តើអ្នកធ្លាប់ចំណាំដែរឬទេ ជារៀងរាល់លើក ក្រោយពេលដើរដោយជើងទទេលើឆ្នេរខ្សាច់ អ្នកហាក់ដូចជាមានអារម្មណ៍ធូរស្បើយ និងមានកម្លាំងឡើងវិញ? នេះជាថាមពលរបស់ផែនដីដែលជ្រាបចូលក្នុងខ្លួនរបស់អ្នក។ លោក ម៉ាទីន ហ្សាកឃឹ (Martin Zucker) អ្នកនិពន្ធសៀវភៅ Earthing បានពន្យល់ថា ផែនដីផ្ទុកទៅដោយថាមពលដែលបានមកពីព្រះអាទិត្យ ផ្លេកបន្ទោរ និងស្នូលផែនដី រួចបញ្ចូលថាមពលនេះទៅកាន់មនុស្សសត្វទាំងអស់ដែលប៉ះផ្ទាល់ជាមួយ ផែនដីក្នុងទម្រង់ជាអេឡិចត្រុង។ អេឡិចត្រុងទាំងនេះ មានកម្រិតហ្វ្រេកង់ខុសៗគ្នា ហើយចូលទៅកែប្រែជីវសាស្ត្ររបស់មនុស្ស ដោយផ្តល់នូវថាមពលអគ្គិសនី និងដើរតួជាភ្នាក់ងារការពារជំងឺ។
មនុស្សអាចភ្ជាប់ខ្លួនទៅនឹងផែនដីបានតាមរយៈការដើរដោយបាតជើងទទេ អង្គុយ ឬដេកលើវាលស្មៅ។ នេះជាកិច្ចការដែលមនុស្សធ្លាប់ធ្វើតាំងពីយូរលង់ណាស់មកហើយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តែដោយសារសង្គមកាន់តែទំនើប ធ្វើឲ្យមនុស្សកាន់តែឃ្លាតឆ្ងាយពីផែនដី (ពាក់ស្បែកជើង ដេកលើគ្រែ អង្គុយលើកំរាល ។ល។)។ ក្នុងរយៈពេលថ្មីៗក្រុមអ្នកជំនាញទើបតែទទួលស្គាល់ថាការប៉ះផ្ទាល់ ជាមួយផែនដីមានអត្ថប្រយោជន៍ចំពោះសុខភាព។ លោកហ្សាកឃឹ បានផ្តល់យោបល់ថា ដើម្បីឲ្យសុខភាពល្អគេគួរភ្ជាប់ខ្លួនទៅនឹងផែនដីឲ្យបានពីរឬបី ដងក្នុងមួយថ្ងៃ (កាន់តែច្រើនកាន់តែទទួលបានផលប្រសើរ) តាមរយៈការដើរដោយបាតជើងទទេ អង្គុយផ្ទាល់ដី ឬអង្គុយលើកៅអីតែដាក់ជើងសណ្តូកលើដី នៅពេលស្តាប់តន្ត្រី អានសៀវភៅ ឬសម្រាក (គួរជ្រើសរើសកន្លែងណាដែលមានសុវត្ថិភាព និងយល់ថាស្រួលខ្លួន) ។ ការហែលទឹកក៏ជាវិធីដ៏ប្រពៃមួយដែរក្នុងការភ្ជាប់ខ្លួននឹងផែនដី ជាពិសេសទឹកសមុទ្រ។
ប្រែសម្រួលចេញពីសៀវភៅ Earthing, The Most Important Health Discovery Ever? និពន្ធដោយ Clinton Ober, Stephen T. Sinatra, M.D. Martin Zucker
No comments:
Post a Comment