
1.រៀបចំទុកដាក់ របស់លេង៖ បើអ្នកប្រាប់គេថារៀបចំរបស់លេងកូនអោយមានរបៀប គេប្រហែលជាមិនយល់ថាមានរបៀបនោះយ៉ាងម៉េចទេ តែបើប្រាប់គេងាយៗថា«យកតុក្កតាកូនទៅដាក់លើធ្នើរ/យកឡានតូចទៅដាក់ ក្នុងកន្ត្រក/ យកសៀវភៅកូនទៅដាក់លើតុ។ល។ គេប្រហែលជាឆាប់យល់ ហើយពេញចិត្តនឹងធ្វើជាង។
2.ជួយរៀបខោអាវ៖ ប្រាប់គេអោយជួយរៀប ស្រោមជើងដាក់មួយឡែក ខោដាក់មួយឡែក អាវដាក់មួយឡែក ស្របពេលដែលអ្នកកំពុងបត់ទុកនូវអ្វីដែលគេបានរៀបនោះ។ ឆ្លៀតពេលនោះ ម៉ាក់និងកូនក៏អាច Spend quality time ជាមួយគ្នាដែរ អ្នកនិងពួកគេអាចសួរនាំគ្នាពីនេះពីនោះឬច្រៀងលេងជាមួយគ្នាក៏បាន។
3.បោសជូតធូលី៖ បោសជូតលើតុ លើកៅអី បោសបណ្ដើរនាំគេលេងបណ្ដើរ ប្រាប់គេថា ប្រណាំងគ្នាជាមួយអ្នកម៉ាក់ល៎មើល ថាតើនរណាបោសលឿនជាងនិងស្អាតជាង។ ឃើញទេ? ក្មេងៗពិតជាចូលចិត្តមិនខានទេ។
4.ស្រោចផ្កា ដើមឈើ៖ រកធុងតូចល្មមសំរាប់គេ ស្រោចផង ប្រាប់គេអោយមើលថា មួយណាស្លឹក មួយណាទង មួយណាដើម។ ចំនុចនេះ ក៏អ្នកអាច បង្រៀន គេអោយ ស្គាល់ ពីរុក្ខជាតិផងដែរ។
5.ជួយការងារផ្ទះបាយ៖ ប្រាប់គេដោយរបៀបកំប្លែងៗថា «កូនជួយដាក់ទឹកនៅចានដែកអោយត្រសក់/ត្រឡាច/ការ៉ុត/ឆៃថាវ (ងូតទឹកលាងខ្លួន)បន្តិចបានទេ?» គេពិតជារីករាយនឹងជួយដោយសារតែពាក្យនេះ ហើយសួរមកវិញថា បន្លែក៏ចេះងូតទឹកដូចកូនដែរហ្ន៎?!
នៅមានការងារ ផ្ទះដទៃទៀតជាច្រើនដែលកូនចាបតូចរបស់អ្នកអាចជួយអ្នកបាន។ សូមកុំមានគំនិតថា គេនៅតូចពេក ចាំដល់ធំចាំបង្រៀនគេក៏មិនទាន់ហួសពេលដែរ សូមចងចាំថា ទំលាប់ល្អត្រូវការពេលបណ្ដុះយូរ ឯទំលាប់អាក្រក់វិញងាយនឹងទទួលយកណាស់។ សូមជូនពរអោយចាបតូចៗជាទីស្រឡាញ់របស់អ្នកក្លាយជាកូនដែលមានទំលាប់ រស់នៅល្អ៕
No comments:
Post a Comment