Sunday, December 6, 2015

ជីវ​ប្រវត្តិ​ លោក​ បាន​ តេង​

 
លោក​ បាន​ តេង​
(១៨៨២ -​ ១៩៥០)​
ជីវ​ប្រវត្តិ​
- លោក ​បាន ​តេង ​កើត​​ពី​​ខែ​​មិគ​សិរ​ ឆ្នាំ​​មមែ ​ព.ស ​២៤២៥ ​ត្រូវ​​នឹង​ គ.ស ​១៨៨២ ​នៅ​​សង្កាត់​លេខ​៤ ​ក្រុង​​ភ្នំ​ពេញ ​។
- មាតា​​នាម​ ត្រយ៉​ង់​ បិតា​​នាម​ បាន ​ធ្វើ​​មន្ត្រី​​នៅ​​ក្នុ​ង​វាំង,​
- ពី​​កុមារ​បាន​​ចូល​​រៀន​​​នៅ​សា​លា​​បឋម​​សិក្សា ​បារាំង ​– ខ្មែរ,​
- អាយុ ១​៤ ​ឆ្នាំ ​បាន​​បួស​​ជា​​សាម​ណេរ​ក្នុង​​សំណាក់​​សម្ដេច​​មង្គល​ អៀម វ​ត្ត​​បទុម​វតី ​បាន​​មួយ​​វស្សា ​។
- បន្ត​​ការ​​សិក្សា​​ភា​សា​​បារាំង​​ក្នុង​​សាលា ​និង​​រៀន​​ភា​សា​​សៀម​​ថែម​​ទៀត​​ផង,​
- គ.ស ​១៩១៩ ​ចូល​​ធ្វើ​​ការ​​ក្នុង​​ឃ្លាំង​​ប្រាក់ ​រួច​​​ជា​ស្មៀន​​ក្នុង​​វាំង,
​- គ.ស​ ១៩២១ ចូ​ល​​ធ្វើ​​គ្រូ​​ផ្លាស់​​ទៅ​​កោះ​កុង ៥​ ឆ្នាំ ​ទើប​​វិល​​មក​​ភ្នំ​ពេញ​​វិញ,
- បាន​​រៀន​​ក្បួន​​កាព្យ​​ពី​​ លោក​​ សុត្តន្ត​ប្រីជា​ឥន្ទ ​ព្រះ​​ធម្មរ​ក្ខិត ប៉ា​ត ​នៅ​​វត្ត​​សុគន្ធ​​មាន​​បុណ្យ​ ឧត្តុង្គ,​
- ទទួល​ម​រណភា​ព​នៅ​​ថ្ងៃ ​២៨ ​កក្កដា ​១៩៥០ ​។
ស្នា​ដៃ​
- សប្បុ​រសធ​ម៌ ​៧ ប្រការ ​(ផ្សាយ​​ពី​​ពុទ្ធ​សាសន​បណ្ឌិត្យ),​
- ឱវាទ​​នារី​ ពាក្យ​​កាព្យ ​(ផ្សាយ​​ក្នុង​​ប្រតិ​ទិន ​ឆ្នាំ ​១៩៤៦),
- លោក​ធម្មត្ថ​ចរិយា,
- រឿង​​នាង​​ស្រី​​ហ្សាន​ដាក់,
​- អត្ថ​បទ​​មេ​សូត្រ ​និង​រឿង​​ប្រែ​​ខ្លីៗ​ ច្រើន​​ណាស់,
​- រឿង​​ឆទ្ទន្ត​ជាតក ​ពិម្ពា​ពិលាប ​និង​ទិព្វ​សង្វារ ​មិន​​ទាន់​​បោះ​ពុម្ព ។​
អត្ថ​បទ​​ដ​កស្រង់​
          .....ក្រមុំ​​តូច​​ដូច​​បទុម​​ក្រពុំ​​ពេក​
          ប៉ិច​​ពន្លក​​ពី​​អន្លង់​​វារី​​សាយ​
          ស្រទាប់​​ព្រឿង​​លឿង​​បំព្រង​​លំអង​​ខ្ចាយ
​          ជា​​តម្រាយ​​អោយ​​ភមរា​​ប្រាថ្នា​​ប៉ង ​។
          ក្រេប​​ជញ្ជក់​​បុប្ផា​ជាតិ​​ជួញ​​ស្រទាប់
​          លុះ​​ជញ្ជក់​​ស្លប់​ស្កល់​​ចិត្ត​​ចោល​​ជា​​ម្ដង
​          ចូល​​មក​​ភ្លក់​​ជាតិ​​មួយ​​ភ្លែត​​អោយ​​សៅ​ហ្មង​
          ប្រុស​​បំណង​​បែប​​ប៉ុណ្ណឹង​​ចូរ​​ដឹ​ង​ទាន់ ​។
          ថា​​បើ​​មាន​​ប្រុស​​ណា​​មួយ​​ចង់​​ម​ក​ស្និទ្ធ​
          ត្រូវ​​មើល​​ចិត្ត​​គេ​​អោយ​​ជា​ក់​កុំ​​​បី​ភាន់
​          ឯ​​កម្លោះ​​នេះ​​ក្រឡេច​​ល្បិច​​ច្រើន​​ជាន់
​          មិន​​ចេះ​​ទ្រាន់​​ស្មូរ​​កន្ទ្រីស​​ស្មូម​​ស្នេហា ។​
                                           (ឱវាទ​​នារី)​

No comments:

Post a Comment