ច្បាប់កូនចៅ | |||
បទកាកគតិ | |||
១ | កូនចៅអើយស្ដាប់ | ឪពុកនឹងប្រាប់ | ប្រដៅគ្រប់គ្នា |
ចូរចាំចូរចាប់ | ជាច្បាប់អាត្មា | រួសរងរក្សា | |
ទីទៃគ្រប់ប្រាណ។ | |||
ធម្មតាអ្នកជា | អ្នកមានប្រាជ្ញា | មានផៅសន្ដាន | |
ពុំចេះអាងអួត | ប្រកួតរានកាន | បំពាក់បំពាន | |
បំពោតអួតអង្គ។ | |||
ទោះនឹងយាត្រា | ទៅទីស្ថានណា | ដើរដូចភុជង្គ | |
សិរសាទន់ទាប | សុភាពផ្គត់ផ្គង់ | លំអុតឱនអង្គ | |
ការកេរអ្នកជា។ | |||
រីអ្នកមានសាមាន្យ | ខ្សត់ខ្យោយសណ្ដាន | អាប់ឥតប្រាជ្ញា | |
ដំណើរអែងអោង | កែងកោងហត្ថា | ដូចខ្ទួយសោះសា | |
មែនពិសទិច។ | |||
៥ | បំពោងបំពើត | ចំកោងស្ទួយស្ទើត | ពឹងពិសទ្រនិច |
ខ្លួនតូចត្រលាំង | កំលាំងសោតតិច | ពឹងពិសទ្រនិច | |
ទិចតើប៉ុន្មា។ | |||
ធម្មតាអ្នកជួ(១) | ពុំដែលផ្ទឹមតួ | លោកការសណ្ដាន | |
សណ្ដាប់ផៅផង។ | |||
កូនចៅអើយចាំ | ឪពុកនឹងផ្ដាំ | ដោយនូវគន្លង | |
គាថាបាលី | គិតពីព្រេងហោង | ចូរចេះចាំចង | |
ទីទៃកុំធ្លោយ។ | |||
ពាក្យនេះជាច្បាប់ | ទូន្មានឲ្យគាប់ | កូនចៅឯក្រោយ | |
ឪពុកឥតទ្រព្យ | អ្វីគាប់ទុកឲ្យ | តែពាក្យនេះដោយ | |
ព្រះបាលីថា។ | |||
លោកថាភ្លើងភ្លឺ | មែនពិតមោះរឺ | ពុំស្មើសុរិយា | |
លោកថាសូរ្យសែង | ភ្លឺចែងវេហាស៍ | មោះពុំស្មើនា | |
ព្រះធម៌ព្រះពុទ្ធ។ | |||
១០ | ភ្លើងភ្លឺអស់ចិត្ដ | អស់កាលហើយបាត់ | រលាយរលត់ |
ព្រះសូរ្យភ្លឺឡើង | ថ្កុំថ្កើងប្រាកដ | អាប់អស្ដង្គត | |
ពុំយល់រស្មី។ | |||
រីព្រះធម៌ថ្លៃ | ភ្លឺហើយភ្លឺក្រៃ | នៅនាលោកិយ | |
ដល់បរលោកនាយ | ភ្លឺធ្លាយបារមី | រុងរឿងរង្សី | |
ពុំរលត់ឡើយ។ | |||
កូនចៅអើយណា | ពាក្យមួយលោកថា | ស្ករឃ្មុំឯងហើយ | |
ផ្អែមក្រៃលែងផ្អែម | ល្ហឹមល្ហែមជាត្រើយ | មោះផ្អែមនោះស្បើយ | |
ពុំចាប់ចាំនៅ។ | |||
តែពាក្យលោកថា | លោកមានមេត្ដា | ទូន្មានប្រដៅ | |
នោះផ្អែមក្រៃលែង | ស្ករឃ្មុំអំពៅ | ចាំចងទុកនៅ | |
អស់កាលដ៏លង់។ | |||
លោកថាល្វាផង | សំបកក្រៅហោង | ភ្លឺផ្លេកយល់យង់ | |
រីឯក្នុងផ្លែ | សឹងតែមមង់ | ក្រាស់ក្រៃនៅក្នុង | |
នោះហោងលោកថា។ | |||
១៥ | អ្នកមួយចែចូវ | រអែរអូវ | រៀចវេឫ្សា |
បញ្ចើចបញ្ចើ | ពាក្យពើមាយា | ដូចកលផ្លែល្វា | |
ល្អល្អះតែក្រៅ។ | |||
មួយដូចខ្នុរណាំង | សំបកស្គោកស្គាំង | បន្លាច្រូងនូវ | |
ឯក្នុងសឹងក្លែប | ក្រអែបផ្អែមទៅ | ទាល់ក្នុងឥតសៅ | |
រសសឹងពិសា។ | |||
រីអ្នកមានធម៌ | សប្បុរសមានអាថិ | លោកផ្ទឹមឧមា | |
ដូចខ្នុរក្លិនក្លែប | ក្រអែបពិសារ | ក្រៅក្រាស់បន្លា | |
មោះក្នុងផ្អែមក្រៃ។ | |||
មួយសោតលោកថា | កន្លង់និងផ្កា | ស្ថានឆ្ងាយទីទៃ | |
ហេតុចិត្ដចង់ក្រេប | ជញ្ជាប់ក្លិននៃ | ហើរហួសច្រៀវច្រៃ | |
រសរកបុប្ផា។ | |||
ដូចអ្នកមួយមាន | ចិត្ដនោះចង់បាន | ច្បាប់ក្បួនសាស្រ្ដ | |
ស្វះស្វែងរកអ្នក | មួយមានប្រាជ្ញា | រួសរងឧស្សាហ៍ | |
សង្វាតអាលជ្ជី។ | |||
២០ | មួយនីឯរុយ | រករោមសំអុយ | អសោចិ៍អប្រិយ |
ដូចមនុស្សអបល័ក្ខណ៍ | ស្វែងស្វះរកក្ដី | ពុំគិតក្រក្រី | |
ក្រែងក្រោយឡើយនៃ។ | |||
មួយនីក្រមច្បាប់ | លោកពុំឲ្យត្រាប់ | អំពើពុតជ្រៃ | |
កាលណាដូចដុះ | អាប់ចុះអាស្រ័យ | ត្រង់ស្ថានណានៃ | |
អ្នកដើមអន្ដរាយ។ | |||
មួយនីលោកថា | អំពើពុតខ្លា | យល់សាច់ទាំងឡាយ | |
ចង់ប៉ុន្ដែស៊ី | ឥតបីរសាយ | អស់មនុស្សទាំងឡាយ | |
កុំត្រាប់ពុតខ្លា។ | |||
កើតជាមនុស្សនេះ | ដូចកង់រទេះ | វិលត្រូវគ្រប់គ្នា | |
មានកាលត្រូវគេ | ល្ហែឯអាត្មា | ហេតុនេះលោកថា | |
បើត្រាប់ពុតកង់។ | |||
រីឈើវិស័យ | ដុះនៅនាព្រៃ | ខ្លះវៀចខ្លះត្រង់ | |
ឯអ្នកនគរ | ក្សត្រក្សាន្ដទ្រទ្រង់ | ខ្លះចិត្ដទៀងត្រង់ | |
ខ្លះខ្លៅសាមាន្យ។ | |||
២៥ | ពពួកសត្វផង | សាហាវយង់ឃ្នង | គេអាចញ៉ាំងបាន |
ត្រង់មនុស្សសាហាវ | ពាលាឈ្លានពាន | លោកឲ្យប្រែប្រាណ | |
ចៀសចេញឲ្យឆ្ងាយ។ | |||
កូនចៅអើយស្ដាប់ | ពាក្យនេះជាច្បាប់ | ប្រដៅបរិយាយ | |
ពាក្យនេះជាថ្នល់ | តំកល់ទុកឆ្ងាយ | កូនចៅទាំងឡាយ | |
នាំគ្នាស្ដាំរាំ។ | |||
ហៃអស់កូនចៅ | តំណក្រោយទៅ | ត្រកូលវង្សា | |
ចូរចេះរាប់រក | ស្រករគ្នីគ្នា | ខុសគាប់កាចជា | |
អត់ឱនត្រងរង។ | |||
ឱកូនចៅអើយ | អាពុកចាស់ហើយ | ពុំបាននូវផង | |
នរណានឹងនៅ | ប្រដៅបាហោង | នរណានឹងស្នង | |
អាពុកនេះបាន។ | |||
តែខ្លួនទៅបាត់ | ទុកពាក្យមួយម៉ាត់ | ប្រដៅទូន្មាន | |
ពាក្យនេះអាពុក | សង់ទុកជាស្ពាន | ឲ្យកូនចៅបាន | |
ឆ្លងទៅត្រើយនាយ។ | |||
៣០ | ពាក្យនេះមួយមិញ | ហេតុមិនស្រលាញ់ | មានពាក្យថាឆ្ងាយ |
ទោះទូកបែកបាក់ | សំពៅធ្លុះធ្លាយ | ទាល់លង្កានាយ | |
សឹងមករកបាន។ | |||
កូនចៅអើយគិត | ផ្គត់ផ្គង់គំនិត | រក្សាខ្លួនប្រាណ | |
កុំអាងសក្ដិបុណ្យ | លោភលន់ចង់បាន | បំពារបំពាន | |
កុំធ្វើដោយធម៌។ | |||
ធម្មតាជាមនុស្ស | ឲ្យដឹងគាប់ខុស | បុណ្យបាបឲ្យស្គាល់ | |
ថ្វីមិនចង់បាន | ចង់គ្មានអង្កាល់ | ឲ្យបានដោយធម៌ | |
នោះទើបយឺនយូរ។ | |||
បើបានឹងខំ | លោភោវាយដំ | សន្សំប្រាក់ចូល | |
ចំណេះទ្រព្យនោះ | នៅពុំបរិបូណ៌ | ស្មើរកប្រមូល | |
ទុកឲ្យគេទេ។ | |||
កូនចៅអើយអត់ | គិតក្ដីកំសត់ | កុំធ្វើប៉ោឡែ | |
កុំអាងមានទ្រព្យ | កុំត្រាប់ពុតគេ | ចូរចេះរិះរេ | |
សាយសព្វសារពើ។ | |||
៣៥ | ធម្មតាជាស្រី | កុំចង់មេត្រី | សាយសព្វអន្លើ |
យកម្ដេចខ័ណ្ឌស្ករ | មកគរទុកលើ | ស្រមោចហើយតើ | |
អត់ម្ដេចមិនស៊ី។ | |||
មួយដូចប្រុសខ្លោះ(២) | ពាលពេញកំលោះ | ចិត្ដចោរចង់ស្រី | |
កលមួយដូចក្អែក | ចេញលួចរកឆី | មិនដឹងរឺអ្វី | |
យកពងមាន់ផ្ញើ។ | |||
កលមួយសោតណា | នេះនឹងឧមា | អណ្ដើកឯងតើ | |
ពងលាក់ជាហើយ | ម្ដេចឡើយទៅផ្ញើ | អស់ពាក្យពេចន៍លើ | |
អាអួតមហាចោរ។ | |||
ប្រើប្រុងប្រយ័ត្ន | ពាក្យពេចន៍សូរសត្យ | សាស័ព្ទពំនោល | |
ពីរោះមធូរ | បរិបូណ៌ពាក្យពោល | កុំអាលខឹងយោះ | |
ចាចែងភាសា។ | |||
កុំអាលកន្ទ្រើង | កុំស្ថិតខិតឡើង | លើលោកព្រឹទ្ធា | |
គិតការដំនៀល | លោកដៀលនិន្ទា | អង្គឲ្យកើតជា | |
និន្ទាអាស្រូវ។ | |||
៤០ | ទោះប្រុសទោះស្រី | កើតនាលោកិយ | លោកឲ្យគាប់គ្រូ |
ក្រែងមានឆ្អេះឆ្អាប | ស្រលាបត្រង់ត្រូវ | ក្រែងជួពុំជួ | |
កាលកម្មវេរា។ | |||
លោកថាឆ្កួតបី | ឆ្កួតមួយនឹងស្រី | ឆ្កួតមួយនឹងស្រា | |
ឆ្កួតមួយនឹងល្បែង | អំពើពាលា | ឆ្កួតនេះហៅមហា | |
ឆ្កួតក្រៃកន្លង។ | |||
ឆ្កួតស្រីឆ្កួតស្រា | ឆ្កួតល្បែងពាលា | អំពើសឹងឆ្គង | |
លោកពុំឲ្យសេព | ឲ្យវាងតែម្ដង | វាតែងឲ្យហ្មង | |
ភ្លេចភ្លាំងស្មារតី។ | |||
ឲ្យភ្លេចក្ដីគាប់ | ភ្លេចទាំងខ្លួនស្លាប់ | ភ្លេចសាស្រ្ដសួស្ដី | |
ភ្លេចសីលភ្លេចទាន | ភ្លេចញាណវឌ្ឍី | ភ្លេចច្បាប់ប្រក្រតី | |
ឆ្កួតបីប្រការ។ | |||
កុំអាងចំណេះ | កុំអួតថាចេះ | កុំដោយពុតពាល | |
កុំសមកុំសេព | កុំស្រើបកុំស្រាល | កុំអរកុំអាល | |
ត្រេកទៅដោយវា។ | |||
៤៥ | ថាបើនឹងចង់ | សេពដោយចំណង់ | អំពើពាលា |
អាចារ្យលោកចង | ជាពាក្យឧមា | ឲ្យអ្នកមួយណា | |
ដុតដែកឲ្យក្ដៅ។ | |||
បើកាន់ដែកបាន | នោះទើបឲ្យហ៊ាន | សេពសមចូលទៅ | |
អំពើទាំងបី | ដូចដែកច្រាលឆ្អៅ | លុះកាន់មិនក្ដៅ | |
នោះទើបសេពបាន។ | |||
អំពើគុណគាប់ | កូនចៅអើយស្ដាប់ | អាពុកទូន្មាន | |
រៀនគុណទាំងប្រាំ | សឹងនាំរូបបាន | រួមរក្សាប្រាណ | |
ពិតពុំឃ្លាតឃ្លា។ | |||
កាលណាសឹកមាន | ថ្កើងឯទាហាន | ពន្លឹកមហិមា | |
កាលបើមានអាថិ | នូវសារបញ្ហា | ដោះស្រាយប្រស្នា | |
ថ្កើងឯប្រាជ្ញប្រាយ។ | |||
មួយសោតកាលបើ | រិះគិតនឹងធ្វើ | កិច្ចការសំទាយ | |
ថ្កើងឯអ្នកជាង | ជំនាងសុសសាយ | កិច្ចការទំនាយ | |
ថ្កើងឯហោរា។ | |||
៥០ | កាលកើតព្យាធី | រោគរោមអិន្រ្ទីយ | ថ្កើងឯពេទ្យា |
រីអ្នកទាំងប្រាំ | សឹងនាំអាត្មា | ឲ្យគាប់ដោយនា | |
ចំណេះទីទៃ។ | |||
មួយសោតជាសង្ឃ | នោះឲ្យផ្គត់ផ្គង់ | តាមព្រះវិន័យ | |
ជាស្រីសោតផ្គត់ | មារយាទប្រពៃ | ជាមនុស្សសព្វថ្ងៃ | |
ឲ្យវៀរបាបបង់។ | |||
ចូរចេះដាក់ខ្លួន | គួរគិតក្ដីស្ងួន | រក្សាផ្គត់ផ្គង់ | |
ស្គាល់ទៅស្គាល់នូវ | ប្រាជ្ញខ្មៅគថ្លង់ | ស្គាល់វៀចស្គាល់ត្រង់ | |
ស្គាល់ឲ្យគ្រប់ក្រៃ។ | |||
លោកថាឲ្យត្រាប់ | នូវសត្វកុកសាប់ | អំពើប្រពៃ | |
កុំត្រាប់កុកស | ភោភាវសព្វថ្ងៃ | ហើរទំអាស្រ័យ | |
ពុំប្លែកប្លែងប្រាណ។ | |||
លោកថាដែកផង | ហៅរឹងកន្លង | គេដុតដំបាន | |
រូសកោសជាការ | តាមចិត្ដប្រមាណ | ពុំដែលនឹងមាន | |
ប្រកែកឡើយណា។ | |||
៥៥ | ដំរីក្នុងព្រៃ | សាហាវហ៊ានក្រៃ | មមីសោះសា |
គេទាក់មកបាន | ផ្សះផ្សាំងជិះជា | ពុំដែលនឹងថា | |
ប្រកែកមិនទៅ។ | |||
ត្រង់ពាក្យប្រទូស្ដ | ប្រទះរឹងរូស | ពុំលុះប្រដៅ | |
រឹងលើសពីដែក | នឹងដំរីនៅ | ដោយនាកំលៅ | |
កំលាំងមោហា។ | |||
លោកថាក្អែកពិត | យកម្ដេចមណីរ័តន៍ | ម្រឹគជាតិវិស័យ | |
កែវទៅបូជា | ពាក់ម្ដេចជដា | ធម្មជាតិជាស្វា | |
ស្លៀកម្ដេចសំពត់។ | |||
យកម្ដេចព្រះធម៌ | ជ្រៅជ្រះមានអាថិ | ប្រពៃវិសុទ្ធ | |
ប្រដៅពាលា | ប៉ោលែស្មុតទ្រុឌ | យកម្ដេចឯមកុដ | |
បំពាក់ពានរ។ | |||
លោកថាផ្កាផង | ពិដោរពិតហោង | ឫ្សាបវរ | |
ក្លិនក្លែបត្រលប់ | សាយសព្វទិសករ | ហើយរោយកេសរ | |
បាត់បុស្បគន្ធា។ | |||
៦០ | តែអ្នកមួយទៀត | ពាក្យពេចន៍ឥតល្អៀង | ចំរើនមេត្ដា |
នោះកូវក្រអូប | ក្រៃលែងក្លិនផ្កា | ទូទៅនានា | |
ដោយដល់សួគ៌ស្ថាន។ | |||
រីអសោចិ៍លាមក | ហៅស្អុយអាក្រក់ | ពេកពន់ប្រមាណ | |
មោះស្អុយនោះស្បើយ | ល្ហែល្ហើយគ្រាន់ក្សាន្ដ | ល្មមទប់ទល់បាន | |
ពុំទាន់ជាអ្វី។ | |||
តែអ្នកមួយកូវ | រអែរអូវ | ចិត្ដបាបមូទូ | |
កុហកភរភូត | បញ្ឆោតស្រដី | នាំពាក្យអប្រិយ | |
បំបែកមិត្ដគេ។ | |||
នោះកូវអាក្រក់ | ស្អុយក្រៃលែងលាមក | ពុំមានល្ហើយល្ហែ | |
ដល់បរលោកសោត | ទៅនៅនិរយេ | នរកឯងឯ | |
ទល់ទុក្ខវេទនា។ | |||
កុំពារកុំពាន | កុំយល់គេមាន | ច្រណែនឫ្សា | |
ចូរវៀរពាក្យស្លែង | ថ្លែងទៅពុំជា | វៀរពាក្យមុសា | |
បានបុណ្យក្រាស់ក្រៃ។ | |||
៦៥ | កូនចៅអញអើយ | ចាំទុកជាត្រើយ | គ្រប់ខ្លួនទីទៃ |
ដើរដោយគន្លង | ផ្លូវផងវិស័យ | កុំពារពានព្រៃ | |
ជាន់ជាប់ន្លា។ | |||
ក្រកិច្ចក្រកល | ក្រដឹងក្រយល់ | ក្រចិត្ដសទ្ធា | |
ក្រវៃឆ្នៃទស់ | ឆ្លើយឆ្លាស់លោកា | ក្រជាមាតា | |
បិតាស្ងួនគ្រង។ | |||
ក្រពាក្យពិរោះ | ក្រចិត្ដអាចស្មោះ | ដឹងទុក្ខសត្វផង | |
ក្រអត់ក្រឱន | ស្រលាញ់ស្ងួនគ្រង | ក្រពាក្យឥតឆ្លង | |
ល្មមនឹងចិត្ដគេ។ | |||
ពាក្យស័ត្យ | ក្រចិត្ដអាចកាត់ | ស្រលះពីស្នេហ៍ | |
ក្រធ្ងន់គំនិត | ក្រគិតគុណគេ | ក្របានជាមេ | |
បាគេទាំងឡាយ។ | |||
ក្ដីច្បាប់នេះក្រ | នរណាអាចយក៍ | ទុកខ្លួនសំទាយ | |
ដ៏លោកនេះគាប់ | នៅបានពណ្ណរាយ | ដល់បរលោកនាយ | |
សោយសុខស្រេចស្រាប់។ | |||
៧០ | ឪពុកចាស់ហើយ | អស់កូនចៅអើយ | នាំគ្នាស្ដែងស្ដាប់ |
ពាក្យពិតទូន្មាន | ប្រធានគ្រាន់គ្រប់ | ស្មើទ្រព្យសំរាប់ | |
ទុកឲ្យគ្រប់គ្នា។ | |||
ចូរចាំកុំភ្លេច | ទូន្មាននេះស្រេច | ស្មើខ្លួនហើយណា | |
ចាំចងឲ្យខ្ជាប់ | ជាច្បាប់អាត្មា | សូរេចអក្ខរា | |
សុភាសិតហោង។ | |||
---ចប់--- |
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment