លោក ហ៊ែល ស៊ុំផា
(១៩២២ – ១៩៧១)
ជីវប្រវត្តិ
- កើតនៅថ្ងៃ ២៣ មេសា ១៩២២ នៅឃុំផ្សារក្រោម ស្រុកបាកាន ខេត្តពោធិ៍សាត់។
- មាតានាម សេង លិញ បិតានាម ម៉ៅ ហ៊ឺល ជាមន្ត្រីក្នុងរាជការអាណាព្យាបាល "សឺក្រេទរ រ៉េស៊ីដង់",
- អាយុ ៧ ឆ្នាំ ចូលរៀននៅកំពង់ស្ពឺ រួចនៅកំពង់ចាម,
- អាយុ ១២ ឆ្នាំ បិតាទទួលអនិច្ចកម្មទៅ មករៀននៅភ្នំពេញ,
- ១៩៤០ ចូលរៀនសាលាច្បាប់ ចេញទៅធ្វើជាមន្ត្រីក្នុងតុលាការ,
- ១៩៤៣ ធ្វើក្រឡាបញ្ជីនៅសាលាដំបូងកំពង់ធំ,
- ១៩៤៥ ធ្វើសុភាចារបុរសនៅសាលាដំបូងសៀមរាប ក៏បានរៀបអាពាហ៍ពិពាហ៍នៅសៀមរាប។
-
១៩៤៧ ជាចៅក្រមនៅសាលាឧទ្ធរណ៍ រួចផ្លាស់ទៅកំពង់ចាម
មកភ្នំពេញវិញ និងទៅសិក្សានៅប្រទេសបារាំង មួយឆ្នាំ,
- ១៩៦២ ជាប់ឆ្នោតជាតំណាងរាស្ត្រ មណ្ឌលជីក្រែង ខេត្តសៀមរាប,
- បានធ្វើជាប្រធានសមាគមអ្នកនិពន្ធខ្មែរ ពីឆ្នាំ ១៩៥៧ ដល់ ១៩៦៤,
- ជាសាស្ត្រាចារ្យមហាវិទ្យាល័យច្បាប់ អស់ពេលច្រើនឆ្នាំ,
- ទទួលអនិច្ចកម្ម នៅថ្ងៃទី ៤ កញ្ញា ១៩៧១។
ស្នាដៃ
- រឿង ចិត្តឪពុក (បោះពុម្ពផ្សាយ ឆ្នាំ ១៩៥៩),
- រឿង ចោរបិទមុខ (បោះពុម្ពផ្សាយ ឆ្នាំ ១៩៤១),
- រឿង ចោរលួចប្រាក់ (បោះពុម្ពផ្សាយ ឆ្នាំ ១៩៥៣),
- រឿង ចោរភ្នំត្បែង (បោះពុម្ពផ្សាយ ឆ្នាំ ១៩៥៥),
- ពន្យល់ច្បាប់សម្រាប់ប្រជារាស្ត្រ (បោះពុម្ពផ្សាយ ឆ្នាំ ១៩៦០),
- វចនានុក្រមច្បាប់ (បោះពុម្ពផ្សាយ ឆ្នាំ ១៩៦៨),
ដកស្រង់ស្នាដៃ
.....
អច្ឆរីយ៍ មិននិយាយអ្វីច្រើនទេ ចាប់ដៃនាងបារមិត្រ
រត់ឡើងឡានហ្ស៊ីបរបស់លោកតេជកុល
អង្គុយទឹមគ្នាបរចេញពីទីនោះ សំដៅទៅថ្នល់ភ្លាមទៅ។
បាត់ប្រហែលកន្លះម៉ោង
ទើបឃើញយុវជនទាំងពីរនេះត្រលប់មកវិញដោយទឹកមុខញញឹម
រីករាយ ហើយស្រែកពីនាយឡើងថា អ្នកម្ដាយរៀបចំទៅ
លោកធានាថានាំយកក្រុមប៉ូលិសជាតិមកទទួលយើងហើយ។
តាំង
ពីថ្ងៃនោះមក បណ្ដាជនក្នុងប្រទេសកម្ពុជាទាំងមូល
មានសោមនស្សតែរាល់រូប
ចំណែកឈ្មួញជួញដូរបានរកស៊ីក្នុងសេរីភាព
ដោយសារស្នាដៃនៃពួកកងទ័ពនៃនាងចរណា
ដែលរាជការខ្មែរបានយកមកទំនុកបម្រុង
ហើយឲ្យបង្ក្រាបអសន្តិសុខឲ្យបានស្ងាត់ឆុតឆាប់។
(រឿងចៅបិទមុខ)
|
កើតជាអង្គ ពង្សជាមនុស្ស ប្រុសឬស្រី
មានសំដី ថ្វីគំនិត គិតគ្រប់ប្រាណ
ត្រូវប្រឹងរៀន រៀនអោយចេះ ចេះចំណាន
ទើបជាតិបាន ឋានខ្ពង់ខ្ពស់ យសថ្កុំថ្កើង ។
No comments:
Post a Comment