ុនទាំងអស់។ ដូចេ្នះ ជប៉ុនអាល្លឺម៉ង់ ឈ្នះបារាំង ជប៉ុនឈ្នះបារាំងនៅឥណ្ឌូចិន ជប៉ុនកាន់ទ្រខាងថៃ ថៃគ្រាន់តែមកទម្លាក់គ្រាប់បែកម្តងប៉ុណ្ណឹង ទ័ពបារាំងអត់មានទៅតទល់ឯណាអត់មានទ័ព។
កឹម សុស ៖ ពីឆ្នាំ 1940 មក ហើយដល់ឆ្នាំណា បានបាត់ដំបងមកជារបស់ខែ្មរវិញ?
កេង វ៉ាន់សាក់ ៖ ឆ្នាំ 45។
កឹម សុស ៖ 45 អាហ្នឹងមកពីមូលហេតុអី មកពីជប៉ុនយកមកវិញ?
កេង វ៉ាន់សាក់ ៖ កាលហ្នុង ទម្លាក់គ្រាប់បែក អាតូមិចនៅស្រុកជប៉ុនហើយ ដល់ជប៉ុនចុះចាញ់ទៅ ពេលហ្នុង សៀមភ័យខ្លួនខ្លាចគេកោះហៅយកទៅកាត់សេចក្តីនៅតុលាការអន្តរជាតិ ប្រញាប់ប្រគល់ទឹកដីទាំងអស់ហ្នឹងមកឲ្យបារាំងវិញ។ ហើយមុនហ្នឹងខ្ញុំកំពុងតែរៀនបានបីខែ បារាំងគេថា ឥឡូវគេកាត់ដីហ្នឹងឲ្យទៅថៃវិញហើយ អ្នកឯងចង់នៅជាមួយសៀមនៅទៅ អ្នកឯងចង់ទៅ ភ្នំពេញ រៀនតទៅទៀត គេឲ្យរទេះភ្លើងជិះ គេមិនយកថៃ្លទេ ហើយក៏វេចបង្វិច កនេ្ទលមុងអី ជិះរទេះភ្លើងមកទាំងយប់ដល់ភ្នំពេញហ្នឹងហើយចូលទៅ សាលាលិសេ្សសុំគេចូលនៅក្នុងបួកហ្នឹងទៅ។ ហើយពេលហ្នុង គ្មានខែ្មរណាម្នាក់ ភ្ញាក់ផ្អើលអីទេអ្នកកាសែត ទាំងពួកអ្នកជាតិនិយមស្អីហ្នឹងក៏ដោយ ក៏អត់រវល់សេ្តចក៏អត់រវល់រាស្រ្តក៏អត់រវល់លោកសង្ឃក៏អត់រវល់។
កឹម សុស ៖ ដូចេ្នះសៀមរាប អង្គរវត្តបាត់ដំបងអីហ្នឹង ដោយសារតែបារាំងទេ បានមកខែ្មរវិញ មិនអ៊ីចឹង?
កេង វ៉ាន់សាក់ ៖ អាហ្នឹងគេអួតអាង យកសគុណលើយើងហ្នឹង ប៉ុនែ្តពេលហ្នុងបារាំងគេយកខែ្មរក្រោមកម្ពុជាក្រោមធ្វើជាអាណា និគមរបស់គេ។ គេយករបស់យើងខាងក្រោមគេកៀរខាងលើមកឲ្យយើងវិញ។
កឹម សុស ៖ ម៉េចក៏បារាំង មិនឲ្យមកខែ្មរវិញ កម្ពុជាក្រោមហ្នឹងខាងក្រោមហ្នឹង ម៉េចក៏ឲ្យទៅវៀតណាម?
កេង វ៉ាន់សាក់ ៖ ឲ្យពីព្រោះ ក្រោយហ្នឹងយួនវាដាក់កម្រិតខ្លាំង បារាំងចាញ់ហូជីមិញ អត់មានទ័ពគ្រប់គ្រាន់ ត្រូវតែធ្វើនយោបាយហៅថា គឺឲ្យយួនហ្នឹងលើទ័ពខ្លួនឯងទៅទាស់នឹងយួនកុម្មុយនីស្ត ម៉្លោះហើយទៅនិយាយជាមួយនឹងបៅដាយ អធិរាជវៀតណាមហ្នឹងថា ឲ្យលើកទ័ពជាតិពីដើមយួន ខែ្មរយើង លាវហ្នឹង គ្មានទ័ពជាតិទេ។ បៅដាយយួន គេចេះគេថា ឲ្យគេជួយលើកទ័ពវ៉ៃយៀកមិញ វាទាល់តែអ្នកឯងឲ្យឯករាជ្យមកគេកាលណា ឲ្យឯករាជ្យហើយតាមតពីចម្បាំងសកលលោក លើកទីពីរហ្នឹងមិនឲ្យកាត់កំណេតកំណាត់អី ចែកគ្នាជាថ្មីទេ អ្នកណាកាន់កាប់កនែ្លងត្រង់ណា អ្នកហ្នឹងយកទាំងអស់ នៅអាហ្រ្វិកក៏អ៊ីចឹង នៅអាមេរិក ក៏អ៊ីចឹង ហើយត្រង់ណា ក៏អ៊ីចឹង។ ហើយហ្នឹងគឺថា ត្រូវតែបារាំងហ្នឹងប្រគល់ទឹកដីដែលថា ខែ្មរទាមទារហ្នឹងឲ្យមកវាបានវាសុខចិត្ត លើកទ័ពបារាំងពេលហ្នុងគណបក្សប្រជាធិបតេយ្យកាន់អំណាចមកតវ៉ា ទាមទារមកដល់ស្រុកបារាំងហ្នឹង ហើយម្តងៗ បារាំងវាទ័ល វាទៅកំញើញសេ្តចសីហនុ ចាប់ ពួកប្រជាធិបតេយ្យហ្នឹង ចាប់ពួកតំណាងរាស្រ្តដាក់គុក។
No comments:
Post a Comment