Wednesday, December 2, 2015

ច្បាប់ពាក្យចាស់


ច្បាប់ពាក្យចាស់
១ពាក្យចាស់ពាក្យពីព្រេងទោសខ្លួនឯងមើលពុំយល់
 ទោសគេតូចសោតសល់
រមិលយល់ប៉ុននឹងភ្នំ
។
 ចូលព្រៃសត្វសាហាវ
រកអំពាវគ្នាមកជុំ
 បានស្កនិងទឹកឃ្មុំ
ពួនក្នុងផ្ទះឆីម្នាក់ឯង
។
 បានហើយចង់បានទៀត
ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
 មើលយល់តែមុខឯង
មិនមើលគេឯទៀតផង ។
 នឹងឆីចង់ពិសា
ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង
 យល់នាមថាជាមង
យល់ឯជងថាជាគួយ ។
៥យល់តាថាជាដូន
យល់ឯកូនថាជាក្មួយ
 យល់ពីរថាជាមួយ
យល់ព្រួយថាជាសុខ
។
 យល់ទោសថាជាគុណ
យល់ឯបុណ្យថាជាបាប
 យល់ល្អថាអាក្រក់
យល់លាមកថាជាផ្កា
។
 ស្លៀកស្បង់មិនកោរសក់
ឆ្លុះកពា្ចក់ធ្មេចនេត្រា
 ឃើញសេះថាជាលា
ឃើញគជាថាកណ្តុរ ។
 នេះពាក្យចាស់ពីព្រេង
អ្នកណាឈ្វេងប្រាជ្ញាយល់
 ឃើញថ្លុកថាជាថ្នល់
ក្រែងកំហល់កំហុសមាន
។
 អ្នកប្រាជ្ញាកាន់ពាក្យទៀង
កុំឲ្យល្អៀងពាក្យបុរាណ
 កុំដើរផ្លូវបំពាន
ពាក្យអ្នកចាស់សោតតែងថា។
១០ពាក្យនេះពីព្រេងព្រឹទ្ធ
គួរឲ្យគិតពិចារណា
 កុំអាងអួតអាត្មា
ថាចំណេះចំណាំមាន
។
 ដេកយប់កុំដេកយូរ
ខ្លាចក្តីទូរជនដល់ប្រាណ
 បើឆីកុំតាមឃ្លាន
មើលប្រមាណគ្រប់គីគ្នា
។
 លើកដាក់តាមកំលាំង
កុំភើចឆាំឈឺប្រស្មា
 ប្រើគេប្រើបុត្រា
កុំសាំសួរចរចៅរ៉ៅ
។
 ទោះគិតកុំរួសរាន់
គិតឲ្យគ្រាន់ទើបដើរទៅ
 កុំឲ្យអាប់អាសៅ
កើតដំនៀលដល់អាត្មា
។
 កុំយកឆ្អិនជាឆៅ
កិច្ចក្នុងក្រៅមានតំរា
 កុំអាងអួតអាត្មា
ចេះច្បាប់ក្បួនពីព្រេងនាយ
។
១៥ស្រដីឲ្យស្រួលស្រេចគិតសេចគ្រេចកុំគិតងាយ
 រំពឹងគិតឲ្យឆ្ងាយ
យល់ដោយផ្លូវសព្វនានា
។
 ពាក្យព្រេងលោកស្រដី
ថាកុំបីចិញ្ចឹមខ្លា
 ពាក្យព្រេងលោកឧមា
គិតត្រង់ណាធ្វើឲ្យបាន
។
 កាន់កពស់ឲ្យខ្ជាប់
បែ្រក្រលាប់ខាំឯប្រាណ
 អូសទូកកុំឲ្យល្អាន
ចាប់ត្រីបានកុំឲ្យល្អក់
។
 ស្លឹកឈើឥតកំរើកនឹងកក្រើកត្បិតខ្យល់បក់
 ទឹកថ្លាល្គឹកបើល្អក់
ត្បិតរលកបោកសោះសា
។
 យល់តូចកុំអាលខំ
ទោះយល់ធំកុំអាលថា
 បានច្រើនកុំខំពារ
ឲ្យសន្សឹមសៀរតិចទៅ
។
២០អ្នកមានរក្សាខ្សត់
ដូចសំពត់ព័ទ្ធពីក្រៅ
 អ្នកប្រាជ្ញរក្សាខ្លៅ
ដូចសំពៅនៅសំប៉ាន
។
 អ្នកខ្ពស់រក្សាទាបដោយសុភាពធម៌បុរាណ
 អ្នកឆ្អែតរក្សាឃ្លាន
នាអ្នករុងរក្សាឆ្មារ
។
 រក្សាទៅមុខវឹង
ឥតក៏ដឹងអស់អម្បាល
 ចំណេរចិរកាន់កាល
ដូចរបងស្រាស់បន្លា
។
 កុំឆីឆ្អែតតែឯងពុំគិតក្រែងអស់គ្នីគ្នា
 គេឃ្លានផ្ទៃខ្លោចផ្សា
គេឆីរ៉ាបានឆ្អែតផង
។
 កុំមានចិត្តពភ្លើ
ពឹងក្រពើឲ្យចំលង
 កុំកាច់អុសរបង
វាំងចំណារឯអាត្មា
។
២៥មានទូកឲ្យមានថ្នោលមានបង្គោលព្យួរយុថ្កា
 ទាំងចែវទាំងច្រវា
ក្រជីងចាប់ដោយនូវគ្រប់
។
 ប្រយ័ត្នក្រែងព្យុះខ្យល់
បក់មកដល់នឹងទល់ទប់
 ប្រយ័ត្នប្រយោជន៍គ្រប់
ទើបហៅថាមានគំនិត
។
 ពាក្យព្រេងគិតគួរចាំ
ជាបណ្តាំប្រដៅចិត្ត
 ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ
គួរឲ្យគិតៗឲ្យគ្រាន់
។
 ពាក្យនេះទុកជាច្បាប់
ជាសន្តាប់ទៀងជាក់ស្យាន់
 ពាក្យនេះជាកំណាន់
កំណត់នៅឥតឃ្លាតឃ្លា
។
 សូរេចនូវនិទាន
ពាក្យទូន្មានដោយប្រការ
 អម្បាលនេះឯងណា
ចូរចងចាំរៀងទៅហោង ។

No comments:

Post a Comment