Sunday, December 6, 2015

ជីវ​ប្រវត្តិ​ លោក ​នូ​ កន



លោក ​នូ​ កន
(១៨៧៤​ – ១៩៤៧)
ជីវ​ប្រវត្តិ​
- លោក ​នូ​ កន ​កើត​​ពី​ គ.ស ​១៨៧៤ នៅ​​​អង្គ​តាសោ​ម ​ស្រុក​​ត្រាំក​ក់ ​ខេត្ត​តា​កែវ ​។
- មា​តា​​នាម​ នូ ​បិតា ​អ៊ុក​ ជា​​កសិ​ករ,
​- អាយុ ​៩ ឆ្នាំ ​បាន​​ទៅ​​នៅ​​រៀន​​វត្ត​​ត្នោត,​
- អាយុ ​១៥ ​ឆ្នាំ ​បួស​​ជា​​សាម​ណេរ​​បាន ​១ ​វស្សា,
​- អាយុ ១​៧ ​ឆ្នាំ ​ចូល​​ធ្វើ​​ជា​​ស្មៀន​​ចៅ​ហ្វាយ​​ខេត្ត​​ទ្រាំង,​
- ​១៨៩១ ​បាន​​ចូល​​ធ្វើ​​ការ​​ក្នុង​​ក្រុម​​អាលក្ខណ៍ ក្នុង​​វាំង​ ​៤​ឆ្នាំ ​ហើយ​​នៅ​​ធ្វើ​​ការ​​ក្នុង​​ក្រុម​​សុរិយោដី​, ​រួច​​ឃ្លាំង​​ប្រាក់,​
- ​​១៩០២ ​ប្រឡង​​ជាប់​​លេខ១​ ជា​​ឡែ​ត្រេ ​រាជកា​រ​​បារាំង​​បាន​​ចាត់​​អោយ​​ទៅ​​បន្ត​​វិជ្ជា​​ខាង​​ច្បាប់​នៅ​​ ក្រុង​​ប៉ារីស​ លុះ​​ត្រលប់​​វិញ​បាន​​ធ្វើ​​ចៅ​ហ្វាយ​​ខេត្ត​​កំពង់​សៀម ចា​ង​ហ្វាង​​សា​លា​​លុឃុ​ន​ សា​លា​​ឧទ្ធរណ៍​ រួច​​ជា​​ភូ​ឈួយ​​សេនា​បតី​ក្រសួង​​ក្សេត្រាធិ​ការ ។
- ​១៩៤៥ ​ជាប់​​ឆ្នោត​​​ជា​តំណាង​រាស្ត្រ ​មណ្ឌល​​កោះ​សូទិន,​
- ទទួល​​អនិច្ច​កម្ម​​នៅ ​គ.ស ​១៩៤៧ ​នៅ​​លំនៅ​ឋាន​​ក្រុង​​កំព​ង់ចាម ​។
ស្នា​ដៃ​​
- រឿង​​សាម​កុក​ (រឿង​​ប្រែ​)
- រឿង​​ពុម្ពា​និព្វាន​ (ពាក្យ​​កាព្យ​)
- រឿង​​ទាវ​​ឯក​ (ពាក្យ​​កាព្យ​)
- រឿង​​តុង​ឈិន ​(ប្រលោមលោ​ក​​ពាក្យ​​រាយ​)​
- រឿង​​សមុទ្ទ​ជដ្ឋា​ (ប្រលោមលោ​ក​​ពាក្យ​​រាយ​)
- រឿង​​មហា​​សុបស្សី​​តា​បស ​ (មិន​​ទាន់​​បោះ​ពុម្ព​)
ដក​ស្រង់​​ស្នា​ដៃ
          .....ស្រី​​ប្រុស​​ខ្លះ​​ក្រាស់​​កាម​​ប្រលោក​                   គិត​​តែ​​ស្ម័គ្រ​​ជាក់​​ដល់​​វល់​​ចិន្តា​
          នឹក​​ឃើញ​​រឿង​​ក្នុង​​ខ្លួន​​មាន​​សង្សារ​                    ពី​​កាល​​ណា​​និរាស​​ប្រាស​​ទីទៃ​ ។
          ខ្លះ​​ក៏​​ប្រាស​​ទាំង​​រស់​​ខ្លះ​​ប្រាស​​ស្លាប់​                    លុះ​​មក​​ស្ដាប់​​ស័ព្ទ​​សូត្រ​​កើត​​រីង​រៃ
​          នឹក​​ដល់​​ដើម​​កំសត់​​មិត្ត​​មូល​​មៃ​                         ឆ្អែត​​ហឫ​ទ័យ​​ន័យ​​នឹក​​ស្រក់​​ទឹក​​នេត្រ ​។
          ខ្លះ​​អា​ល័យ​​អាឡោះ​​ស្រណោះ​​ផ្សេង​                 ដោយ​​សំឡេង​​អន្លង់​​តឹង​​សម្ភេទ​
          ដូច​ជា​​ដើម​​ក្នុង​​ព្រៃ​​ឆ្ងាយ​​ទូរេត​                          ពេល​​រិសុ​យេត​​សាយណ្ហ​​ទន់​​ត្រជាក់​ ។
          ខ្លះ​​ពោះ​ម៉ាយ​​ស្ដាយ​​មិត្ត​​គិត​​ខ្មោច​​នាង​                ឯ​​មេ​ម៉ាយ​​ស្ដាយ​​រាង​​រូប​​ខ្មោច​​អ្នក​
          តា​​​អាណោច​​ខ្មោច​​យាយ​​រាយ​មាយ​​ភ្ញាក់​             យាយ​​ញញាក់​​នឹក​​ខ្លោច​​ដល់​​ខ្មោច​​តា ​។
                                                                                                (រឿង​​ទាវ​​ឯក)​

No comments:

Post a Comment