លេអូណាដូ
ដា វីនស៊ី (Leonardo Da Vinci)
គឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញជាងគេមួយរូបក្នុងប្រវត្តិសាស្ត្រ
មនុស្សជាតិ។ លេអូណាដូ ដា វីនស៊ី ល្បីទាំងខាងវិទ្យាសាស្ត្រ
និងសិល្បៈ។ ស្នាដៃដ៏ល្អឯក និងល្បីល្បាញ ខាងសិល្បៈ
រួមមានដូចជាផ្ទាំងគំនូរ ម៉ូណា លីហ្សា (Mona Lisa) ជាដើម។ លេអូណាដូ
ដា វីនស៊ី
បានបន្សុលទុកនូវស្នាដៃច្រើនរាប់មិនអស់សម្រាប់មនុស្សជំនាន់ក្រោយ
។
គេស្គាល់លោកច្បាស់តាមរយៈកំណត់ហេតុផ្ទាល់ខ្លួនរបស់លោកដែលមាន
កម្រាស់រាប់ពាន់ទំព័រ។ កំណត់ហេតុរបស់លោកមានលក្ខណៈសិល្បៈរួសរវើក
មានទាំងគំនូរ និងគំនិតទាំងឡាយដែលលោកស្រាវជ្រាវឃើញ។
ក្នុងចំណោមកំណត់ហេតុទាំងនោះ មានកំណត់ហេតុមួយដែលមានកម្រាស់ ១៨
សន្លឹក ត្រូវបានក្រុមហ៊ុន Microsoft ទិញយកកាល់ពីឆ្នាំ ១៩៩៤
ក្នុងតម្លៃ ជាង ៣០ លានដុល្លារសហរដ្ឋអាមេរិក។
មេរៀន
ជីវិតនិងគំនិតច្នៃប្រឌិតរបស់ លេអូណាដូ ដា វីនស៊ី
មានតម្លៃសម្រាប់មនុស្សគ្រប់ជំនាន់។ ចំពោះបញ្ហាសុខភាព លោក
លេអូណាដូ ដា វីនស៊ី
យល់ថាជំងឺកើតចេញពីភាពមិនស្រុះស្រួលនៃកត្តាខាងក្នុងពោលគឺ
ចិត្ត ឬអារម្មណ៍។ ដើម្បីព្យាបាលជំងឺ
គេត្រូវកែតម្រូវឲ្យកត្តាខាងក្នុងចុះសម្រុងគ្នាឡើងវិញ។
លោកផ្តល់យោបល់ដូចខាងក្រោមដើម្បីថែរក្សាសុខភាព៖
- ត្រូវយល់ដឹងពីកំហឹង ហើយជៀសវាងកុំឲ្យធ្លាក់ចូលក្នុងស្ថានភាពទុក្ខព្រួយ
- ចេះសម្រាកខួរក្បាល និងរក្សាទឹកចិត្តស្រស់ថ្លាជានិច្ច
- ដណ្តប់ភួយឲ្យបានល្អនៅពេលយប់
- ធ្វើលំហាត់ប្រាណសមល្មម
- យកចិត្តទុកដាក់លើម្ហូបអាហារ
- បរិភោគនៅពេលឃ្លាន ហើយបរិភោគអាហារពេលល្ងាចឲ្យតិច
- ពេលបរិភោគរួច ចូររក្សាដងខ្លួនឲ្យត្រង់
- ជៀសវាងនៅជាមួយមនុស្សធាត់ដុះក្បាលពោះ
- លាយស្រាជាមួយទឹក ចូរផឹកតិចតួចបានហើយ ហាមផឹកក្រៅពីពេលបរិភោគ ឬពេលគ្មានអាហារក្នុងពោះ
- បរិភោគអាហារងាយរលាយ (បន្លែ)
- ទំពារអាហារឲ្យល្អិត
- ទៅបន្ទប់ទឹកឲ្យបានទៀតទាត់!
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Saturday, December 26, 2015
ក្បួនរក្សាសុខភាពដោយមិនប្រើឱសថរបស់អ្នកប្រាជ្ញ Leonardo Da Vinci
ចំណាត់ថ្នាក់អត្ថបទ
សុខភាព,
អត្ថបទគួរអាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment